ខ្យល់​គ​ វិល​មុខ​ ​មាន​ច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១

សិស្សានុសិស្ស​មួយ​ចំនួន​បាន​ឈឺ ខ្លះ​ខ្យល់​គ និង​វិលមុខ​រហូត​មិន​អាច​បំពេញ​ចម្លើយ​កិច្ចការ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​ប្រលង​បាន​ ដោយសារ​ស្ថាន​ភាព​សុខ​ភាព​មិន​ល្អ​ ព្រោះ​ភិតភ័យ​ពេក​អំឡុង​បាក់​ឌុប។ ក្នុង​នោះ​ក៏​មាន​សិស្ស​ខ្លះ​អវត្តមាន​មិន​ចូល​ប្រលង​ផង​ដែរ។ ក្រៅ​ពី​នោះ​វិទ្យាល័យ​ស្ទឹងសែន មាន​ការ​ខ្វះ​វិញ្ញាសា​៦​សន្លឹក​គ្រប់​មុខ​វិជ្ជា មូល​ហេតុ​ក្រសួង​អប់រំ​រៀប​ចំ​ខ្វះ។

 

@ មណ្ឌល​វិទ្យាល័យ​កំពង់ស្ពឺ​ : សិស្ស​នារី​ម្នាក់​មាន​បញ្ហា​សុខ​ភាព ត្រូវ​បាន​លោក​ប្រធាន​មណ្ឌល​អនុញ្ញាត​ឱ្យ​អង្គុយ​ទល់​មុខ​បេក្ខជន​ដទៃ​ទៀត

 

ខ្យល់​គ​ វិល​មុខ​ ​មាន​ច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១
@ មណ្ឌល​បឋម​ព្រៃ​វែង​ក្រុង : បេក្ខជន​ម្នាក់​ត្រូវ​បាន​​ឲ្យ​​មក​ប្រលង​នៅ​ខាង​ក្រៅ​បន្ទប់ ដោយសារខ្យល់​គ

 

ខ្យល់​គ​ វិល​មុខ​ ​មាន​ច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១

 

@ មណ្ឌល​អនុវិទ្យាល័យ​សោ​ហឺ​ : បេក្ខនារី​ម្នាក់​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ពេល​កំពុង​ប្រលង

 

ខ្យល់​គ​ វិល​មុខ​ ​មាន​ច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១

 

@ មណ្ឌល​អនុវិទ្យាល័យ​កម្មករ​ : បេក្ខជន​មួយ​រូប​មិន​ស្រួល​ខ្លួន ដូច្នេះ​គណៈកម្មការ​អនុញ្ញាត​ឱ្យ​ប្រឡង​នៅ​ខាង​ក្រៅ

 

ខ្យល់​គ​ វិល​មុខ​ ​មាន​ច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១

 

@ មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​អន្ទរ : បេក្ខជន​ម្នាក់​មាន​អាការៈ​វិល​មុខ និង​ក្អួត

 

ខ្យល់​គ​ វិល​មុខ​ ​មាន​ច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១

 

@ មណ្ឌល​ព្រះ​នរោត្តម​ អវត្តមាន ៣នាក់ ស្រី១នាក់។

 

អត្ថបទ៖ លឹម សុ​នា