Arsenal ខក​បំណង​ជា​ថ្មី​ក្នុង​ប៉ុន​ប៉ង​ទិញ​កីឡាករ​

យើងឃើញថាមួយរយៈចុងក្រោយនេះក្លឹប Arsenal បានព្យាយាមក្នុងការនាំយកខ្សែប្រយុទ្ធថ្មីមួយរូបដើម្បីមកពង្រឹងក្រុម ក៏ប៉ុន្តែពួកគេមិនទាន់បានសម្រេចនៅឡើយដោយការធ្វើដេញថ្លៃលើខ្សែប្រយុទ្ធ២រូបគឺ Jamie Vardy ( Leicester City ) និង Alexadre Lacazete ( Lyon ) សុទ្ធតែមិនបានជោគជ័យ ។

ខណៈកាលដើមខែនេះក្លឹប Arsenal បានបង្វែរគោលដៅរបស់ខ្លួនទៅលើខ្សែប្រយុទ្ធវ័យក្មេងដ៏មានទេពកោសល្យមួយរូបរបស់ក្លឹប Inter Milan គឺកីឡាករ Mauro Icardi ដោយធ្វើការដេញថ្លៃប្រមាណជា៤០លានផោន ។

Arsenal ខក​បំណង​ជា​ថ្មី​ក្នុង​ប៉ុន​ប៉ង​ទិញ​កីឡាករ​

ក៏ប៉ុន្តែកាលពីម្សិលមិញដំណឹងថ្មីមួយបានធ្វើឲ្យក្លឹប Arsenal ខកចិត្តនោះគឺកីឡាករ Icardi សម្រេចបន្តកុងត្រាថែម៥ឆ្នាំទៀតជាមួយក្លឹប Inter Milan ដែលធ្វើតម្លៃខ្លួនគេជាមួយកុងត្រាថ្មីនេះគឺកើនឡើងដល់៩៥លានអឺរ៉ូឯណោះ ។ សូមបញ្ជាក់ថាក្នុងកុងត្រាថ្មីនេះ Icardi ទទួលបានកម្រៃប្រមាណជា៣៥០០០០ផោនក្នុងមួយសប្ដាហ៍ ។

សូមបញ្ជាក់ថាកីឡាករ Mauro Icardi គឺខ្សែប្រយុទ្ធដ៏លេចធ្លោរបស់ Inter Milan ដោយកាលពីរដូវកាលមុនគេបានស៊ុតបញ្ចូលទីចំនួន១៦គ្រាប់ក្នុងការបង្ហាញខ្លួន២៩ប្រកួតនៅ Seria A ឲ្យក្លឹប Inter Milan ។

ប្រភព ៖ 

  • Arsenal ខក​បំណង​ជា​ថ្មី​ក្នុង​ប៉ុន​ប៉ង​ទិញ​កីឡាករ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:កីឡា
Tags: