ហួសចិត្ត! ចូលចិត្តរសជាតិកាបិតពេក លេបអស់៤០ដើម សំណាងល្អ គ្រូពេទ្យជួយទាន់

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌា វ័យជាង ៤០ផ្លាយម្នាក់ បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិត និងអ្នករាល់គ្នា មានភាពភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈរកឃើញថា បុរសបែកស្លុយរូបនេះ បានព្យាយាមលេបកាំបិត រហូតដល់ទៅ ៤០ដើម ចូលទៅក្នុងពោះ ដោយមិនញញើតនឹងសេចក្តីស្លាប់សោះឡើយ។

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Jarnail Singh វ័យ៤២ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ “The Corporate Hospital” ស្ថិតក្នុងទីក្រុង Gurdaspur រដ្ឋ Punjab ប្រទេសឥណ្ឌា បន្ទាប់ពីរូបលោក មានអាការៈមិនប្រក្រតី ត្អូញត្អែរថាឈឺចុកចាប់ក្នុងពោះ និងថែមទាំងបណ្តាលឲ្យ រូបរាងកាយរបស់គាត់ ល្ហិតល្ហៃ ខ្សោយទៅៗខុសពីធម្មតា។

ជុំវិញអាការៈចម្លែករបស់លោក Singh ធ្វើឲ្យក្រុមវេជ្ជបណ្ឌិត មានការងឿងឆ្ងល់ជាខ្លាំង។ នៅពេលដំបូងឡើយ ក្រុមវេជ្ជបណ្ឌិតបានជឿជាក់ថា វាអាចបណ្តាលមកពី មានដុះដុំសាច់នៅក្នុងពោះ។ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ បែរជារកឃើញផ្លែកាំបិតដ៏មុតស្រួចរហូតដល់ទៅ ៤០ដើម នៅក្នុងពោះរបស់បុរសរូបនេះទៅវិញ។​ តាមការឲ្យដឹង បុរសរូបនេះបានលេបផ្លែកាំបិត ទាំងអស់នោះតាំងពី ២ខែមុនមកម៉្លេះ ដោយសារតែគាត់ចូលចិត្តរសជាតិរបស់វា។

លោកវេជ្ជបណ្ឌិត Jitinder Malhotra ម្នាក់ក្នុងចំណោម វេជ្ជបណ្ឌិត៥នាក់ទៀត ដែលបានចូលរួមប្រត្តិបត្តការវះកាត់ជួយសង្គ្រោះលោក Singh មានប្រសាសន៍ថា ការវះកាត់នេះ ពិតជាគួរឲ្យខ្លាច និងញញើតជាទីបំផុត ដែលមិនធ្លាប់បានជួបប្រទះទាល់តែសោះ រយៈពេល២០ឆ្នាំចុងក្រោយនេះ។

លោកវេជ្ជបណ្ឌិតរូបនេះបន្តថា «នៅពេលដែលពួកយើង ចាប់ផ្តើមធ្វើរោគវិនិច្ឆ័យដំបូង ទាក់ទងនឹងការឈឺចុកចាប់នេះ ពួកយើងពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ក្រោយមកពួកយើង បានយកអ្នកជំងឺទៅពិនិត្យ ឬឆ្លុះមើល ដោយឃើញថា មានដុំពកធំហើយរឹង នៅក្នុងក្រពះរបស់អ្នកជំងឺ ដែលមានលក្ខណៈ ដូចជាកើតជំងឺមហារីក។ យ៉ាងណាមិញ ក្រោយមក ទើបអ្នកជំងឺរូបនេះ បានប្រាប់ពួកយើងថា រូបគាត់បានលេបផ្លែកាំបិតតាំងពី ២ខែមុនមកម៉្លេះ ដោយសារតែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន»

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «វាពិតជាមិនគួរឲ្យជឿមែន... ក្នុងអាជីពជាគ្រូពេទ្យម្នាក់ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំមិនដែលឃើញ ផ្ទាល់ភ្នែកទាល់តែសោះ នូវអ្វីដែលបានកើតឡើង នាពេលឡើយ»

គួរបញ្ជាក់ដែរថា ក្រោយពីចំណាយពេលអស់រយៈជាង ៥ម៉ោង ក្នុងប្រត្តិបត្តការវះកាត់ យកផ្លែកាំបិតចំនួន ៤០ដើម ចេញពីពោះរបស់លោក Jarnail Singh ដោយទទួលបានជោគជ័យនេះ រូបគាត់ក៏អាចចេញ ពីមន្ទីរពេទ្យ ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃបន្ទាប់ ក្រោយពីមើលឃើញថា អាការៈរាងធូរស្បើយផងដែរ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត! ចូលចិត្តរសជាតិកាបិតពេក លេបអស់៤០ដើម សំណាងល្អ គ្រូពេទ្យជួយទាន់

ហួសចិត្ត! ចូលចិត្តរសជាតិកាបិតពេក លេបអស់៤០ដើម សំណាងល្អ គ្រូពេទ្យជួយទាន់

ហួសចិត្ត! ចូលចិត្តរសជាតិកាបិតពេក លេបអស់៤០ដើម សំណាងល្អ គ្រូពេទ្យជួយទាន់

ហួសចិត្ត! ចូលចិត្តរសជាតិកាបិតពេក លេបអស់៤០ដើម សំណាងល្អ គ្រូពេទ្យជួយទាន់

ហួសចិត្ត! ចូលចិត្តរសជាតិកាបិតពេក លេបអស់៤០ដើម សំណាងល្អ គ្រូពេទ្យជួយទាន់