ចប់​ប្រលង​ថ្ងៃ​ទី ១ បេក្ខជន​ត្អូញ​មុខវិជ្ជា គីមី ហាក់​លំបាក​បន្តិច​

ក្នុង​ចំណោម​វិញ្ញាសា​ប្រលង​នៅ​ថ្ងៃ​ដំបូង​នេះ បេក្ខជន​មួយ​ចំនួន​ត្អូញ​ពី​មុខវិជ្ជា​គីមី​ថា ហាក់​លំបាក​បន្ដិច​ ប៉ុន្ដែ មុខ​វិជ្ជា​ផ្សេង​ៗ​គឺ​ធូរ និង ធ្វើ​បាន​ច្រើន​រហូត​បង្កើន​ក្ដី​សង្ឃឹម​ជាប់​ចន្លោះ​ពី ៦០-៨០ %។

 

ចប់​ប្រលង​ថ្ងៃ​ទី ១ បេក្ខជន​ត្អូញ​មុខវិជ្ជា គីមី ហាក់​លំបាក​បន្តិច​

 

 

យុវតី ជុង លីងសុំាង រៀន​នៅ​វិទ្យាល័យ​ បាក់​ទូក បាន​ប្រាប់​ Sabay ថា ក្នុង​ចំណោម​វិញ្ញាសា​ទាំង​អស់​ មាន​តែ​មុខ​វិជ្ជា គីមី ហាក់​លំបាក​បន្ដិច​ ប៉ុន្ដែ មុខ​វិជ្ជា​ផ្សេង​ចេញ​មក​ធូរ និង ធ្វើ​បាន​ច្រើន។

 

យុវតី​ម្នាក់​ទៀត​ឈ្មោះ សុម៉ាវត្តី បាន​លើក​ឡើង​ដែរ​ថា គីមី​ហាក់​លំបាក តែ​មុខ​វិជ្ជា​ភាសា​អង់គ្លេស​ស្រួល​ជាង​គេ និង សង្ឃឹម​ជាប់​រហូត​ដល់ ៦០-៨០ %។
យុវជន​ ណុប រដ្ឋា បាន​ប្រាប់​ក្រុម​ការងារ​ Sabay ដែរ​ថា ការ​ប្រលង​ឆ្នាំ​នេះ​មិន​ធូរ​ពេក ហើយ​ក៏​មិន​តឹង​ពេក​ តែ​គីមី​ហាក់​លំបាក​ធ្វើ​ជាង​គេ។ “ខ្ញុំ​គីមី​មិន​សូវ​ចេះ​តាំង​ពី​ដំបូង តែ​មុខ​វិជ្ជា​ផ្សេង​ខ្ញុំ​ធ្វើ​បាន​ច្រើន​ ខ្ញុំ​សង្ឃឹម​ជាប់​រហូត​ដល់ ៧០%”។

 

ការ​ប្រលង​បាក់ឌុប​នៅ​ថ្ងៃ​ទី ១ បាន​បិទ​បញ្ចប់​ហើយ ដោយ​សិស្សានុសិស្ស​ប្រលង​បាក់ឌុប​នៅ​ភ្នំពេញ​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ជាប់​ចន្លោះ​ពី ៦០-៨០ % បើ​ទោះ​ការ​ប្រលង​បាន​រឹត​បន្តឹង​ក៏ដោយ៕

សូមចុចអាន៖ វិញ្ញាសា​​គីមី ជីវៈ ព្រឹក​មិញ​ បេក្ខជន​​​ធ្វើ​មិន​​ពេញ​ទាំង​អស់​​ តែ​​​សង្ឃឹម​ច្រើន​

សូមចុចអាន៖ បាក់ឌុប​៖ វិន័យតឹង​ តែ​វិញ្ញាសា​ធូរ ព្រឹក​មិញ​

សូមចុចអាន៖ ទឹកចិត្ត​ម្ដាយ-​ឪពុក​ចំពោះ​កូន​ក្នុង​ថ្ងៃ​ប្រឡង

 

 

អត្ថបទ៖ លឹម សុនា