ចង់ឲ្យ​កូន​ឆ្លាត និង​ពូកែ ឲ្យគេ​មើល YouTube Channels ទាំង ៦ នេះ​ទៅ​

ចង់ឲ្យ​កូន​ឆ្លាត និង​ពូកែ ឲ្យគេ​មើល YouTube Channels ទាំង ៦ នេះ​ទៅ​

ជា​ការពិត​ណាស់ សម័យ​នេះ​ហើយ កូនក្មេង​មួយចំនួន ប្រហែលជា​មិន​ចង់​កាន់​សៀវភៅអាន​នោះទេ ហើយ​អ្វី​ដែល​គេ​ចង់​មើល​នោះ គឺ​ទូរស័ព្ទ ឬ​អា​យផេត​។ YouTube ជា​បណ្តុំ​វីដេអូ​ជាច្រើន ដែល​កូន​របស់​អ្នក​ចូលចិត្ត ហើយ​វា​ក៏​ជា​កន្លែង ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​រីកចម្រើន ឬ​ថយ​ក្រោយ​ដែរ​។​

ខាងក្រោម​នេះ គឺជា​ទំព័រ Channels របស់ Youtube ទាំង​ប្រាំមួយ ដែល​អាច​ឲ្យ​កូន​របស់​អ្នក មើល និង​សិក្សា​បាន​។​
១. Mother Goose Club. អាច​បង្រៀន​ពាក្យ​គន្លឹះ និង​ការសិក្សា​ដំបូង ដល់​កូន​របស់​អ្នក​។ វា​ជា​បណ្តុំ​នៃ​បទ​ចម្រៀង​កុមារ និង​ការអប់រំ​ផ្សេងៗ​ទៀត​។ ល្អ​បំផុត សម្រាប់​កុមារ​មុន​ចូល​រៀន​
២. Simple Kids Crafts. អាច​បង្រៀន​កូន​របស់​អ្នក អំពី​ការបង្កើត​វត្ថុ ឬ​របស់​នានា​ដោយ​ខ្លួនឯង​។ ល្អ​បំផុត សម្រាប់​តូចៗ​ល្មម​
៣. PBS kids . បង្រៀន​កូន​អ្នក អំពី​ការហាត់ សំដែង និង​រឿងរ៉ាវ​ជាច្រើន​ទៀត​។​
៤. Word World PBS . បើ​កូន​របស់​អ្នក ទើបតែ​ចាប់ផ្តើម​រៀន​អាន វា​ជា​កន្លែង​ដ៏​ពិសេស​ហើយ ក្នុង​ការបង្ហាត់បង្ហាញ​កូន​របស់​អ្នក​។​
៥. TEDed – មេរៀន​ជាច្រើន នឹង​បង្ហាញ​ចេញ​តាម​រយៈ Channel មួយ​នេះ​។​
៦. Speekaboos – បណ្តុំ​អំ​នា​ន ដែល​នឹង​ជួយ​ឲ្យ​កូន​របស់​អ្នក អាន និង​និយាយ​បាន​កាន់តែ​ល្អ​៕

​ប្រភព ៖ Novakdjokovicfoundation
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។