ចង់ដឹងអត់ថា មេដាយ ក្នុងព្រឹត្តការណ៍អូឡាំពិក ផលិតឡើងពីអ្វី?

បរទេស៖ ជាការពិតណាស់ ដើម្បីក្លាយខ្លួនជាអត្តពលិកដ៏ខ្លាំង និងឈានជើងចូលក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ត្រូវការខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការហ្វឹកហាត់។

ប៉ុន្តែសួរថាតើពួកគេតស៊ូហ្វឹកហាត់ ដើម្បីទៅប្រកួតនៅអូឡាំពិក ក្នុងគោលបំណងអ្វី? ចម្លើយដ៏ខ្លី និងសាមញ្ញបំផុត គឺពួកគេចង់ឈ្នះនូវមេដាយមាស ។

ទាក់ទងនឹងបញ្ហាមេដាយនេះដែរ កន្លងមកតែងតែមានមហាជនមួយចំនួន យល់ច្រឡំថា មេដាយមាសពិតជា ផលិតឡើងពី មាសសុទ្ធពិតមែន។​ ប៉ុន្តែការពិតទៅ មេដាយមាសអូឡាំពិក មិនបានផលិតឡើងពីមាសសុទ្ធទេ សូម្បីពន្លឺចែងចាំងរបស់វា ក៏មិនមែនមាសដែរ។

យោងតាមប្រភពបានឲ្យដឹងថា មេដាយមាសអូឡាំពិក  ផលិតឡើងពីមាសត្រឹមតែ ១.២% ប៉ុណ្ណោះ  ដែលជាចំនួនដ៏ស្តួចស្តើងមួយ ហើយ ៩៨.៨% ទៀត គឺផលិតឡើងពីប្រាក់។  ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា តាំងពីឆ្នាំ ១៩១២ មកម្ល៉េះ មេដាយមាសក្នុងព្រឹត្តការណ៍អូឡាំពិក​  មិនបានផលិតឡើងពីមាសសុទ្ធទេ  ប្រសិនបើ មេដាយមាស ផលិតឡើងពីមាសសុទ្ធពិតមែន នោះតម្លៃគិតជាសាច់ប្រាក់របស់មេដាយមាសស្មើ ២១,២០០ ដុល្លារអាមេរិក ប៉ុន្តែធាតុពិតតម្លៃគិតជាសាច់ប្រាក់ ឬតម្លៃទីផ្សារ នៃមេដាយមាសនេះ មានតម្លៃត្រឹមតែ ៥៦៥ ដុល្លារតែប៉ុណ្ណោះ។

ហើយចំពោះមេដាយប្រាក់វិញ គឺត្រូវបានផលិតឡើងពី ប្រាក់សុទ្ធពិតប្រាកដមែន និងមានតម្លៃទីផ្សារចំនួន ៣១៥ ដុល្លារអាមេរិក ខណៈដែលមេដាយសំរិទ្ធវិញ មានតម្លៃថោកជាងគេ ដែលតម្លៃរបស់វាត្រឹមតែ ២.៣៨ ដុល្លារតែប៉ុណ្ណោះ ហើយត្រូវបានផលិតឡើងដោយសារធាតុ ស្ពាន់ និងស័ង្កសី៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់ដឹងអត់ថា មេដាយ ក្នុងព្រឹត្តការណ៍អូឡាំពិក ផលិតឡើងពីអ្វី?

ចង់ដឹងអត់ថា មេដាយ ក្នុងព្រឹត្តការណ៍អូឡាំពិក ផលិតឡើងពីអ្វី?