លោក​តា​វ័យ​​៦១​​ឆ្នាំ ​​​រត់​ចម្ងាយ​​៥០០​គីឡូ​ម៉ែត្រ​​​ ​រយៈពេល​​​១០​ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​ទាហាន​​​​ម៉ាឡេស៊ី​ចូល​និវត្តន៍​​​​​​លោក​តា​ Nasir Abas ​​បាន​​ចាប់ផ្ដើម​​រត់​ចម្ងាយ​​​​​ជាង​ ៥០០​គីឡូម៉ែត្រ​​​​​​​​ពី​ទីក្រុង​​ Zahir Mosque រដ្ឋ​​​ Kedah ទៅ​កាន់​​​ទីក្រុង​​​​​កូឡាឡាំពួរ ​​ដើម្បី​ប្រារព្ធ​​ខួប​​​​បុណ្យ​ឯករាជ្យ​​ជាតិ​​លើក​ទី​ ៥៩។

 

 

លោក​តា​វ័យ​​៦១​​ឆ្នាំ ​​​រត់​ចម្ងាយ​​៥០០​គីឡូ​ម៉ែត្រ​​​ ​រយៈពេល​​​១០​ថ្ងៃ

 

 

លោក​តា​​ចាប់​ផ្ដើម​​​រត់​​​ចេញ​​ពី​ទីក្រុង​ខាង​លើ​​នៅ​ថ្ងៃ​ទី​​​​​​ ២១​សីហា​​ម្សិលមិញ​ ​​​​​ក្នុង​គោល​បំណង​​បញ្ជ្រាប​​​​​គំនិត​​​ជាតិ​និយម​​​​​ទៅ​ដល់​យុវជន​​ជំនាន់​ក្រោយ​​ ​ដែល​​គាត់​គិត​ថា​ ពួក​គេ​ហាក់​ភ្លេច​​​និយម​​ពិត​​នៃ​​បុណ្យ​ឯករាជ្យ​ជាតិ។​

 

​​​​​​​​លោក​តា​​វ័យ​ ​៦១​ឆ្នាំ​​​​នេះ​​ និយាយ​ថា​​ ​គាត់​​​​មាន​គម្រោង​​​​​​រត់​​ឲ្យ​ដល់​គោល​ដៅ​រយៈ​ពេល​​ ១០ថ្ងៃ​ ​និង​មាន​រថយន្ត​​សុវត្ថិភាព​បើក​អម​ចំនួន​​ ២​គ្រឿង​។

 

​​​លោក​តា​ Nasir ​បច្ចុប្បន្ន​ជា​ប្រមុខ​សាសនា​ឥស្លាម​​​នៅ​វិហារ​ Putra Mosque ​ក្នុង​ក្រុង​ Kuala Kedah ​នៃ​រដ្ឋ​​ Kedah បាន​ចូល​និវត្តន៍​​​​ពី​ទាហាន​​​​ក្នុង​​ឆ្នាំ​ ១៩៩៨ ​ក្រោយ​​លះបង់​ជីវិត​​បម្រើ​ប្រទេស​​ជាតិ​​រយៈ​​ពេល​ ​២១​ឆ្នាំ។

 

​​​​​គាត់​​ប្រាប់​ថា ក្ដី​ស្រលាញ់​ចំពោះ​ប្រទេស​ជាតិ​​ ​បាន​ក្លាយ​ជា​កម្លាំង​​ជំរុញ​លើក​ទឹក​ចិត្ត​​​​​​​​ដ៏​សំខាន់​​​ ក្នុង​ការ​រត់​ចម្ងាយ​​តែ​ម្នាក់​ឯង​នេះ។ Nasir ​​​ត្រូវ​បាន​គេ​ចុះ​បញ្ជី​​​​​​​​ Malaysia Book of Records ​រយៈពេល​​ ២​ឆ្នាំ​​​ជាប់​ៗ​​គ្នា​​​​​​​​​​​​ ដោយ​ឆ្នាំ​ ២០០២​ ​​គាត់​​រត់​បាន​​ចម្ងាយ​ ១​ ៧៥៤​​គីឡូម៉ែត្រ​​​ ប្រើ​រយៈពេល​​ ៣០​ថ្ងៃ​ ពី​រដ្ឋ Kelantan ទៅ​ រដ្ឋ​ Perlis។

 

ឯ​នៅ​ឆ្នាំ​​​ ២០០៣​​​ ​គាត់​ទទួល​​បាន​​​​ឯកត្តកម្ម​​មួយ​ទៀត ​ក្រោយ​​រត់​ចម្ងាយ​​ ២ ០៦៨​​គីឡូម៉ែត្រ​ ​​ពី​ទីក្រុង​​ Tawau រដ្ឋ​ Sabah ទៅ​​ទីក្រុង​ Kuching រដ្ឋ​​ Sarawak ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយ​ប្រើ​​រយៈពេល​​​ ៥៣ថ្ងៃ​​ ទៀត​ផង៕

 

លោក​តា​វ័យ​​៦១​​ឆ្នាំ ​​​រត់​ចម្ងាយ​​៥០០​គីឡូ​ម៉ែត្រ​​​ ​រយៈពេល​​​១០​ថ្ងៃ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Star ​​​​​​​​​​​​​​​