ទីបំផុត Spurs សម្រេចកិច្ចព្រមព្រៀងទិញបាន Nkoudou

កីឡាករ Georges-Kevin Nkoudou ដែលក្លិបសារិការព្រេង Tottenham តាមទិញអស់រយៈពេលជាយូរណាស់មកហើយ ត្រៀមខិតជិតក្នុងការបំពេញការផ្ទេរនេះ ក្រោយពីកិច្ចព្រមព្រៀងចុងក្រោយមួយត្រូវបានសម្រេចលើតម្លៃខ្លួន ជាមួយនិងក្លិបបារាំង Marseille សម្រាប់កីឡាករបម្រើស្លាបសញ្ជាតិបារាំង អាយុក្រោម ២១ឆ្នាំរូបនេះ។

ft-img-template-Recovered-Recovered-Recovered

Nkoudou ធ្លាប់បានត្រៀមទៅកីឡដ្ឋាន White Hart Lane កាលពីខែមុន ខណៈពេលខ្សែប្រយុទ្ធកាមេរ៉ូន Clinton Njie ត្រូវផ្ទេរទៅក្លិបបារាំងវិញ ក្នុងលក្ខណៈខ្ចីជើង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។

ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀងជំហានដំបូង លើតម្លៃខ្លួនសម្រាប់កីឡាករស៊ុតបញ្ចូលទីបាន ១០គ្រាប់កាលពីរដូវកាលមុន លោក Daniel Levy ប្រធានក្លិប Tottenham បែរជាមានបំណងចង់សើរើ កិច្ចព្រមព្រៀងវិញ ថ្វីបើកីឡាករ Nkoudou បានធ្វើតេស្តសុខភាពរួចហើយក៏ដោយក្តី។ ក្រោយមកកិច្ចចរចារវាងក្លិបទាំងពីរក៏បានរំលាយ។

ដើម្បីសង្គ្រោះកិច្ចចរចាជាមួយ Marseille កាលពីសប្តាហ៍មុន កិច្ចព្រមព្រៀងជាគោលការណ៍ បានសម្រេចឡើងវិញ កាលពីថ្ងៃសុក្រ ដែលក្លិប Spurs នឹងត្រូវផ្តល់ប្រាក់ ១១លានអឺរូ (៩៥៣លានផោន) ហើយកីឡាករ Njie នៅតែត្រូវផ្ទេរដោះដូរមកវិញ។ Nkoudou នឹងត្រូវចុះហត្ថលេខាលើកិច្ចសន្យាលេងចំនួន ៥ឆ្នាំ៕

The post ទីបំផុត Spurs សម្រេចកិច្ចព្រមព្រៀងទិញបាន Nkoudou appeared first on CamboSport.