Note 7 មាន​ RAM ធំ​ជាង​ iPhone 6s ២ ដង​ តែ​ល្បឿន​នៅ​តែ​យឺត​ជាង​

ថ្មីៗ​នេះ​គណនី​ YouTube ដ៏​ធំ​មួយ​ឈ្មោះ​ PhoneBuff បាន​បញ្ចេញ​វីដេអូ​ខ្លី​បង្ហាញ​ពី​ដំណើរ​ការ​តេស្ត​ល្បឿន​ទូរសព្ទ Galaxy Note 7 ប្រៀប​ជា​មួយ​នឹង​ iPhone 6s។

 

ដំណើរ​ការ​ធ្វើ​តេស្ត​ គឺ​ធ្វើ​ដោយ​បើក​កម្មវិធី​ដូច​គ្នាៗ​តាម​លំដាប់​នីមួយៗ​ ​នៅ​លើ​ទូរសព្ទ​ទាំង​ពីរ ដែល​រួម​មាន​ទាំង​កម្មវិធី​ កាមេរ៉ា​, ហ្គេម​ធំៗ​ និង​ កម្មវិធី​កែ​រូបភាព/វីដេអូ​ ជា​ដើម។ ជា​លទ្ធផល​ឃើញ​ថា​ iPhone 6s បាន​បញ្ចប់​ការ​បើក​កម្មវិធី​ទាំង​អស់​មុន​ Galaxy Note 7 ទោះ​បី​ជា​ Galaxy Note 7 មាន​ RAM ដល់​ 4 GB ឯ​ iPhone 6s មាន​ RAM ត្រឹម​ 2 GB ក្ដី៕​​

 

 

ចុច​អាន៖ ប្រទះ​ឃើញ​តារា​តៃវ៉ាន់​ម្នាក់​ មាន​ iPhone 7 Plus ប្រើ​មុន​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ YouTube