គួរឲ្យសង្វេគ! ដោយសារសង្គ្រាម ពេលនេះបានធ្វើឲ្យ បងប្រុសរបស់ កុមារា Omran ស្លាប់ហើយ

ស៊ីរី៖ សង្រ្គាមតែងតែផ្តល់មកនូវ វិនាសកម្មជាច្រើន មិនថាតែប្រទេសជាតិ ដែលត្រូវរងការបំផ្លិចបំផ្លាញ តែប៉ុណ្ណោះទេ ការបែកបាក់គ្រួសារ ក៏ជារឿងមួយដែលមនុស្សគ្រប់គ្នា សោកសង្វេគ នឹងមិនចង់ឲ្យវាកើតមានឡើងផងដែរ។

ជាក់ស្តែង ប្រិយមិត្តជាច្រើន ច្បាស់ជាបានជ្រាបរួចហើយ នូវទិដ្ឋភាពក្មេងប្រុស សញ្ជាតិស៊ីរីមួយរូប ឈ្មោះថា Omran Daqnessh អាយុ ៥ឆ្នាំ ដែលត្រូវបានរងគ្រោះ ក្នុងហេតុការណ៍សង្គ្រាម មានប្រឡាក់ដោយធូលីដី និងឈាមពេញមុខផងដែរ ដោយការវាយប្រហារដ៏សាហាវ តាមដែនអាកាស ទម្លាក់គ្រាប់បែកសម្លាប់ប្រជាជន ស្ថិតក្នុងទីក្រុង Aleppo នៃប្រទេសស៊ីរី ហើយត្រូវបានមហាជន ជាច្រើនទូទាំងពិភពលោក បានសម្តែងភាពអាណិតអាសូរ សោកសៅ សម្រក់ទឹកភ្នែកយ៉ាងខ្លាំង ចំពោះកុមារារូបនេះផងដែរ។

ជាមួយគ្នានេះដែរ តាមរយៈសារព័ត៌មាន ដែលបានធ្វើការចេញផ្សាយ កាលពេលថ្មីៗកន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា បងប្រុសបង្កើត របស់កុមារា Omran ដែលមានឈ្មោះថា Ali Daqneesh អាយុ ១០ឆ្នាំ ដែលត្រូវបានរងគ្រោះក្នុង ឧបទ្វវហេតុរន្ធត់នោះផងដែរ ពេលនេះគឺបានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែបងប្រុសរបស់ Omran បានរងរបួសផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ ក្រោយការវាយប្រហារទម្លាក់គ្រាប់បែក តាមផ្លូវអាកាស បណ្តាលឲ្យបាក់បែកនូវ សំណង់អគារ ផ្ទះសំបែងជាច្រើនខ្នង។

រូបភាពចេញផ្សាយ ដោយខាងស្ថានីយ៍ទូរទស្សន៍ Halab Today TV បានបង្ហាញពីទិដ្ឋភាពកុមារា Ali ស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែង ជាមួយនឹងបំពង់ខ្យល់មួយ នៅនឹងមាត់ ហើយបើតាមដឹង ពេលនេះក្មេងប្រុស Ali បានស្លាប់បាត់ទៅហើយ។

គួរឲ្យដឹងថាដែរថា តាមរយៈការប៉ាន់ប្រមាណនោះ ប្រជាជនជាច្រើនប្រហែលជា ៤៤៨នាក់ ត្រូវបានស្លាប់រង្គាល ក្នុងទីក្រុង Aleppo នាខែនេះ ដោយសារតែសង្គ្រាម វាយប្រហារដ៏យង់ឃ្នងមួយនេះ នេះបើយោងតាម អ្នកអង្កេតការណ៍សិទ្ធិមនុស្ស របស់ប្រទេសស៊ីរីបានលើកឡើង៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ប្រជាជនជុំវិញពិភពលោក ដោយសារក្តីអាណិតអាសូរ សូម្បីតែអ្នកអត្ថាធិប្បាយបុស្តិ៍ព័ត៌មាន CNN ក៏និយាយទាំងអួលដើមកផងដែរ។

អ្នកអត្ថាធិប្បាយប៉ុស្តិ៍ទូរទស្សន៍ CNN ត្រូវបានគេស្គាល់ឈ្មោះថា Kate Bolduan ។ នាងបានអត្ថាធិប្បាយទាំងអួលដើមក នៅពេលដែលឃើញរូបភាពក្មេងប្រុសដ៏គួរឲ្យអាណិតអាសូរនោះ ដោយពោលពាក្យសឹងតែមិនចេញថា «នេះគឺជា Omran , គេនៅរស់ ហើយនេះគឺជារឿងដែលអ្នកគ្រប់គ្នាគួរដឹង» ។

គួររំលឹកផងដែរថា ក្មេងប្រុសដ៏គួរឲ្យអាណិតនោះ មានឈ្មោះថា Omran Daqneesh។ រូបភាពក្មេងប្រុសដែលអង្គុយនៅក្នុងឡានពេទ្យ ដែលប្រឡាក់ដោយធូលី និងឈាមនៅលើដងខ្លួននេះ បានធ្វើឲ្យមហាជនទូទាំងពិភពលោក បានសម្តែងចេញនូវអារម្មណ៍អាណិតអាសូរ ដោយសារតែសង្រ្គាមដ៏ព្រៃផ្សៃ បានកើតឡើងនៅក្នុងប្រទេសស៊ីរីុ។

យោងតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសរូបនេះ និងក្រុមគ្រួសាររបស់គេ ត្រូវបានរងគ្រោះដោយសារយន្តហោះទម្លាក់គ្រាប់បែក កាលពីថ្ងៃពុធកន្លងទៅ ធ្វើឲ្យផ្ទះសំបែងជាច្រើនត្រូវខូចខាតខ្ទេចគ្មានសល់ ប៉ុន្តែជាសំណាង ក្រុមគ្រួសាររបស់ Omran មិនមាននរណាម្នាក់ រងរបួសដល់អាយុជីវិតនោះទេ។

បើយោងតាមប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា សង្គ្រាមនេះកើតឡើងដោយសារការទម្លាក់គ្រាប់បែកពីប្រទេសរុស្ស៊ី ហើយក្នុងសង្រ្គាមនេះដែរ បានធ្វើឲ្យមនុស្សជាច្រើននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងនោះមានកុមារប្រមាណ ៤,៥០០ នាក់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យសង្វេគ! ដោយសារសង្គ្រាម ពេលនេះបានធ្វើឲ្យ បងប្រុសរបស់ កុមារា Omran ស្លាប់ហើយ
រូបភាព៖ កុមារា Ali Daqneesh ដែលត្រូវជាបងប្រុសបង្កើតរបស់ កុមារា

គួរឲ្យសង្វេគ! ដោយសារសង្គ្រាម ពេលនេះបានធ្វើឲ្យ បងប្រុសរបស់ កុមារា Omran ស្លាប់ហើយ

គួរឲ្យសង្វេគ! ដោយសារសង្គ្រាម ពេលនេះបានធ្វើឲ្យ បងប្រុសរបស់ កុមារា Omran ស្លាប់ហើយ
រូបភាព៖ កុមារា Omran Daqnessh

គួរឲ្យសង្វេគ! ដោយសារសង្គ្រាម ពេលនេះបានធ្វើឲ្យ បងប្រុសរបស់ កុមារា Omran ស្លាប់ហើយ