តួ​ក​គី​៖ សមាជិក IS វ័យ​១២​ឆ្នាំ បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​យ៉ាងហោច​៥០​នាក់​ និពន្ធដោយ : ថ្មីៗ       August-22-2016, 5:01 pm         41

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​គី​៖ សមាជិក IS វ័យ​១២​ឆ្នាំ បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​យ៉ាងហោច​៥០​នាក់​​អាជ្ញាធរ​តួ​ក​គី​បាន​អះអាងថា ក្មេង​តូច​វ័យ​ចន្លោះ​ពី ១២ ឬ​១៤​ឆ្នាំ​ម្នាក់​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ហើយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៥០​នាក់​នៅ​ពិធី​រៀប​មង្គលការ​មួយ​នៅ​ក្រុង Gaziantep​។​រដ្ឋាភិបាល​បាន​ថ្កោលទោស​និង​ចោទថា ក្មេង​ខាងលើ​ជា​សមាជិក​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ។​

​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៥០​នាក់ ដែល​បាន​ចូលរួម​មង្គលការ​នៅ​ក្រុង Gaziantep ដែល​ស្ថិត​នៅជាប់​ប្រទេស​ស៊ី​រី​នា​ថ្ងៃអាទិត្យ​ទី ២១ ម្សិលមិញ​នេះ​។ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​អះអាងថា ក្មេងប្រុស​អាយុ​ចន្លោះ​ពី ១២ ដល់​១៤​ឆ្នាំ និង​ជា​បណ្តាញ​ក្រុម​ភេ​វជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) ជា​អ្នកបង្ក​សោកនាដកម្ម​នេះ​ឡើង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ចេញមុខ​ថ្កោលទោស​ចលនា​ភេរវកម្ម ហើយ​លោក​បាន​អះអាងថា ក្មេង​ដែលជា​ភេរវជន​នោះ​ជា​បណ្តាញ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផង​។ លោក​បន្តថា​ក្មេង​ម្នាក់នេះ​អាច​បំផ្ទុះ​ខ្លួនឯង ឬ​មាន​អ្នកដទៃ​ចាំ​បំផ្ទុះ​គ្រាប់​ដែល​នៅជាប់​ខ្លួនគេ​។​

​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ចំនួន​អ្នកស្លាប់​កើន​ដល់ ៥១ នាក់ ហើយ​អ្នករបួស​មាន ៩១​នាក់​ផងដែរ​។ មនុស្ស ៦៩​នាក់​ទៀត​នៅ​សម្រាក​នៅ​ពេទ្យ​នៅឡើយ ហើយ​ក្នុងចំណោម​នោះ​មាន ១៧​នាក់​ជា​ជនរងគ្រោះ​ដែល​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ជា​ស្ត្រី និង​កុមារ​។​

​បើតាម​អាជ្ញាធរ​មូលដ្ឋាន អ្នកស្លាប់​ភាគច្រើន​ជា​ជនជាតិ​ឃឺ​ត ហើយ​ជា​អ្នក​ដែល​ចូលរួម​មង្គលការ ហើយ​កូន​ក​ម្លោះ​និង​កូនក្រមុំ​បាន​រងគ្រោះថ្នាក់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នេះដែរ ប៉ុន្តែ​មិន​រងគ្រោះ​ខ្លាំង​ឡើយ​។ ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ទទួលបាន​ការព្យាបាល​។​

​យ៉ាងណាក៏ដោយ ពិធីមង្គលការ​បានប្រែក្លាយ​ជា​ទៅ​សោកនាដកម្ម ហើយ​អ្នកស្លាប់​រាប់​នាក់​ត្រូវបាន​គេ​រៀបចំ​ពិធី​បុណ្យសព​ឲ្យ​នៅ​ថ្ងៃអាទិត្យ​ទី ២១ ម្សិលមិញ​ដែរ​។ ក្រុម​សាច់ញាតិ​បងប្អូន​អ្នកស្លាប់ បានបង្ហាញ​ការខឹង​សម្បារ​ចំពោះ​អាជ្ញាធរ​ជាពិសេស​រដ្ឋាភិបាល​រប​ស់លោក Erdogan តែម្តង​។ ពួកគេ​បាននាំគ្នា​ស្រែក​ខ្លាំងៗ​ថា ៖«​គួរ​ឲ្យ​ខ្មាសអៀន​ណាស់ Erdogan» ហើយ​ខ្លះទៀត​បាន​គប់​ទឹក​សុទ្ធ​ទៅលើ​ប៉ូលិស​ដែល​ឈរ​ការពារ​សន្តិសុខ​និង​ទប់ស្កាត់​ក្រែង​ហិង្សា​កើតឡើង​នោះ​។​

 ដោយសារ​អ្នកស្លាប់​ភាគច្រើន​ជា​ប្រជាជន​ឃឺ​ដ លោក​ប្រធានាធិបតី​ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ មាន​គោលបំណង​ធ្វើ​ឲ្យ​មានការ​បែកបាក់​គ្នា​រវាង​ប្រជាជន​តួ​ក​គី​ជាច្រើន​ក្រុម មាន​ទាំង​ក្រុម​ឃឺ​ត ក្រុម​អារ៉ាប់ និង​ក្រុម​ប្រជាជន​តួ​ក​។ ហើយ​វា​ក៏​បញ្ឆេះ​ការ​ស្អប់ខ្ពើម​និង​ខឹងសម្បារ​គ្នា​ទៅវិញទៅមក​ផង​ក្នុងចំណោម​ជនជាតិភាគតិច​ដែលមាន​ពូជសាសន៍ វប្បធម៌ និង​សាសនា​ខុសគ្នា​នោះ​។​

​យ៉ាងណាមិញ ក្រុម​កងកម្លាំង​ឃឺ​ត​នេះ ត្រូវបាន​ក្រុម​ភេរវជន​ចាត់ទុកជា​សត្រូវ ដោយសារតែ​កងកម្លាំង​ឃឺ​ត​ច្រើន​ណាស់ដែរ​កំពុង​ចេញមុខ​វាយ​កម្ចាត់​ក្រម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី​នោះ​៕