វៀតណាម​ចាប់​ផ្ដើម​ដាក់​ស្លាក​សញ្ញា​ហាម​លេង​ Pokemon Go

​​​​​​នៅ​តាម​មហា​វិថី​ធំៗ​នា​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម ​​ផ្ទាំង​អេឡិចត្រូនិក​ LED បាន​​បញ្ចាំង​អក្សរ​ដាស់តឿន​​មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ​ លេង​ហ្គេម​ Pokemon Go ពេល​កំពុង​បើកបរ។

 

វៀតណាម​ចាប់​ផ្ដើម​ដាក់​ស្លាក​សញ្ញា​ហាម​លេង​ Pokemon Go

 

​​​​​​​​​តាម​សម្ដី​លោក​ Nguyen Chi Trung នាយក​គ្រប់​គ្រង​ផ្លូវ​ក្រោម​ដី​​នៅ​ទីក្រុង​ហូជីមិញ​បាន​ឲ្យ​ដឹង​ថា​ ផ្ទាំង​ LED ចំនួន​ ៤៤ បាន​​ដាក់​តាម​ដង​វិធី​ An Duong Vuong និង​ Hoang Van Thu ជា​ដើម​ សុទ្ធ​តែ​មាន​លោត​ជា​អក្សរ​ថា​ “មិន​ត្រូវ​លេង​ហ្គេម​ Pokemon Go ពេល​កំពុង​ធ្វើ​ចរាចរ”។ ​

 

លោក​ Trung បន្ថែម​ទៀត​ថា​ ពាក្យ​ដាស់​តឿន​នេះ​នឹង​បង្ហាញ​តែ​ពេល​ចរាចរ​មិន​សូវ​មមាញឹក​ប៉ុណ្ណោះ​ ដោយ​ពេល​ចរាចរ​មមាញឹក​នឹង​មាន​បង្ហាញ​អក្សរ​ផ្សេង​ពី​នេះ។

 

ការ​ចាត់​វិធានការ​នេះ​ធ្វើ​ឡើង​ដោយ​សារ​តែ​សង្កេត​ឃើញ​ថា​ហ្គេម​ Pokemon Go ​​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​យុវវ័យ​ ហើយ​ការ​ស្លុង​អារម្មណ៍​លេង​ហ្គេម​នេះ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​បាន​ ជា​ពិសេស​ពេល​កំពុង​ធ្វើ​ដំណើរ៕​

 

ចុច​អាន៖ វៀតណាម​ចាប់​ផ្ដើម​ទទួល​រង​ផល​អាក្រក់​ពី​ហ្គេម​ Pokemon Go

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing