សិស្សពិការដៃទាំងសងខាង ព្យាយាមប្រឡងបាក់ឌុប ទទួលការស្ងើចសសើរពេញហ្វេសប៊ុក

នៅព្រឹកនេះមានបេក្ខជនម្នាក់ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៦ បានធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបេក្ខជនរូបនោះ ពិការដៃទាំងសងខាង ប៉ុន្តែអាចប្រើជើងសរសេរអក្សរបានស្អាត មិនចាញ់អ្នកដែលមាន ដៃទាំងពីរឡើយ ។

សិស្សពិការដៃទាំងសងខាង ព្យាយាមប្រឡងបាក់ឌុប ទទួលការស្ងើចសសើរពេញហ្វេសប៊ុក

 

ក្នុងថ្ងៃចាប់ផ្តើមនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ នេះគេសង្កេតឃើញថា មានបេក្ខជនចូលរួមប្រឡងយ៉ាងច្រើនកុះករក្នុងបរិយាកាសតឹងតែងបំផុត ក្នុងនោះបេក្ខជនពិការដៃទាំងសងខាងម្នាក់ ក៏មានវត្តមានក្នុងការប្រឡងបាក់ឌុបនេះផងដែរ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺទោះបីជាប្អូនប្រុសពិការដៃទាំងពីរក៏ពិតមែន ប៉ុន្តែគាត់នៅតែមាន សមត្ថភាពប្រើជើងសរសេរអក្សរជំនួសដៃបាន ហើយអក្សររបស់គាត់ទៀតសោតស្អាតមិនចាញ់ អ្នកដែលមានដៃពីរនោះទេ ។ ទស្សនិកជនដែលបានឃើញបេក្ខជនរូបនេះ មានការកោតសរសើរ មិនដាច់ពីមាត់ថា ក្មេងប្រុសម្នាក់នេះពិការតែរូបកាយប៉ុណ្ណោះ តែចិត្តរបស់គេមិនពិការនោះឡើយ ។

សិស្សពិការដៃទាំងសងខាង ព្យាយាមប្រឡងបាក់ឌុប ទទួលការស្ងើចសសើរពេញហ្វេសប៊ុក

 

គួរបញ្ជាក់ថា បេក្ខជនពិការដៃទាំងសងខាងរូបនេះ បានចូលរួមប្រឡងបាក់ឌុប ក្នុងសម័យប្រឡង ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រៃវែងក្រុង ។ គេមិនបានដឹងថា បេក្ខជនពិការរូបនេះមានឈ្មោះអ្វីនោះទេ តែទោះជាយ៉ាងណាគេសង្ឃឹមថាការខិតខំប្រឹងប្រែងក្នុងការប្រឡងរបស់ប្អូននឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន ៕

សិស្សពិការដៃទាំងសងខាង ព្យាយាមប្រឡងបាក់ឌុប ទទួលការស្ងើចសសើរពេញហ្វេសប៊ុក

ប្រភព ៖ pmhotnews

  • សិស្សពិការដៃទាំងសងខាង ព្យាយាមប្រឡងបាក់ឌុប ទទួលការស្ងើចសសើរពេញហ្វេសប៊ុក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:ជីវិតនិងសង្គម
Tags: