កំពូល​តារា​ចម្រៀង ពេជ្រ សោភា ស្រក់​ទឹក​ភ្នែក​លើ​ឆាក​ស៊ី​អារម្មណ៍​របស់​ PNN

អ្នកនាង ពេជ្រ សោភា តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​ក្នុង​ស្រទាប់​យុវវ័យ​របស់​កម្ពុជា​ស្រក់​​ទឹក​ភ្នែក​នៅ​លើ​ឆាក​ស៊ី​អារម្មណ៍​របស់​ PNN

 

តារា​ចម្រៀង​រូប​នេះ​បាន​ផ្តល់​កិច្ច​សម្ភាស​ដ៏​កម្រ​មួយ​ជាមួយ​ពិធីករ​រូប​ស្រស់ ប៉ែន ចំរុង ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែ​ល​ជា​ចម្ងល់​របស់​ប្រិយមិត្ត និង​មហា​ជន​ទូទៅ។ ក្នុង​នោះ​បូករួម​និង​ភាព​ស្អិត​រមួត​ជាមួយ​នឹង​តារា​ចម្រៀង​ម្ចាស់​បទ រាំញី​កែង​ជើង G-Devith ផង​ដែរ។

 

កំពូល​តារា​ចម្រៀង ពេជ្រ សោភា ស្រក់​ទឹក​ភ្នែក​លើ​ឆាក​ស៊ី​អារម្មណ៍​របស់​ PNN

 

មិន​តែប៉ុណ្ណោះ​អ្នកនាង​ក៏​បាន​រៀប​រាប់​ពី​បញ្ហា​ជំងឺ​ប្រចាំ​កាយ ដែល​ធ្លាប់​បាន​ទទួល​ការ​ពិនិត្យ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ដង​រួច​មក​ហើយ។

 

«ខ្ញុំ​ពិត​ជា​ស្រឡាញ់​វិស័យ​សិល្បៈ​ខ្លាំង​ណាស់ ហើយ​បើ​ទោះបី​ជា​ខ្ញុំ​ច្រៀង​ចម្រៀង​មួយ​បទ​ចុង​ក្រោយ ហើយ​ត្រូវ​ស្លាប់​នៅ​លើ​ឆាក​ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ»។ នេះ​គឺ​ជា​សម្តី​ដែល​ថ្លែង​ដោយ​អារម្មណ៍​រំជួល​ចិត្ត​របស់​អ្នកនាង​ ពេជ្រ សោភា នៅ​ក្នុង​កម្មវិធី​ស៊ី​អារម្មណ៍​ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃចន្ទ សប្តាហ៍​ក្រោយ​នេះ វេលា​ម៉ោង​៨និង​៣០​នាទី​យប់ លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​តែ​មួយ​គត់។

 

បទ​ចម្រៀង​មនោ​សញ្ចេតនា​ដែល​បង្កប់​ទៅ​ដោយ​អារម្មណ៍​សោកសៅ​ជា​ទី​បំផុត​ដែល​នឹង​អង្រួន​ចិត្ត​អ្នក​ទស្សនា​តាម​គេហដ្ឋាន​ឲ្យ​លន្លង់​លន្លោច​តាម នឹង​ត្រូវ​បាន​លើក​យក​មក​បកស្រាយ​ផង​ដែរ​នោះ​គឺ​បទ«អូន​ទៅ​ហើយ»

 

អ្នក​នាង លួង ភីរ៉ូនីកា ផលិតករ​កម្មវិធី​បាន​និយាយ​ថា ៖ «មុន​ពេល​​សម្ភាស​ក្នុង​កម្មវិធី អ្នក​នាង​ ពេជ្រ សោភា បាន​និយាយ​របៀប​លេង​សើច​ថា គ្មាន​អ្នកណា​អាច​ស៊ី​អារម្មណ៍​អ្នក​នាង​បាន​ឡើយ តែ​ទី​បំផុត​អ្នក​នាង ពេជ្រ សោភា បាន​ស្រក់​ទឹក​ភ្នែក​ពិត​មែន ដូច្នេះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​គឺ​ពិត​ជា​មិន​អសារ​បង់​ឡើយ​»

 

ទស្សនិក​ជន​ចង់​ដឹង​ថា​ តើ​មាន​រឿង​រ៉ាវ​អ្វីខ្លះដែល​អាច​ធ្វើ​ឲ្យ​កំពូល​តារា​ចម្រៀង​រូប​នេះ ស៊ី​អារម្មណ៍​ដល់​សម្រក់​ទឹក​ភ្នែក​នោះ សូម​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា​នៅ​រាត្រី​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា​នេះ។

 

កំពូល​តារា​ចម្រៀង ពេជ្រ សោភា ស្រក់​ទឹក​ភ្នែក​លើ​ឆាក​ស៊ី​អារម្មណ៍​របស់​ PNN

 

ចាប់​តាំង​ពី​ផ្តើម​ការ​ផ្សាយ​​ដំបូង​អំឡុង ខែ​មករា​ ដើម​ឆ្នាំ​២០១៦​មក ស៊ីអារម្មណ៍ បាន​បង្ហាញ​​ជូន​​ប្រិយ​មិត្ត​ នូវ​វត្តមាន​តារា​​ល្បីៗ​ក្នុង​វិស័យ​សិល្បៈ​​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា មាន​ដូច​​ជា លោក ហេង ពិទូ កញ្ញា យូរី កញ្ញា មាស សុខសោភា លោក ចាន់ វឌ្ឍនាការ លោក វង្ស តារារតនា លោក អ៊ីណូ កញ្ញា​ ទេព បូព្រឹក្ស អ្នកនាង អេដា និងលោក ថេណា ជា​ដើម។

 

ស៊ីអារម្មណ៍ បាន​ទាក់​ទាញ​​ប្រជាប្រិយភាព​ជា​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​របស់​ខ្លួន ទាំង​លើ​​កញ្ចក់​ទូរទស្សន៍ ក៏​ដូចជា​លើ​បណ្តាញ​សង្គម ដោយ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង ទាំង​តាម​រយៈ Facebook Page (www.facebook.com/PNNTVCambodia) និង YouTube: PNN TV Official

កម្មវិធី «ស៊ីអារម្មណ៍» Chit Chat Show របស់ ភីអិនអិន គឺ​ជា​កម្មវិធី​កម្សាន្ត​​ដ៏​មាន​ប្រជាប្រិយ​ភាព​​មួយ ផ្សាយ​ជូនទស្សនា​​រៀង​រាល់​ថ្ងៃចន្ទ វេលា​​ម៉ោង ៨និង៣០នាទី ដល់​ម៉ោង៩ យប់។

 

ទស្សនា​ឈុត​ខ្លី​របស់​អ្នក​នាង ពេជ្រ សោភា ក្នុង​កម្មវិធី​ស៊ីអារម្មណ៍ សូមចុច៖ https://www.facebook.com/PNNTVCambodia/videos/1158001984271522/ ៕

 

អត្ថបទៈ ពាណិជ្ជកម្ម