ភ្លើង​ឆាបឆេះ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៃ​រដ្ឋធានី​បង់​ក្លា​ដែ​ស

កាលពី​រសៀល​ថ្ងៃ​ទី​២១ សីហា មាន​ភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម BASHUNDHARA ក្រុង​ដាក់​កា រដ្ឋធានី​បង់​ក្លា​ដែ​ស ។

ក្នុង​ពេល​ភ្លាម​ៗ​គេ​ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​យថាហេតុ​ក្នុង​គ្រោះ​មហន្តរាយ​នេះ ដែល​កើត​មាន​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​ឡើយ ។

យោង​តាម​ក្រុម​អ្នក​ពន្លត់ភ្លើង​ថា កងឯកភាព​ពន្លត់ភ្លើង​ដល់​ទៅ​១៤​កង ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹង​អគ្គិភ័យ ដែល​កើត​មាននៅ​ជាន់​ទី​៤​នៃ​អគារ​មាន​កម្ពស់​១៨​ជាន់​នេះ ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​កាន់កាប់​អគារ​៨​ជាន់ ហើយ​ជាន់​ក្រៅពី​នេះ​ជា​ការិយាល័យ​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​បង់​ក្លា​ដែ​ស BASHUNDHARA ។ មាន​ស្នាម​ប្រេះ​នានា​ដោយសារ​អណ្តាតភ្លើង ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ៕