​ដាំ​រុក្ខជាតិ​ទាំងនេះ អ្នកនឹង​គេង​លក់​បាន​ស្រួល​

​ដាំ​រុក្ខជាតិ​ទាំងនេះ អ្នកនឹង​គេង​លក់​បាន​ស្រួល​

អ្នក​ប្រហែលជា​គិតថា បញ្ហា​ដំណេក គឺជា​រឿង​តូចតាច ហើយ​តែងតែ​មើលរំលង រហូត​ពេលខ្លះ អ្នក​គ្រាន់តែ​ញ៉ាំ​ថ្នាំ​ងងុយគេង ក៏​គិត​ថា វា​អាច​ដោះស្រាយ​បាន​ហើយ​។ ប៉ុន្តែ អ្នក​កំពុងតែ​គិត​ខុស ហើយ​ធ្វើបាប​ខ្លួនឯង​ហើយ​។​

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ (Center for Disease Control and Prevention) បាន​អះអាង​ថា មនុស្ស​ជាច្រើន បាន​ចំណាយលុយ​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​។

​បើ​អ្នក​មិន​ចង់​ប្រើ​ថ្នាំពេទ្យ ការ​ញ៉ាំ​ចេក ឬ​តែ​ចេក ក៏​អាច​ដោះស្រាយ​បាន​ផង​ដែរ​។ ក្រៅពីនេះ ដើម​រុក្ខជាតិ​ទាំង​បួន​ខាងក្រោម​នេះ ប្រហែលជា​អាច​ជួយ​អ្នក​បាន​។

​រុក្ខជាតិ​ទាំង​បួន​នេះ អ្នក​អាច​ដាំ​មួយណា​ក៏បាន ហើយ​បើ​បាន​ពីរ​បី គឺ​រឹតតែ​ល្អ ពីព្រោះ វា​អាច ៖
- កាត់បន្ថយ​ស្រេ្តស​
- ​បង្កើន​ខ្យល់អាកាស​បរិសុទ្ធ​
- ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​
- ​ជួយ​ឲ្យគេ​ងលក់​ស្រួល​
- ​មាន​ក្លិន​ល្អ​ក្នុង​ផ្ទះ​
- កាត់បន្ថយ​ការឈឺ​ក្បាល និង​ជំងឺ​គ្រុ​នក្តៅ​។​

​រុក្ខជាតិ​ទាំងនោះ គឺ ៖
១. ដើម​ពស់​
២. ដើម​ផ្កាម្លិះ​
៣. ប្រទាល​កន្ទុយក្រពើ
៤. ដើម​ផ្កា​ឡាវែ​ន​ដឺ​៕

​ប្រភព ៖ healthylifecentar
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។