មានបេក្ខជន បេក្ខនារីមួយចំនួន ខ្យល់គ វិលមុខ និងក្អួតចង្អោរ ក្នុងពេលប្រឡងបាក់ឌុបថ្ងៃទី១

មន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នាឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែលជាថ្ងៃទី១នេះ មានបេក្ខជន បេក្ខនារីនៅតាមមណ្ឌលប្រឡងមួយចំនួនបានប្រឈមនឹងបញ្ហាសុខភាព ដូចជា ខ្យល់គ វិលមុខ និងក្អួតចង្អោរ ….ហើយត្រូវបានទទួលជំនួយសង្គ្រោះបឋមទាន់ពេលវេលាពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌល ។

មានបេក្ខជន បេក្ខនារីមួយចំនួន ខ្យល់គ វិលមុខ និងក្អួតចង្អោរ ក្នុងពេលប្រឡងបាក់ឌុបថ្ងៃទី១

Page របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានបេក្ខនារីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាល ប៉ុន្តែបានវិលត្រឡប់មកបន្តដំណើរការប្រឡងសំណេរវិញ បន្ទាប់ពីទទួលបានការព្យាបាលរួច ។ រីឯ បេក្ខជន បេក្ខនារីមួយចំនួនទៀតដែលមានអាការៈមិនស្រួលនោះ ក៏បានបន្តការប្រឡងឡើងវិញដែរ ក្រោយពីទទួលបានអាការៈធូរស្រាលក្រោមការជួយសង្គ្រោះបឋម ។

មានបេក្ខជន បេក្ខនារីមួយចំនួន ខ្យល់គ វិលមុខ និងក្អួតចង្អោរ ក្នុងពេលប្រឡងបាក់ឌុបថ្ងៃទី១

សម័យប្រឡងបាក់ឌុបឆ្នាំ២០១៦នេះ (ថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦) មានបេក្ខជន បេក្ខនារីប្រឡងសរុបចំនួន៩៣ ៧៥២នាក់ (ស្រីចំនួន៤៥ ២៣៧នាក់) បែងចែកជា១៥៧មណ្ឌលប្រឡង ស្មើនឹង៣ ៧៨១បន្ទប់ នៅទូទាំង២៥រាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា (ទាំងវិញ្ញាសាថ្នាក់វិទ្យាសាស្ដ្រ ទាំងវិញ្ញាសាថ្នាក់វិទ្យាសាស្ដ្រសង្គម) ៕

Related