ពៅ លីដា មានហើយ ព្យាយាមលាក់ទៀត

6 Videos


ពៅ លីដា ទើបតែធ្វើខួបកំណើតកំណើតរបស់ខ្លួន ដែលមានលក្ខណៈធំដុំ កាលពីដើមខែសីហា ឆ្នាំ២០១៦នេះ ក្រៅពីមានតារាល្បីៗជាច្រើនចូលរួម ក៏មានវត្តមានបុរសប្លែកមុខម្នាក់ចូលរួមក្នុងកម្មវិធីខួបកំណើតរបស់នាងផងដែរ មើលទៅអ្នកទាំងពីរមានភាពស្និតស្នាលជាមួយគ្នា ខុសប្លែកពីអ្នកដទៃ ។

ពៅ លីដា មានហើយ ព្យាយាមលាក់ទៀត

បើតាមប្រភពពត៌មានពីមិត្តភក្តិរួមអាជីពជាមួយនាង ដែលបានទៅចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ពៅ លីដា ដែរនោះបានបង្ហើបប្រាប់ថា បុរសប្លែកមុខ ដែលពៅ លីដា បង្ហាញភាពស្និតស្នាលជាងគេនោះហើយគឺជាគូស្នេហ៍របស់ នាង គ្រាន់តែនាងមិនទាន់បង្ហើបប្រាប់ទស្សនិកជនឲ្យបានដឹងលឺតែប៉ុណ្ណោះ ។

ពៅ លីដា មានហើយ ព្យាយាមលាក់ទៀត

ទាក់ទងនឹងរៀងនេះ ពេលជួបជាមួយអ្នកយកពត៌មានរបស់យើង ពៅ លីដា បានប្រាប់ថា រហូតមកដល់ពេលនេះ នាងមិនទាន់មានគូស្នេហ៍ឬជ្រើសយកបុរសណាម្នាក់មកធ្វើជាគូអនាគតនៅឡើយ។ប៉ុន្តែនាងបានសារភាពថា មានបុរសជាច្រើន បានសុំស្រលាញ់នាង តែនាងមិនបានចាប់អារម្មណ៍ជាមួយបុរសទាំងនោះឡើយ ពីព្រោះវាមិនទាន់ដល់ពេល ដែលនាងត្រូវគិតគូរពីរឿងនេះ ។

ពៅ លីដា មានហើយ ព្យាយាមលាក់ទៀត

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃខួបកំណើតរបស់ ពៅ លីដា កាលពីដើមខែសីហា ឆ្នាំ២០១៦នេះ គេបានសង្កេតឃើញថា នាងបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសប្លែកមុខម្នាក់ ទាំងការនិយាយស្តីនិងការយកចិត្តទុកដាក់លើបុរសរូបនោះ ដោយបានបង្ហាញឲ្យឃើញច្បាស់ថា បុរសរូបនោះពិតជាពិសេសជាងគេ ហើយនាងបានហៅបុរសរូបនោះថា បងៗពេញមាត់ ទៀតផង គ្រាន់តែពុំសូវមានការចាប់អារម្មណ៍ពីអ្នកដទៃ ដែលបានចូលរួមក្នុងកម្មវិធីនោះ ៕

អាលីណា