កាន់តែច្បាស់ GoPro Hero 5 បញ្ជាដោយសម្លេង និងរក្សាទិន្នន័យលើអ៊ិនធឺណិត

កាល​ពី​សប្ដាហ៍​មុន​ រាង​គំរូ​របស់​កំពូល​កាមេរ៉ា​ថត​សកម្មភាព​គ្រប់​កាលៈទេសៈ​ ​GoPro Hero 5​ ​ត្រូវ​លេច​ធ្លាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​នៅ​ពេល​នេះ​មាន​ការ​លេច​ឮ​បន្ថែម​ថា​​ កាមេរ៉ា​នេះ​មាន​បំពាក់​បច្ចេកវិទ្យា​បញ្ជា​ដោយ​ប្រើ​សម្លេង។

 

កាន់តែច្បាស់ GoPro Hero 5 បញ្ជាដោយសម្លេង និងរក្សាទិន្នន័យលើអ៊ិនធឺណិត

 

យោង​តាម​ព័ត៌មាន​លេច​ធ្លាយ​នានា​ ​គេ​អាច​សន្និដ្ឋាន​ថា​ ​GoPro Hero 5​ ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​តួខ្លួន​នៃ​ ​GoPro Hero 4 Silver​ ​ដែល​មាន​អេក្រង់​ ​Touch Screen​ ​និង​ ​មុខងារ​តួខ្លួន​មិន​ជ្រាប​ទឹក​របស់​ ​GoPro Session។

 

កាន់តែច្បាស់ GoPro Hero 5 បញ្ជាដោយសម្លេង និងរក្សាទិន្នន័យលើអ៊ិនធឺណិត

 

GoPro Hero 5​ ​ត្រូវ​គេ​ជឿ​ថា ​មាន​បំពាក់​នូវ​មុខងារ​ ​GoPro Plus​ ​ដែល​អាច​រក្សា​ទិន្នន័យ​ជា​ទម្រង់​ ​Cloud​ ​(ផ្ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត)។ ជា​មួយ​ ​GoPro Plus​ ​មុខងារ​ដែល​អាច​បញ្ជូន​ទិន្នន័យ​រូបភាព​ ​និង​វីដេអូ​ទាំង​ឡាយ​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ដោយ​ស្វ័យប្រវត្ត​ ​និង​ឆាប់រហ័ស​បំផុត៕

 

 

អាន​បន្ត​ ​៖​ វីដេអូ​បង្ហាញ​​រូប​រាង​ថ្មី​​ ​GoPro Hero 5​ ​កាន់​តែ​ទំនើប​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​petapixel