នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​សន្លប់​ពុំ​មែន​ដាច់​សរសៃឈាម​ខួរក្បាល

ផ្នែក​សេវាកម្ម​របស់​នាយក​រដ្ឋមន្ត្រី​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ សីហា ថា នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក LEE HSIEN LOONG ពុំ​ជួប​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ឡើយ ពេល​លោក​ថ្លែង​សុន្ទរកថា​នា​ឱកាស​បុណ្យ​ជាតិ ក៏​ប៉ុន្តែ​លោក​ដួល​សន្លប់​មក​ពី​ធាតុអាកាស​ក្តៅ និង​ការ​ខ្វះ​ជាតិ​ទឹក ។

ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក THARMAN SHANMUGARATNAM ថ្លែង​ថា នាយក​រដ្ឋមន្ត្រី​មានកម្ម​វិធី​មមាញឹក​ខ្លាំង​ពេក ។ លោក​ឈរ​យូរ ហេតុនេះ​ទើប​លោក​មាន​អាកា​រៈ​ចុះ​ខ្សោយ​ហើយ​ដួល​សន្លប់ ៕