អ៊ីរ៉ង់​បង្អួត​ប្រព័ន្ធ​មី​ស៊ី​ល​ស៊េរី​ថ្មី​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ផលិត​ក្នុងស្រុក​ និពន្ធដោយ : ថ្មីៗ       August-22-2016, 3:21 pm         273

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ៊ីរ៉ង់​បង្អួត​ប្រព័ន្ធ​មី​ស៊ី​ល​ស៊េរី​ថ្មី​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ផលិត​ក្នុងស្រុក​​អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​ដែល​ត្រូវបាន​ផលិត​ក្នុងស្រុក​កន្លងមក​ក្នុង​ពិព័រណ៍​សព្វាវុធ​ដែល​រៀបចំឡើង​នៅ​ឡើង​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​សប្តាហ៍​មុន​។  ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែលមាន​ឈ្មោះថា Bavar-373 មាន​សមត្ថភាព​ក្នុង​ការចាប់​សញ្ញា​និង​កម្ទេចចោល យន្តហោះ​គ្មាន​អ្នក​បើ​, យន្តហោះ​ចម្បាំង​, មី​ស៊ី​ល និង​វត្ថុ​ដែល​ហោះហើរ​ផ្សេងទៀត​។​

Bavar-373 ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​បំផុត​មួយ​និង​ផលិតឡើង​ក្នុងស្រុក​របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​។ រដ្ឋាភិបាល​អ៊ីរ៉ង់​នេះ​ទើប​បញ្ចេញ​សព្វាវុធ​ទំនើប​នេះ និង​សព្វាវុធ​ទំនើប​ផ្សេងទៀត​ជាច្រើន​ក្នុង​ពិព័រណ៍​សព្វាវុធ​មួយ​ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង តេ​ហេ​រ៉ង់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT រូបភាព​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាច្រើន​សន្លឹក​ត្រូវបាន​គេ​បញ្ចេញ​ជា​សាធារណ ក្នុង​ពី​ធី​តាំងពិព័រណ៍​របស់​អង្គការ​ឧស្សាហកម្ម​អាកាសចរណ៍​អ៊ីរ៉ង់ ហើយ​កម្មវិធី​នេះ​មាន​ការចួលរួម​ពី​សំណាក់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ថែម​ទៀតផង​។ ក្នុងចំណោម​រូបនោះ គេ​ឃើញ​មន្ត្រី​យោធា​ម្នាក់​ថតរូប​ជាមួយ​លោក ប្រធានាធិបតី​អ៊ីរ៉ង់ នៅ​ពីមុខ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផលិតឡើង​ក្នុងស្រុក​នេះដែរ​។

​បើតាម​មន្ត្រី​អ៊ីរ៉ង់ Bavar-373 គឺជា​ប្រព័ន្ធ​ការពារ​អាកាស​ដំបូង​បំផុត​ដែល​ផលិត​បាន​ដោយ​ក្រុម​អ្នកជំនាញ​ក្នុងស្រុក​របស់​អ៊ីរ៉ង់​។ Bavar-373 មាន​សមត្ថភាព​ក្នុង​ការចាប់​សញ្ញា​និង​កម្ទេចចោល យន្តហោះ​គ្មាន​អ្នក​បើ​, យន្តហោះ​ចម្បាំង​, មី​ស៊ី​ល និង​វត្ថុ​ដែល​ហោះហើរ​ផ្សេងទៀត​។ ហើយ​វា​ត្រូវបាន​គេ​ច្នៃប្រឌិត​ឡើង​ក្នុង​ឆ្នាំ ២០១០ នៅពេលដែល​រុស្ស៊ី​ព្យូ​រ​កិច្ច​កិច្ចព្រមព្រៀង​លក់​សព្វាវុធ ដោយ​ពន្យារពេល​បញ្ជូន​ខែល​ការពារ​អាកាស S-300 មក​ឲ្យ​អ៊ីរ៉ង់ ព្រោះតែ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​។​

​ឆ្នាំមុន ក្រោយ​មានការ​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ បានប្រកាស​ផ្ទេរ​សព្វាវុធ S-300 នេះ​ទៅកាន់​អ៊ីរ៉ង់​តាម​កិច្ចព្រមព្រៀង​វិញ​។ មើល​មួយ​ភ្នែក​សព្វាវុធ​ដែល​អ៊ីរ៉ង់​ផលិត​ខ្លួនឯង ហាក់បីដូចជា​ស្រដៀង​ជាមួយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​នេះដែរ​។​

​យ៉ាងណា​ក៏ដោយចុះ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​លោក Hossein Dehghan បាន​អះអាងថា ប្រព័ន្ធ​ការពារ​អាកាស​របស់ខ្លួន​មិនមែន​ផលិតឡើង​ចម្លង​តាម​ប្រព័ន្ធ S-300 ទេ តែ​វា​ជា​សព្វាវុធ​ដែល​ផលិតឡើង​តាម​ប្រព័ន្ធ​របស់​អ៊ីរ៉ង់​ខ្លួនឯង​ប៉ុណ្ណោះ​៕