Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

កំពូល​កីឡាករ​រត់​ប្រណាំង​ ​Usain Bolt ​បាន​ប្រារព្ធ​ខួប​កំណើត​៣០​ឆ្នាំ​របស់​ខ្លួន​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​នៅ​ទីក្រុង​ Rio ​ប៉ុន្តែ​បែរ​ជា​​បែក​ធ្លាយ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​សិស្ស​សាលា​ប្រេស៊ីល​វ័យ​២០​ឆ្នាំ​​​ ដោយ​ឱប​ថើប​យ៉ាង​ផ្អែមល្ហែម​នៅ​លើ​គ្រែ​​ ខណៈ​ដែល​រូប​គេ​នឹង​មិត្ត​ស្រី​​ជិត​​ភ្ជាប់​ពាក្យ​ឆាប់ៗ​ខាង​មុខ។

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

កំពូល​កីឡាករ​រត់​ប្រណាំង​ ​Usain Bolt

 

Jady Duarte ​វ័យ​២០​ឆ្នាំ​ ជា​សិស្ស​សាលា​សញ្ជាតិ​ប្រេស៊ីល​ ​​ហើយ​នាង​បាន​ថត​រូប​ភាព​ស្និទ្ធស្នាល​ជាមួយ​ ​Usain Bolt ​ដោយ​ស្ថិត​ក្នុង​​សំលៀក​បំពាក់​អាវ​យឺត​ស​វាល​ក្លៀក​ ​និង​បាន​បង្ហោះ​លើ​ WhatsApp ​​ខណៈ​ដែល​ស្ដេច​ល្បឿន​​សញ្ជាតិ​ចាម៉ៃកា ពុំ​បាន​ដឹង​ឡើយ។ Duarte ​បាន​លើក​ឡើង​ថា នាង​នៅ​ជាមួយ​ Bolt ​ដោយ​ពុំ​បាន​ដឹង​ថា រូប​គេ​ជា​កីឡាករ​ល្បី​​នោះ​ទេ គ្រាន់​តែ​​មាន​អារម្មណ៍​ធម្មតា​ប៉ុណ្ណោះ។

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា
ក្នុង​ពិធី​ជប់​លៀង​ខួប​កំណើត​កាល​ពី​យប់​មិញ​ កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ ក៏​បាន​រាំ​​ស្និទ្ធស្នាល​ជាមួយ​អ្នក​រាំ​ក្នុង​ក្លឹប​ De Bracos Albertas​ ​ផង​ដែរ។ បើ​តាម​នាង​ Christine Bolt-Hylton ​ដែល​ជា​បង​ស្រី​របស់​ Usain Bolt បាន​ឲ្យ​ដឹង​ថា ​ប្អូន​របស់​នាង​និង​មិត្ត​ស្រី​វ័យ​២៦​ឆ្នាំ​សញ្ជាតិ​ចាម៉ៃកា Kasi Bennett ​ដែល​និយាយ​បាន​ថា​ជា “នារី​ដំបូង” ​បាន​ស្រលាញ់​គ្នា​២​ឆ្នាំ​មក​ហើយ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ គ្រោង​នឹង​ភ្ជាប់​ពាក្យ​ឆាប់ៗ។

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

Kasi Bennett មិត្តស្រី Usain Bolt

 

Usain Bolt បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ទាំង​៣​នៅ​ប្រេស៊ីល​ ក្នុង​វិញ្ញាសា​១០០ម, ២០០ម និង​៤X១០០ម និង​សរុប​ទាំង​អស់​រូប​គេ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​បាន​៩​គ្រឿង៕

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

 

Usain Bolt ​​ជិត​ភ្ជាប់​ពាក្យ តែ​ធ្លាយ​រូប​ថត​​គេង​ជាមួយ​សិស្ស​សាលា

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail