​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ឈប់​ជក់បារី​?

​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ឈប់​ជក់បារី​?

មនុស្ស​គ្រប់គ្នា​ដឹងថា ការជក់បារី អាច​បំផ្លាញ​សុខភាព និង​លុយកាក់​ជាច្រើន ប៉ុន្តែ ហេតុអ្វី​បានជា​ពួកគេ នៅតែ​ជក់​ទៀត​?
 

ពិបាក​ផ្តាច់​! នេះ​ជា​ចម្លើយ​!
​ប៉ុន្តែ វា​មិនមែន​ជា​ការពិត​ទាំងស្រុង​នោះ​ទេ ការសិក្សា​បាន​បង្ហាញ អ្នក​ដែល​មាន​បំណង និង​ចង់​ផ្តាច់​បារី​មែន​នោះ អត្រា​ជោគជ័យ គឺ​មាន​ទៅ​ដល់​ជិត ១០០ ភាគរយ​ឯណោះ​។​

​បើ​ដឹង​ហើយ រង់ចាំ​អី​ទៀត ឈប់​ជក់​ទៅ​!

​ខាងក្រោម​នេះ គឺជា​សារៈប្រយោជន៍ ដែល​នឹង​ទទួលបាន ក្រោយពេល​បញ្ឈប់​ការជក់បារី គឺ​២០ នាទី​ភ្លាមៗ ក្រោយ​ពី​អ្នក​ឈប់​ជក់ ៖

២០ នាទី​
​បេះដូង​របស់​អ្នក នឹង​មាន​ដំណើរការ​ធម្មតា​វិញ​។ ចរន្ត​ឈាម ក៏​រត់​ស្រួល​ទៅ​តាម​នោះ​ដែរ​។​

១២ ម៉ោង​
​កាបូនម៉ូណូអុកស៊ីត នៅក្នុង​ឈាម​ចាប់ផ្តើម​ធ្លាក់ចុះ ហើយ​កម្រិត​អុកស៊ីសែន នឹង​កើនឡើង​។​

២ ទៅ ៣ ខែ​
​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង នឹង​ចុះ​ខ្សោយ​ជា​លំដាប់​។ រោគសញ្ញា​នៃ​ការ​ញៀន​បារី ប្រហែល​ជា​បាត់​អស់​ហើយ​។ ចរន្ត​ឈាម រត់​បាន​ល្អប្រសើរ​។​

១ ទៅ ៩ ខែ​
​សួត ចាប់ផ្តើម​ធ្វើការ​បាន​ល្អ ហើយ​អ្នក​ក៏​លែង​ក្អក ឬ​មាន​បញ្ហា​សួត​ទៀត​ដែរ​។​

១ ឆ្នាំ​
​អ្នក​ពិតជា​លែង​ត្រូវការ​បារី​ទៀតហើយ​។ ស្បែក​របស់​អ្នក ចាប់ផ្តើម​ស្រស់ថ្លា និង​ភ្លឺ​ជាង​មុន​ឆ្ងាយ​ណាស់​។ ជំងឺ​បេះដូង ក៏​ត្រូវបាន​កាត់បន្ថយ​ជាតិ ៥០ ភាគរយ​ដែរ​។​

៥ ឆ្នាំ​
​ចរន្ត​ឈាម ពិតជា​អាច​រត់​តាម​ធម្មតា​ហើយ​។ ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធ​សរសៃប្រសាទ ក៏​មាន​ដំណើរការ​ល្អ​ផងដែរ​។​

១០ ឆ្នាំ​
​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​នានា ដូចជា មហារីក​សួត មហារីក​បំពង់​រំលាយ​អាហារ មហារីក​តម្រងនោម ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ​។​

១៥ ឆ្នាំ​
​ជីវិត​បាន​ល្អប្រសើរ ដូច​អ្នក​មិន​ធ្លាប់​ជក់បារី​អឺចឹង​៕

​ប្រភព ៖ Brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។