ឡើង​ឆាក​ត្រឹម​តែ​២​សប្ដាហ៍ Black Pink ដណ្ដើម​បាន​ពាន​លេខ​១​ភ្លែត

ខុស​ពី​ក្រុម​ចម្រៀង​ដទៃ​ទៀត​ដែល​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​រហូត​ដល់​រាប់​ឆ្នាំ​ទម្រាំ​តែ​ឈ្នះ​បាន​ពាន​លេខ​១​នោះ Black Pink ក្រុម​ចម្រៀង​ថ្មី​របស់​ផលិតកម្ម YG បាន​ដណ្ដើម​ពាន​លេខ​១​បាន​សម្រេច​ក្រោយ​ពេល​ឡើង​ឆាក​តែ​២​សប្ដាហ៍។

 

ឡើង​ឆាក​ត្រឹម​តែ​២​សប្ដាហ៍ Black Pink ដណ្ដើម​បាន​ពាន​លេខ​១​ភ្លែត

 

កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​លើ​កម្មវិធី​ប្រគំ​តន្ត្រី​ប្រចាំ​សប្ដាហ៍ Inkigayo របស់​ប៉ុស្តិ៍ SBS ក្រុម​ចម្រៀង​ជើង​ថ្មី Black Pink បាន​ដណ្ដើម​បាន​ជយលាភី​លេខ​១​ដំបូង​បង្អស់​នៅ​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន។ អ្វី​ដែល​គួរ​ឲ្យ​និយាយ​នោះ​គឺ ខុស​ពី​ក្រុម​ចម្រៀង​ផ្សេង​ៗ​ដែល​ពី​ពេល​បង្ហាញ​ខ្លួន​រហូត​ដល់​ពេល​បែក​ទៅ​វិញ​ហើយ​មិន​ទាន់​បាន​លើក​ពាន​សូម្បី​ម្ដង​នោះ ម្ចាស់​បទ “Boombayah” ដណ្ដើម​បាន​ចំណាត់​ថ្នាក់​នេះ​ក្រោយ​ពេល​បង្ហាញ​ខ្លួន​តែ​២​សប្ដាហ៍។ តាម​នេះ​ដែរ ស្រី​ស្អាត​ទាំង​៤​នេះ​បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​ចំណាយ​ពេល​​ខ្លី​បំផុត​ដើម្បី​ឈ្នះ​លេខ​១​ក្នុង​ប្រវត្តិសាស្ត្រ Kpop៕

 

 

ចុចអាន៖បទ​ថ្មី​​របស់​ EXO និង Black Pink ជាប់​បម្រាម​​មិន​ឲ្យ​ចាក់​លើ KBS 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖sbs