កំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ី

6 Videos


ភ្លេចបើកភ្លេចបើក តារាឯកស្រីប៉ុស្តិ៍លេខ ៣ ម៉ាហ្គី រ៉ាស៊ី (Margie Rasri) បានរៀបចំពិធីខួបកំណើតឆ្លងចូលវ័យ ២៦ ឆ្នាំ កាលពីម្សិលមិញថ្ងៃទី ២១ ខែសីហា តែកាលពិតទៅគឺនាងកើតនៅថ្ងៃទី ២២ ខែសីហា។

កំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ី
ការរៀបចំមុនថ្ងៃបែបនេះ គឺជាការចាត់ចែងដ៏ពិសេសពីក្រុមការងារ និង មិត្តភក្តិជិតស្និទ្ធរបស់នាង ដោយទាំងអស់គ្នាសម្រេចចិត្តរៀបចំនៅយប់ថ្ងៃទី២១ និង ខោនដោនរហូតដល់ថ្ងៃទី ២២ តែម្តង ។

កំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ី
សម្រាប់ពិធីដ៏ពិសេសនេះ គឺប្រាកដជាមិនអាចខ្វះបានពីវត្តមានសង្សារលោក ប៉ក ដែលជាអ្នកលើកនំខួបកំណើត ដើម្បីផ្តល់ភាពភ្ញាក់ផ្អើលដល់មិត្តស្រី។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត មិត្តភាពរវាងកំពូលតារាស្រីទាំង ៤ បានវិលមកជួបជុំគ្នាទាំងព្រមដោយក្នុងនោះមាន ម៉ាហ្គី រ៉ាស៊ី, យ៉ាយ៉ា ឧរ៉ាសសាយ៉ា (Yaya Urassaya), គីមប៊ឺលី អាន វូលតេម៉ាស (Kimberly Ann Voltemas) និង មីន ឆាលីដា (Mint Chalida)។

កំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ី
គួរបញ្ជាក់ផងដែរថា ចាប់តាំងពី មីន ឆាលីដា មានជម្លោះជាមួយលោក ម៉ាក ព្រីន ស៊ូផារ៉ាត (Mark Prin Suparat) ដែលជាសង្សាររបស់ គីមប៊ឺលី ធ្វើឱ្យ មីន ឆាលីដា ហាក់ព្យាយាមផ្តាច់ខ្លួនពីមិត្តភក្តិទាំងឡាយ តែនាងគឺនៅតែរាប់អានជាមួយ ម៉ាហ្គី រ៉ាស៊ី តែប៉ុណ្ណោះ។

កំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ី
អាចនិយាយបានថា មីន ឆាលីដា មានបំណងផ្តល់កិត្តិយសដល់ ម៉ាហ្គី រ៉ាស៊ី និង ចង់រក្សាមិត្តភាព ដូចនេះទោះជាមកជួបក្នុងភាពទើសទាស់ ក៏ មីន ឆាលីដា នៅតែចូលរួម។ ទោះជាយ៉ាងនេះក្តី មិត្តអ្នកគាំទ្រនៅតែសង្ឃឹមថា មិនយូរមិនឆាប់មិត្តភាពពួកគេទាំង ៤ នឹងវិលមកដូចដើម ហើយសម្រាប់ពិធីខួបកំណើតលើកនេះ ក៏ជាការចាប់ផ្តើមឱ្យពួកគេត្រឡប់មកស្រុះស្រួលគ្នាជាថ្មីម្តងទៀត៕ ខេរី (ប្រភព៖ អឹមថៃ)

កំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ី

កំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ីកំពូលតារាស្រីទាំង ៤ វិលមកជុំគ្នាម្តងទៀត ក្នុងខួបកំណើត ២៦ ឆ្នាំ របស់ ម៉ាហ្គី រ៉ាស៊ី