ដកស្រង់«ព័ត៌មានអនាមិក» ដើម្បីបំពុល«ព័ត៌មាននយោបាយ»

ប្រសិន«បើ ទំព័រ (Page) ដែលមានឈ្មោះ ថា " ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា " ជាទំព័រ របស់ព្រះមហាក្សត្រពិតមែន... » ឃ្លាមួយនេះ ដែលសរសេរដោយតំណាងរាស្ត្រគណបក្សប្រឆាំង លោក អេង ឆៃអៀង នៅលើគណនី​ហ្វេសប៊ុកផ្ទាល់​របស់លោក បានផ្ដល់នូវអត្ថន័យជាច្រើន ទាំងន័យធៀប និងន័យត្រង់។ ប៉ុន្តែអត្ថន័យបែបណាក៏ដោយ ក៏ការយកប្រភពមិនពិត មកធ្វើជាអំណះអំណាង បែរជាអាចផ្ដល់ផលវិបាកមកវិញ។
ដកស្រង់«ព័ត៌មានអនាមិក» ដើម្បីបំពុល«ព័ត៌មាននយោបាយ»

ពាក្យ«ប្រសិនបើ» តែងត្រូវបានអ្នកនយោបាយខ្មែរឧស្សាហ៍ យកមកប្រើជាញយដងណាស់ ដើម្បីប្រៀបធៀបទៅនឹងអ្វីមួយ ឬដើម្បីឈានទៅធ្វើអ្វីមួយ។ លោក អេង ឆៃអៀង តំណាងរាស្ត្រនិងជាតមន្ត្រី