Arsenal ឲ្យខ្សែប្រយុទ្ធវ័យក្មេងទៅក្លិប Sporting ខ្ចីជើង

ខ្សែប្រយុទ្ធរបស់កាំភ្លើងធំ Arsenal កីឡាករ Joel Campbell បានផ្ទេរទៅចូលរួមជាមួយក្លិបរបស់ប្រទេសព័រទុយហ្គាល់ Sporting Lisbon ក្នុងលក្ខខណ្ឌខ្ចីជើងរដូវកាលវែង។

Joel-Campbell-ft16

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានផ្ទេរចូលលេងឲ្យក្លិបអង់គ្លេស Arsenal នេះចាប់តាំងពីឆ្នាំ ២០១១ ប៉ុន្តែត្រូវប្រឹងប្រែងសម្រាប់ជាជម្រើសទីមួយ។ រូបគេស៊ុតបញ្ចូលទីបាន ៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០ប្រកួត កាលពីរដូវកាលមុន។

Campbell_3190844

កីឡាករអន្តរជាតិរបស់កូស្តារីការូបនេះ ត្រូវបានក្លិបឲ្យទៅលេងខ្ចីជើងនៅក្នុងជាច្រើនកាលពីរដូវកាលមុនៗ ដូចជា Lorient, Real Betis, Olympiakos និង Villarreal។

សូមបញ្ជាក់ថា Campbell មិនបានចូលលេងឲ្យក្លិប Arsenal សម្រាប់ពីរប្រកួតបើករដូវកាលថ្មី Premier League ឡើយ៕

The post Arsenal ឲ្យខ្សែប្រយុទ្ធវ័យក្មេងទៅក្លិប Sporting ខ្ចីជើង appeared first on CamboSport.