Sanofi អញ្ជើញ​ក្រុម​អ្នក​ជំនាញ​មក​ចែក​ចំណេះដឹង ពី​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម

ក្រុមហ៊ុន​សាណូហ្វីកម្ពុជា​បាន​បន្ត​រៀបចំ​សិក្ខាសាលា​នៅ​សណ្ឋាគារ​ភ្នំពេញ ដោយ​បាន​អញ្ជើញ​អ្នក​ឯកទេស​ខាង​វេជ្ជសាស្ត្រ​ប្រមាណ​១០០នាក់ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​អំពី​ជំងឺ​ពីរ​មុខ ដែល​ជា​ឃាតក​លាក់មុខ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​គឺ ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម កាល​ពី​ថ្ងៃទី​២០ សីហា​កន្លង​ទៅ។

 

Sanofi អញ្ជើញ​ក្រុម​អ្នក​ជំនាញ​មក​ចែក​ចំណេះដឹង ពី​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម

 

Sanofi អញ្ជើញ​ក្រុម​អ្នក​ជំនាញ​មក​ចែក​ចំណេះដឹង ពី​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម

 

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា អ្នកស្រី ដាវ ធូង៉ា (Dao Thu Nga) បាន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​នោះថា៖ «ក្រុមហ៊ុន​សាណូហ្វី តែង​តែ​បេ្តជ្ញា​ធ្វើ​ការងារ ដែល​ពាក់ព័ន្ធ​នឹង​​ជំងឺ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ថ្ងៃនេះ​គឺ​ជា​ឱកាស​យ៉ាង​វិសេស​វិសាល ហើយ​យើង​ពិត​ជា​សប្បាយ​រីករាយ ដោយ​បាន​រៀបចំ​ឲ្យ​មាន​វេទិកា​ជួបជុំ​ផ្លាស់ប្តូរ​ចំណេះដឹង និង​បទ​ពិសោធន៍​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹក​នោម​ផ្អែម ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ និង​​​បាន​​សម្លាប់​​មនុស្ស​​អស់​​រាប់​​លាន​​នាក់​​នៅ​​លើ​សកល​​លោក។ យើង​​ទាំង​​អស់​គ្នា​​ត្រូវ​​មាន​​យុទ្ធសាស្រ្ត​​រួម​គ្នា​ ក្នុង​​ការ​​កំណត់​​រក​​ជំងឺ​​ទាំង​​នេះ​​ឲ្យ​​បាន​​លឿន​ តាំង​​ពី​​ដំណាក់​​កាល​​ដំបូង​​នៃ​ជំងឺ​ ត្រូវ​​ចាប់​​ផ្តើម​​ព្យាបាល​​ឲ្យ​​ទាន់​​ពេល និង​​ការ​​លើក​​កម្ពស់​​គុណភាព​​ព្យាបាល​​របស់​​ជំងឺ​​ទាំង​ពីរ​​នេះ»។

 

អ្នកស្រី​​បាន​បន្ថែម​ទៀត​ថា ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​​លើក​​កម្ពស់​​ការ​​យល់​​ដឹង​​អំពី​​ជំងឺ​​ទាំង​ពីរ​​នេះ​​ជា​​សាធារណៈ ដែល​​ស្រប​​ទៅ​​នឹង​បេសកម្ម​​របស់​​ក្រុមហ៊ុន​​សាណូហ្វី​​ក្នុង​​ការ​​ផ្តល់​​ចំណេះ​ដឹង​ និង​​ព័ត៌មាន​​ផ្នែក​​វេជ្ជសាស្ត្រ ​និង​​វិទ្យាសាស្ត្រ​​ដល់​​អ្នក​​ជំនាញ​​ថែទាំ​​សុខភាព​ និង​​អ្នក​​ជំងឺ ​ជាមួយ​​នឹង​​ការ​​នាំ​មក​​នូវ​​ផលិត​​ផល​ដែល​​ជា​​របក​​គំហើញ​​ថ្មី​ៗ ដើម្បី​​ជា​​ដំណោះ​​ស្រាយ​​សម្រាប់​​តម្រូវ​ការ​​ក្នុង​​វិស័យ​សុខាភិបាល​​​កម្ពុជា។”

 

នៅ​​ក្នុង​​ឱកាស​​នេះ​​ដែរ​ លោក​​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត ​សុខ ជួរ​ ប្រធាន​​ផ្នែក​​ជំងឺ​​សរសៃ​​ឈាម​​បេះដូង​​នៃ​​មន្ទីរពេទ្យ​​កាល់​ម៉ែត បាន​លើក​​ឡើង​​ថា៖​ «យោង​តាម​​អង្គការ​​សុខភាព​​ពិភពលោក​ មាន​​មនុស្ស​​ម្នាក់​​បាន​​ស្លាប់​​រៀងរាល់​១០​នាទី​ម្តង ដោយសារ​​ជំងឺ​​ទឹក​នោម​ផ្អែម​ នៅ​ទូទាំង​ពិភ​ព​លោក។ មនុស្ស​​ដែល​ប្រឈម​​នឹង​​ជំងឺ​​នេះ​​ខ្លាំង​​ជាង​​គេ​ គឺ​​មនុស្ស​​ចាស់​​អាយុ​​ចាប់​​ពី​​៥៥​ឆ្នាំ​​ឡើង​​ទៅ​។ ចំណែក​​ឯ​នៅ​​ប្រទេស​​កម្ពុជា​​វិញ ​ចំនួន​​អ្នក​​កើត​​ជំងឺ​​ទាំងពីរ​​នេះ​​មាន​​ការ​​កើន​​ឡើង​​ពី​​មួយ​​ឆ្នាំ​​ទៅ​​មួយ​​ឆ្នាំ​​គួរ​​ឲ្យ​​ព្រួយ​បារម្ភ ​ដោយសារ​​អ្នក​​ជំងឺ​​ភាគ​ច្រើន​​មិន​​ដឹង​​ខ្លួន​​ថា​​កើត​​ជំងឺ​​នេះ។ ពោល​​គឺ​​ពួក​គាត់​​​មិន​​មាន​​ទម្លាប់​​ពិនិត្យ ​និង​​តាម​ដាន​​កម្រិត​​ជាតិ​​ស្ករ​​ក្នុង​​ឈាម​ និង​​កម្រិត​​សម្ពាធ​ឈាម​​ឲ្យ​​បាន​​ទៀង​​ទាត់​​នោះ​​ឡើយ​ ជា​ពិសេស​​ចំពោះ​​មនុស្ស​​វ័យ​​ចំណាស់​​តែ​​ម្តង។​

 

របាយ​ការណ៍​​​របស់​​​អង្គការ​​​សុខភាព​​​ពិភព​លោក ​​ក៏​បាន​បង្ហាញ​ផង​ដែរ​​ថា​​នៅ​​ឆ្នាំ​២០០៨​ មាន​​មនុស្ស​​ប្រមាណ​ ១៧,៣ ​លាន​​នាក់​​បាន​ស្លាប់ ​ដែល​​ស្មើ​នឹ​ង​​៣០%​ នៃ​​អត្រា​​មរណៈ​​សកល​លោក។ ក្នុង​​ចំណោម​​នោះ​ អ្នក​​ស្លាប់​​ចំនួន​ ៧,៣ ​លាន​នាក់ គឺ​​ដោយសារ​​ជំងឺ​បេះដូង ​និង ៦.២​​លាន​​នាក់​​ផ្សេង​​ទៀត​​ស្លាប់​​ដោយសារ​​ជំងឺ​​ដាច់​​សរសៃ​​ឈាម​​ខួរក្បាល។ ប្រទេស​​ដែល​​មាន​​ចំណូល​​ទាប​ និង​​មធ្យម​គឺ​​រង​​ផល​​ប៉ះពាល់​​ច្រើន​​ជាង​​គេ។ ​ការ​​ស្លាប់​​ដោយសារ​​ជំងឺ​​លើ​ស​សម្ពាធ​​ឈាម​​ជាង​​៨០%​ គឺ​​កើត​​ឡើង​​ក្នុង​​ប្រទេស​​ដែល​​មាន​​ចំណូល​​ទាប​ និង​​មធ្យម​​ក្នុង​​អត្រា​​ស្មើគ្នា​​រវាង​​បុរស​ និង​​ស្ត្រី។

 

Sanofi អញ្ជើញ​ក្រុម​អ្នក​ជំនាញ​មក​ចែក​ចំណេះដឹង ពី​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម

លោក​​វេជ្ជបណ្ឌិត ថេង យូដាលីន អ្នក​​ឯកទេស​​ខាង​​ជំងឺ​​សរសៃ​​ឈាម លើស​ឈាម​ និង​បេះដូង​​ នៃ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ក៏​​បាន​​ចែក​រំលែក​ទិន្នន័យ​ និង​ចំណេះ​​ដឹង​​ជាក់​​ស្តែង​​អំពី​​ជំងឺ​​លើស​​សម្ពាធ​​ឈាម៖ «តាម​​ការ​​អង្កេត​ STEPS របស់​​ក្រសួង​​សុខាភិបាល​​ក្នុង​​ឆ្នាំ​២០១០​ បង្ហាញ​​ថា​ ប្រេវ៉ាឡង់​​នៃ​​អ្នក​​កើត​​ជំងឺ​​លើស​​សម្ពាធ​​ឈាម​ គឺ​​មាន​​ប្រមាណ​១១,២%​ នៃ​​ប្រជាជន​​ពេញ​​វ័យ​ក្នុង​ប្រទេស​កម្ពុជា។ ​មនុស្ស​​ដែល​​មាន​​អាយុ​​ចាប់​​ពី​៥៥​​ឆ្នាំ ​ដល់​​​៦៤​ឆ្នាំ​ គឺ​​រង​​ផល​​ប៉ះពាល់​​ច្រើន​​ជាង​​គេ​​ក្នុង​​អត្រា​​ប្រេ​វ៉ាឡង់​​ដល់​​ទៅ​ ២៤,២%។ ​នៅ​​ក្នុង​របាយការណ៍​​អង្កេត​​នោះ​​ក៏​​បាន​​បង្ហាញ​​ផង​ដែរ​​ថា អត្រា​​ប្រេវ៉ាឡង់​​នៃ​​ជំងឺ​​ទឹក​នោម​​ផ្អែម​​គឺ​ ២,៣% ​នៅ​​ក្នុង​​តំបន់​​ជនបទ​ និង​៥,៦%​ នៅ​ទីក្រុង។​ ហើយ​​មនុស្ស​​ដែល​​មាន​​អត្រា​​កើត​​ជំងឺ​​នេះ​​ច្រើន​​ជាង​​គេ​ គឺ​​មនុស្ស​​វ័យ​​ចំណាស់​​ចាប់​ពី​​អាយុ​​៦៥​​ឆ្នាំ ​ទៅ​៦៩​​ឆ្នាំ​​ក្នុង​​អត្រា​ប្រេវ៉ាឡង់​​៦%។ អត្រា​​នៃ​​ជំងឺ​​ទាំងពីរ​​មុខ​​នេះ​​​កំពុង​​កើន​​ឡើង​​ជា​​រៀង​រាល់​ឆ្នាំ​​គួរ​​ឲ្យ​​កត់​​សម្គាល់​ និង​​ព្រួយ​​បារម្ភ”។

 

លោក​​វេជ្ជបណ្ឌិត​​ក៏​​បាន​​បញ្ជាក់​​ផង​ដែរ​​ថា​​នៅ​ឆ្នាំ​២០១០ មាន​​អ្នក​​ជំងឺ​​តែ​​៤៥,៥%​ នៃ​​អ្នក​​ជំងឺ​​លើស​​ឈាម​ និង​៥០,៣%​ នៃ​​អ្នក​​ជំងឺ​​ទឹក​នោម​​ផ្អែម​ ដែល​​ត្រូវ​​បាន​​ធ្វើ​រោគ​​វិនិច្ឆ័យ។ នៅ​​ក្នុង​​ពេល​​ជាមួយ​គ្នា​​នោះ​​ដែរ​ មាន​​តែ​​២៨,៦%​ នៃ​​អ្នក​​ជំងឺ​​លើស​សម្ពាធ​ឈាម​ និង​ ២៣,៩% នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​តែ​ប៉ុណ្ណោះ ដែល​​ទទួល​​បាន​​ការ​​គ្រប់​គ្រង​​កម្រិត​​ជំងឺ​​​ដោយ​​ជោគ​ជ័យ​​ទៅ​​តាម​​គោល​ដៅ​​របស់​គ្រូពេទ្យ។

 

ចំពោះ​​ករណី​​នៃ​​ជំងឺ​​លើស​​សម្ពាធ​​ឈាម​ និង​​ទឹក​នោម​​ផ្អែម​​ភាគ​​ច្រើន ​បណ្តាល​​​ម​ក​​ពី​​ការ​​ប្រើប្រាស់​​ថ្នាំ​ជក់ អាហារ​​​មិ​ន​​​សម​ស្រប​​សម្រាប់​​​សុខភាព​​ និង​​មិន​​ធ្វើ​​លំហាត់​​ប្រាណ​ដែល​​ធ្វើ​​ឲ្យ​​ជាតិ​​ខ្លាញ់​​ក្នុង​​ឈាម​​ឡើង​​ខ្ពស់ កម្រិត​​ជាតិ​​ស្ករ​​ក្នុង​​ឈាម​​ខ្ពស់​ និង​​ជា​ហេតុ​បង្កើន​​សម្ពាធ​​ឈាម។​

 

ទោះ​​ជា​​យ៉ាង​​ណា​​ក៏​​ដោយ​ អ្នក​​ដែល​​មាន​​ជំងឺ​​លើស​​សម្ពាធ​​ឈាម​ និង​​ទឹក​​នោម​​ផ្អែម​ សុទ្ធ​​សឹង​​តែ​​មិន​​បាន​​ដឹង​​ថា​​ខ្លួន​​ឯង​​មាន​​ជំងឺ​​នេះ ​ដោយសារ​​តែ​​​ជា​​ទូទៅ​​ពុំ​​មាន​​រោគ​​សញ្ញា។​ ក៏​ប៉ុន្តែ​​រោគសញ្ញា​​ទូទៅ​ដែល​​ទទួល​​បាន​​ពី​​ផល​​លំបាក​​របស់​​អ្នក​​ជំងឺ​មាន​ដូច​ជា៖ ទន់​​មួយ​ចំហៀង​​ខ្លួន​ ហត់​ ឈឺ​​ដើម​​ទ្រូង​ និង​​ហើម​​ជើង​។​ លើស​ពី​នេះ​​តាម​​ការ​​បញ្ជាក់​​របស់​​​​លោក​​​វេជ្ជ​បណ្ឌិត ថេង យូដាលីន ឲ្យ​​ដឹង​​ថា ​មាន​រោគ​​សញ្ញា​មួយ​ចំនួន​​តូច​​ផ្សេង​ទៀត មាន​​ដូចជា​​ឈឺ​ក្បាល​ វិល​មុខ​ រោយ​ក​ ឬ​​ឈាម​​ច្រមុះ​​ជា​ដើម។​

 

លោក​​​វេជ្ជបណ្ឌិត ​​អំពាវ​​នាវ​​ឲ្យ​​ប្រជាជន​​កម្ពុជា​ ដែល​​មាន​​វ័យ​​ចំណាស់​​ចាប់​ពី​​អាយុ​​៥០​ឆ្នាំ​​ឡើង​ ទៅ​​គួរ​​តែ​​​​ទៅ​​ពិនិត្យ​​សុខភាព​​ឲ្យ​​បាន​យ៉ាង​តិច​​១​ ទៅ​​២​​ដង​​ក្នុង​​មួយ​​ឆ្នាំ​ ដើម្បី​​តាម​​ដាន​​កម្រិត​​សម្ពាធ​​ឈាម ​និង​​ជាតិ​​ស្ករ​​ក្នុង​​ឈាម។ លោក​វេជ្ជបណ្ឌិត​ក៏​​បាន​​ដាស់​​តឿន​​ទៅ​កាន់​​អ្នក​​ជំងឺ​ ឬ​​អ្នក​​ដែល​​មិន​ទាន់​​មាន​​ជំងឺ​​ក្តី​ គួរ​​ចង​​ចាំ​​ថា ការ​ការពារ​ និង​​រក្សា​​ស្ថេរភាព​​សុខភាព​​ពី​​ជំងឺ​​ទឹកនោម​​ផ្អែម​ និង​​លើស​​សំពាធ​ឈាម​​គឺ​​មិន​មែន​​តែ​​ថ្នាំ​​មួយ​​មុខ​​ទេ ​តែ​អ្វី​ដែល​​សំខាន់​​គឺ​​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​ក្នុង​​ការ​​ថែរក្សា​​សុខភាព​​ដោយ​​ធ្វើ​​លំហាត់​​ប្រាណ​​ជា​ប្រចាំ ​កាត់​​បន្ថយ​​ការ​ជក់​បារី​ កាត់​​បន្ថយ​​ការ​​ពិសារ​ស្រា ​និង​​កាត់​​បន្ថយ​​អាហារ​​មាន​​ជាតិ​​ប្រៃ។

 

Sanofi អញ្ជើញ​ក្រុម​អ្នក​ជំនាញ​មក​ចែក​ចំណេះដឹង ពី​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម

 

អំពី​ក្រុមហ៊ុន សាណូហ្វី
ក្រុមហ៊ុន សាណូហ្វី​ដែល​ជា​ក្រុមហ៊ុន​ឱសថ​ឈាន​មុខ​គេ​មួយ​លើ​ពិភពលោក បាន​រកឃើញ និង​កែ​ច្នៃ ព្រម​ទាំង​ចែក​ចាយ​ផលិត​ផល​ដែល​ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​អ្នក​ជំងឺ​ជា​ចម្បង។ ក្រុមហ៊ុន ​សាណូហ្វី​​​ មាន​​ចំណុច​​ស្នូល​​​សំខាន់ៗ​​ចំនួន​​៥ ​ក្នុង​​វិស័យ​​ថែទាំ​សុខភាព​​ដែល​​មាន​​ដូចជា៖​ ផ្នែក​​ទឹក​​នោម​​ផ្អែម ​​និង​​សរសៃ​​ឈាម​​បេះដូង​ វេជ្ជសាស្រ្ត​​ទូទៅ ​និង​​ទីផ្សារ​​ថ្មីៗ​​ សាណូហ្វី ​Genzyme , សាណូហ្វី​ប៉ាស្ទ័រ ​និង​​សុខភាព​​សត្វ។ ក្រុមហ៊ុន​ សាណូហ្វី​​បាន​​ចុះ​​បញ្ជី​​ទីផ្សារ​​ភាគហ៊ុន​នៅ​​ទីក្រុង​​ប៉ារីស​ ​(EURONEXT: SAN) និង​​នៅ​ទីក្រុង​​ញូវយ៉ក​​ (NYSE: SNY)។

 

អត្ថបទៈ ពាណិជ្ជកម្ម