ចូលមើលវេបសាយ Torrents ត្រៀម ៣ ឆ្នាំ សម្រាប់ជាប់ពន្ធនាគារអោយហើយទៅ!

នេះគឺជាច្បាប់មួយ នៅក្នុងប្រទេស ឥណ្ឌា ដោយប្រសិនបើ រាជរដ្ឋាភិបាល ទទួលបានដំណឹង និងចាប់បាន ថាជនណាម្នាក់ បើកចូលមើល វេបសាយ Torrents នោះ គឺនឹងត្រូវ ទទួលទោស ជាប់ពន្ធនាគារ រយៈពេល 3 ឆ្នាំ។ ហើយមិនតែប៉ុណ្ណោះ ព្រមទាំងត្រូវបង់ប្រាក់ ចំនួន 4,000 ដុល្លារ ថែមទៀតផងដែរ ក្នុងហេតុផល ទស្សនា ឬមើល ឯកសារដែល Copyrighted។

នៅក្នុងសារពត៌មានរបស់ India Time ក៏បានបញ្ជាក់ បន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាល ឥណ្ឌា បានធ្វើការ block/បិទ វេបសាយ ជាច្រើនដែល មានពាក់ព័ន្ធទៅនឹង ការផ្តល់សេវាកម្ម មិនស្របច្បាប់ ដូចជា Torrent ដែលជាវេបសាយ ផ្ទុកទៅដោយ File ចម្រៀង, រូបភាព, វីដេអូ, ខ្សែភាពយន្ត, Software ជាច្រើន ដែលឥតគិតថ្លៃជាដើម ជាមួយនឹង ជំនួយពីក្រុមហ៊ុន ផ្តល់សេវាកម្ម អ៊ីនធើណេត ISP នៅក្នុងប្រទេសមួយនេះ។

សរុបមក ឥណ្ឌា គឺជាប្រទេសដំបូងហើយ នៅក្នុងអាស៊ីយើង ដែលបានចេញច្បាប់ ផ្លូវការ បិទមិនអោយ អ្នកប្រើប្រាស់ អ៊ីនធើណេត ក្នុងប្រទេសនេះ បើក ឬចូលមើល វេបសាយ Torrents។ សម្រាប់ អ្នកទាំងអស់គ្នាវិញ តើយល់យ៉ាងណាដែរ ពេលថា ខ្មែរយើង ក៏មានច្បាប់មួយនេះដែរនោះ?

ប្រភព៖ cambo-report


Related Posts