ស្រវឹងទៅដេក ដាក់ជើងកល់លើផ្លូវរថភ្លើង ភ្លេចខ្លួន កិនដាច់ជើម្ខាង នៅស្រុកអង្គរជ័យ

កំពត ៖ យុវជនម្នាក់ ស្រវឹងស្រាទៅដេក ដាក់ជើងខាងឆ្វេង គងលើដែកផ្លូវរថភ្លើង ភ្លេចខ្លួន ត្រូវរថភ្លើង មកដល់កិនដាច់ជើងម្ខាង ម៉ោង ៩យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ចំណុចត្រង់បង្គោលលេខ១០២ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

នគរបាលស្រុកអង្គរជ័យ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះវ៉ែន សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ជនរងគ្រោះ ត្រូវរថភ្លើងមកដល់កិនដាច់ជើង ខាងឆ្វេង រងរបួសធ្ងន់។ ក្រោយកើតហេតុ ខាងរថភ្លើងដឹងភ្លាម ក៏បានបញ្ឈប់រថភ្លើង ហើយជួយ សង្គ្រោះ ដល់ជនរងគ្រោះ ដឹកនាំយកទៅមន្ទីរពេទ្យ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ​រៀល ស្នា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រំពើន ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស  កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ សីហា ស្ថិត​នៅ​ចំណុច​ចន្លោះ​ គីឡូម៉ែត្រ​លេខ​១២៣ ១២៤ ក្នុងភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្តេច​គង់​ខាងលិច ខេត្តកំពត ។

បើ​តាម​ការ​រៀបរាប់​ របស់​ឪពុក​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា បុរស​ឈ្មោះ​រៀល ស្នា មាន​ប្រពន្ធ​នៅ​ខេត្តក្រចេះ​ឯណោះ ហើយ​ប្រពន្ធ​ទើបតែ​ឆ្លងទន្លេ​បាន​២០​ថ្ងៃ​ប៉ុណ្ណោះ ។ កូនប្រុស​គាត់​ចេញពីផ្ទះ​ទៅ​រក​ការងារ​ធ្វើ ប៉ុន្តែ​នៅ​យប់​មុន​ពេល​កើតហេតុ​ កូនប្រុស​គាត់​និយាយ​ប្រាប់​ថា ខ្លួន​រក​ការងារ​ធ្វើ​បាន ដោយ​ធ្វើការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា នៅ​រោងចក្រ​ស៊ីម៉ង់ ។

លុះ​នៅ​យប់​ថ្ងៃ​ទី​១៦​សីហា នេះ ក៏​បាន​ផឹកស្រា​​ ជាមួយ​មិត្តភក្តិ​នៅ​ក្នុងភូមិ ហើយ​ក៏​ទាស់​ពាក្យ​សម្តី​ជាមួយ​ម្តាយ ដោយ​ជន​រង​គ្រោះ​ បាន​បោក​អា​គុយ​បែក​អស់ និង​ទូរស័ព្ទ​ក៏​បែក​ ខ្ចាត់ខ្ចាយ​នៅ​ក្រោមផ្ទះ ហើយ​ក៏​ដើរ​ចេញ​ទៅ​បាត់​ទាំង​យប់ ។ លុះ​ព្រឹក​ឡើង​គាត់​ទទួល​ដំណឹង​ថា ត្រូវ​រថភ្លើង​កិន​ស្លាប់​ទៅ​ហើយ ។

លោក​ង៉ែត វ៉ា​ត នាយ​នគរបាល​ប៉ុស្តិ៍​ ស្តេច​គង់​ខាងលិច​បាន​ប្រាប់​ថា រថភ្លើង​គឺ​មាន​២​ខ្សែ ដែល​នៅ​ថ្ងៃ​ទី​១៦ សីហា មួយ​ខ្សែ​រត់​ម៉ោង​ប្រហែល​ ១០​យប់ និង​មួយ​ខ្សែ​ទៀត​រត់​ម៉ោង​៣​ទៀប​ភ្លឺ ។ ហើយ​គេ​ឮ​រថភ្លើង​ ១​ខ្សែ​រត់​ម៉ោង​ ៣​ទៀប​ភ្លឺ ពី​ភ្នំពេញ​-​ទៅ​កំពង់សោម ស៊ី​ផ្លេ​យ៉ាង​កងរំពង​ពេញ​ភូមិ ហើយ​រថភ្លើង​ខ្សែ​នោះ​ ហើយ​ដែល​កិន​ជន​រង​គ្រោះ ស៊ី​ផ្លេ​មិន​ងើប ។ បន្ទាប់​ពី​ពិនិត្យ​សព​រួច​ហើយ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​សែង​សព​ មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រវឹងទៅដេក ដាក់ជើងកល់លើផ្លូវរថភ្លើង ភ្លេចខ្លួន កិនដាច់ជើម្ខាង នៅស្រុកអង្គរជ័យ