អាសូរណាស់៖ បងប្អូនបង្កើត ៤ នាក់ លង់ទឹកក្នុងថ្ងៃតែមួយ

មានរឿងរ៉ាវគួរឲ្យរន្ធត់ ដោយសារតែក្មេងប្រុសស្រីចំនួន៥នាក់បានលង់ទឹកប្រឡាយនៅ វេលាម៉ោង ៤កន្លះល្ងាច ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៦ នៅភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្ត សៀមរាប បណ្តាលឲ្យស្លាប់៣នាក់នៅនឹងកន្លែង ឯពីរនាក់ទៀត ជួយសង្គ្រោះ បានទាន់ពេលវេលា ។
អាសូរណាស់៖ បងប្អូនបង្កើត ៤ នាក់ លង់ទឹកក្នុងថ្ងៃតែមួយ
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅ វេលាម៉ោង ៤ កន្លះល្ងាចថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៦ មានករណី ក្មេងលង់ ទឹកស្លាប់ កើតឡើង ត្រង់ចំណុច ប្រឡាយ ទំនប់ថ្នល់ចាស់ ទឹកដីភូមិ ប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កើតឡើង លើជនរងគ្រោះ ចំនួន ៥ នាក់ ស្លាប់ ៣នាក់ ក្នុងនោះ ( បងប្អូនបង្កើត ៤ នាក់) និង ជួយសង្គ្រោះបាន ២ នាក់ ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ កែវពេជ្រ ចរណៃ ភេទ ស្រី អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស (ជួយសង្គ្រោះបាន)
២.ឈ្មោះ កែវពេជ្រ រង្សី ភេទ ស្រី អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស (ស្លាប់)
៣.ឈ្មោះ កែវពេជ្រ រក្សា ភេទ ស្រី អាយុ៨ឆ្នាំ មុខរបរ សិស្ស (ស្លាប់)
៤.ឈ្មោះកែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ ៥ ឆ្នាំ មុខរបរ ក្នុងបន្ទុកគ្រួសារ (ស្លាប់) ។
៥. ឈ្មោះ វី វីឆ្ឆិកា ភេទ ស្រី អាយុ ៧ ឆ្នាំ (ជួយសង្រ្គោះបាន)

ក្មេងដែលស្លាប់ទាំងបីនាក់មាន ឪពុកឈ្មោះ កែវ ផល្លី អាយុ ៤៦ ឆ្នាំ មុខរបរ ប្រធានមណ្ឌលសុខភាពសសរស្ដម្ភ ម្ដាយឈ្មោះ រត្ន រ៉ាដា អាយុ ៤៤ ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ។

មូលហេតុដំបូង ឈ្មោះ កែវពេជ្រ ចរណៃ បានជិះម៉ូតូដឹកបងប្អូនៗទាំង ៣ នាក់ទៅលេងទឹកកន្លែងកើតហេតុខាងលើ បណ្ដាលឱ្យលង់ទឹកស្លាប់ចំនួន ៣ នាក់ ដែលនោះទឹកមានជំរៅរហូតដល់ ៤ ម៉ែត្រកន្លះឯណោះ ៕សុថាត់
អាសូរណាស់៖ បងប្អូនបង្កើត ៤ នាក់ លង់ទឹកក្នុងថ្ងៃតែមួយ

អាសូរណាស់៖ បងប្អូនបង្កើត ៤ នាក់ លង់ទឹកក្នុងថ្ងៃតែមួយ

អាសូរណាស់៖ បងប្អូនបង្កើត ៤ នាក់ លង់ទឹកក្នុងថ្ងៃតែមួយ

អាសូរណាស់៖ បងប្អូនបង្កើត ៤ នាក់ លង់ទឹកក្នុងថ្ងៃតែមួយ

ប្រភព៖ pmhotnews

  • អាសូរណាស់៖ បងប្អូនបង្កើត ៤ នាក់ លង់ទឹកក្នុងថ្ងៃតែមួយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:កំសាន្ត
Tags: