Karlie Hay វ័យ១៨ឆ្នាំមកពីរដ្ឋ Texas ត្រូវបានគ្រងម្កុដ ជាបវរកញ្ញាអាមេរិក ២០១៦ ដោយសារតែលើកប្រធានបទគ្រឿងស្រវឹង យកមកប្រកួតប្រជែង ក្រៅតែពីរូបសម្រស់ស្រស់ស្អាតរបស់ក្មេងស្រីជំទង់រូបនេះ

សម្លេងអបអរសាទរ ​យ៉ាងច្រើនបានទៅដល់​ បវរកញ្ញាវ័យជំទង់ របស់អាមេរិក មកពីរដ្ឋ Texas ​ នាង Karlie Hay​ បានគ្រងម្កុដ ជាបវរកញ្ញា២០១៦ នាពេលថ្មីៗកន្លងនេះ​ ​បន្ទាប់ពីរូបនាង​ ត្រូវបាន​ គណកម្មការចាប់អារម្មណ៍ ​ដោយសារតែមានរូបសម្រស់ស្រស់ស្អាត ​រួមទាំង ការចាប់អារម្មណ៍ផ្សេង​ទៀត នៅពេលដែលនៅលើឆាកផងដែរ។​​មានវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះ​ នាង Karlie Hay ​ត្រូវបានគេគ្រងតំណែងឱ្យជាបវរកញ្ញាជំទង់អាមេរិក​ (Miss Teen USA crown)  ​ជាមួយនឹងទឹកភ្នែក ​ដែលបានស្រក់ចុះ​ ហើយនឹងស្នាមញញឹម ប្រកបដោយក្តីរំភើប​ គណកម្មការបានសម្រេចឱ្យនារី វ័យជំទង់រូបនេះ​ គ្រងនូវម្កុដ បវរកញ្ញាវ័យ​ជំទង់ ។​និយាយទៅដល់គោលដៅ ​ឬប្រធានបទរបស់នារីវ័យជំទង់រូបនេះ​ ចង់ឱ្យប្រជាពលរដ្ឋអាមេរិក​ ទាំង អស់យល់ដឹង ទាក់ទងទៅនឹង​ គ្រឿងស្រវឹង។​ ក្មេងស្រីវ័យជំទង់រូបនេះ ​ត្រូវបានមានការចាប់អារម្មណ៍​ ខ្លាំង បំផុត ក្នុងចំណោម ​អ្នកដែលចូលរួមប្រកួត។ ​ហើយនេះ ​ក៏ជាមោទនភាព​ រ​បស់ពលរដ្ឋ​អាមេរិកដែរ ​ ដែលក្មេងស្រីវ័យជំទង់រូបនេះ ​មានការយល់ដឹងអំពីបញ្ហាគ្រឿងស្រវឹង។​ ក្នុងនោះបទពិសោធន៍ ​ជីវិតរបស់នាងផ្ទាល់​ នាងបាននិយាយថា៖» ​នាងធ្វើវា ​ហើយវាជាគោលដៅ​ ដើម្បីឱ្យសម្លេងលឺទូទាំងសហរដ្ឋអាមេរិក​ យល់ដឹង​ អំពីបញ្ហាគ្រឿងស្រវឹង »។​​​​គួរបញ្ជាក់ថា​ បញ្ហាគ្រឿងស្រវឹងនេះ មិនត្រឹមតែ​ ប្រទេសល្បីលើពិភពលោក​ ឬក៏ប្រទេសមហាអំណាចទេ​ គឺវាបានតែកំពុងប្រឈមខ្លាំង ​ចំពោះគ្រោះថ្នាក់ ​ដោយសារតែគ្រឿងស្រវឹងនេះ ដែលប្រទេសលើពិភពលោក បានកំពុងតែមានការព្រួយបារម្ភខ្លាំងផងដែរ៕
​អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://hollywoodlife.com