គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យកចិត្តទុកដាក់​ជួយ​ប្រជា​ពល​ដ្ឋ​គ្រប់រូប​ឲ្យ​មានឈ្មោះ​បោះឆ្នោត​

ក្នុងពេលដែល​ការរៀបចំ​បោះឆ្នោត​ឃុំ​-​សង្កាត់ កាន់តែ​ខិតជិត​ចូលមក​ដល់​នោះ លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជាថ្មី​ម្តងទៀត​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យកចិត្តទុកដាក់​ជួយ​ប្រជា​ពល​ដ្ឋ​ខ្មែរ​គ្រប់រូប​ឲ្យ​មានឈ្មោះ​បោះឆ្នោត​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ការចូលរួម​បោះឆ្នោត គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​បំពេញ ដូចនេះ​ពួកគាត់​ចាំបាច់​ត្រូវបំពេញ​តាម​លក្ខខណ្ឌ​ច្បាប់ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​។​

​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​គប្បី​បង្ហាញ​នូវ​ទឹកចិត្ត​សេ្ន​ហា​ជាតិ តាម​ការអញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​០១ កញ្ញា ដល់​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៦ និង​អ​ញ្ចើ​ញ​ទៅ​បោះឆ្នោត​នៅ​ថៃ្ង​ទី​០៤ មិថុនា ឆ្នាំ​២០១៧ ខាងមុខ​។ លោក យឹម សុវណ្ណ បាន​បន្ថែមថា ការអញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺជា​កាតព្វកិច្ច​ស្នេហា​ជាតិ ហើយ​ភារកិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត គឺ​ធ្វើយ៉ាងណា​៣​ខែ​ខាងមុខ​ជួយ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​អាច​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ពន្យល់ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​គប្បី​ចំណាយពេល​បន្តិចបន្តួច ដើម្បី​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ទើប​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើស​មេឃុំ​-​ចៅសង្កាត់ និង​មេដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់​យើង​ម្នាក់ៗ ។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​យើង អាច​ការពារ​មាតុភូមិ​យើង​ពី​ការ​គំរាម​គំហែង​ពី​ខាងក្រៅ ការពារ​របប​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ ការពារ​យុ​តិ្ត​ធម៌​សង្គម ទប់ស្កាត់​អំពើពុករលួយ បែងចែក​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​..​។​ល​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​លើកឡើង​អំពី​បញ្ហា​៤​សំខាន់ៗ​ជុំវិញ​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​ក្នុងនោះ​រួមមាន ៖ ទី​១-​ស្ថានភាព​បច្ចុប្បន្នភាព​ល្អប្រសើរ​ជាង​មុន ចំពោះ​ការចុះឈ្មោះ​បោះឆ្នោត ទី​២-​មានការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ទី​៣-​មានការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ពី​អន្ដរជាតិ និង​ទី​៤-​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្ដល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៕

yemsovann