ផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជា

6 Videos


កំពូលតារាសម្ដែងលំដាប់កំពូលក្នុងប្រទេសថៃនាង Pancake ត្រៀមនឹងបង្ហាញវត្តមានក្នុងកម្មវិធីសប្បុរធម៌ «ដំរីអង្គរ» ដែលនឹងធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះសម្រាប់រៃអង្គាសប្រាក់ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជា

អ្នករៀបចំ និងគ្រប់គ្រងកម្មវិធីខាងលើបានបង្ហើបឱ្យដឹងថា Pancake បានច្រានចោលកម្មវិធីធំៗនៅប្រទេសថៃចំនួនពីរកម្មវិធី ដែលមានតម្លៃខ្លួនខ្ពស់កប់ពពកដើម្បីមកប្រទេសកម្ពុជាសប្តាហ៍ក្រោយ សម្រាប់តន្ត្រីសប្បុរសធម៌ «ដំរីអង្គរ» ដើម្បីជួយដល់មន្ទីពេទ្យគន្ធបុប្ផា ដែលនេះស្ដែងឱ្យឃើញពីទឹកចិត្តអាណិតអាសូរចេញពីបេះដូងពិតៗរបស់នាងក្នុងការជួយដល់កុមារនៅកម្ពុជា ។

ផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជា

កម្មវិធីសប្បុរធម៌ដ៏ធំ «ដំរីអង្គរ» ក៏មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនរូបផ្សេងទៀតដូចជា អ្នកនាង ពេជ្រ សោភា លោក ងួន ចាន់ដេវិដ លោក ហេង ពិទូ លោក ម៉ា ច័ន្ទបញ្ញា ជាដើម ។

ផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជា

លោកអ្នកអាចរកទិញសំបុត្រដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌ខាងលើតាមរយៈទីតាំងខាងក្រោមនេះ ៖
– Chatime (គ្រប់សាខា)
– BrewhouseCoffe (វត្តបុទុម)
– Big Apple Donuts (ទួលគោក)
– My Burger Lab (Norodom)
Tel : 070 346 826 / 093 70 79 09 (Ticket delivery) ៕ ភូមិន្ទ

ផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជាផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជាផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជាផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជាផេនខេក ខេម៉ានីត លះបង់ឱកាសសំខាន់ៗ ព្រោះកម្មវិធីសប្បុរសនៅកម្ពុជា