វីង ពង្រីក​វិសាល​ភាព​អាជីវកម្ម​តាម​រយៈ​ភ្នាក់ងារ​ដោយ​ការ​អង្កេត ​និង​ការ​ណែនំា​បែប​ស្តង់ដារ

ធនាគារ​ឯកទេស​វីង (ខេមបូឌា) លីមីតធីត គឺជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេ ក្នុង​វិស័យ​ផ្ទេរ​ប្រាក់​ចល័ត ផ្តល់​ជូន​ការ​វេរ​ប្រាក់​ទៅ​កាន់​ប្រជាជន​ទូទៅ​ ទោះ​បី​ជា​អ្នក​មាន​គណនី​ធនាគារ និង​អ្នក​ដែល​មិន​មាន​គណនី​ធនាគារ​ក៏​ដោយ។ បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ ក្នុង​ឆ្នំា​២០០៩ ធនាគារ​ឯកទេស​វីង នៅ​តែ​បន្ត​ឈាន​មុខ​គេ​លើ​វិស័យ​វេរ​ប្រាក់ និង​ការ​ទូរទាត់​បែប​អេឡិច​ត្រូនិច ជូន​ដល់​ប្រទេស​កម្ពុជា ដែល​មាន​ភ្នាក់ងារ​វីង​គ្រប​ដណ្តប់ ១០០% នៅ​តាម​ភូមិ​ស្រុក​ទូទំាង​ប្រទេស។

 

វីង ពង្រីក​វិសាល​ភាព​អាជីវកម្ម​តាម​រយៈ​ភ្នាក់ងារ​ដោយ​ការ​អង្កេត ​និង​ការ​ណែនំា​បែប​ស្តង់ដារ

 

បណ្តាញ​ភ្នាក់ងារទំាង​អស់​បាន​បម្រើ​នូវ​តម្រូវ​ការ​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​នៅ​ក្នុង​ប្រទេស ហើយវីង​ក៏​ជា​ទម្រង់​មួយ ដែល​បាន​ជួយឲ្យ​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​អាជីវកម្ម​ខ្នាត​តូច ក្នុង​នាម​ជា​ភ្នាក់ងារ​វីង (Wing’s Cash Xpress, (WCX))។
ភ្នាក់ងារ​ វីង មិន​ត្រឹម​តែ​ជួយ​សម្រួល​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទំាង​ជំរុញ​ឲ្យ​មាន​កំណើន​អាជីវកម្ម​ខា្នត​តូច ក៏​ដូចជា​ការ​បង្កើន​សហគ្រិន​បន្ថែមទៀត ក្នុង​កំណើន​ប្រជាជន​កម្ពុជា​ ហើយ​ទំាង​នេះ​គឺ​ជា​ការ​ជះ​ឥទ្ធិពល​ដ៏ល្អ​មួយ​មក​ដល់​សេដ្ឋកិច្ច​កម្ពុជា។

 

ជាមួយ​គ្នា​នេះ​ដែរ វីង​នៅ​តែ​បន្ត​រក្សា​នូវ​ស្តង់ដារ​របស់​ខ្លួន ដើម្បី​ធានា​ថា​ ភ្នាក់ងារ​វីងទំាង​អស់​គោរព ឲ្យ​បាន​ជាប់​លាប់​នូវ​គោលការណ៍​ណែនំា​របស់​ក្រុមហ៊ុន​ដែល​បាន​កំណត់ នៅ​ពេល​ដែល​ភ្នាក់ងារ​នីមួយៗ បើក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រោម​ស្លាក​សញ្ញា​វីង។​

 

លោក ចូចូ ម៉ាឡូឡូស អគ្គ​នាយក​ធនាគារ​ឯកទេស​វីង​បាន​ឲ្យ​ដឹង​ថា «យើង​រីក​រាយ​ណាស់​នៅ​ពេល​ដែល​វីង​មាន​ការ​ជះ​ឥទ្ធិពល​នៅក្នុង​ការ​ចាប់​ផ្តើម​គំនិត​ដើម្បី​បង្កើត​សហគ្រិន។ យើង​បាន​មើល​ឃើញ​ការ​ជោគជ័យ​របស់​អាជីវកម្ម​ភ្នាក់ងារ​វីង ខណៈ​ពួកគេ​ទំាង​នោះ​ជួយ​ក្រុមហ៊ុន​ឲ្យ​សម្រច​បាននូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​វីង​ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម ងាយ​ស្រួល និង​មាន​សុវត្ថិភាព នៅ​ក្នុង​ប្រទេស ហើយ​វា​ក៏​ជួយ​ជំរុញ​ក្រុមហ៊ុន​ឲ្យ​ទៅ​មុខ​ក៏ដូចជា​បំផុស​គំនិត​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​ល្អ និង​ច្នៃ​ប្រឌិត​ខ្ពស់​ជូន​ដល់​ប្រជាជន»។

 

លោក​បាន​បន្ត​ទៀត​ថា «វីង​បាន​ប្រកាន់​ខ្ចាប់​នូវ​ការ​អនុវត្ត​ធ្វើ​អាជីវកម្ម​ស្តង់ដារ​របស់​ខ្លួន ហើយ​ស្តង់ដារ​នេះ​ក៏​បាន​អនុវត្តជាមួយ​នឹង​ភ្នាក់ងារ​វីង​ផង​ដែរ។ គុណភាព​នៃ​ការ​បើក​អាជីវកម្មវីង មិន​ត្រឹមតែ​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​ទីមួយ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​ដៃគូ​ភ្នាក់ងារ​វីង​ក៏​ត្រូវ​បាន​ចាត់​ចូល​ជា អាទិភាព​ដំបូង​គេ​ផង​ដែរ។ វីង​ធានា​ថា ភ្នាក់ងារ​វីង​ទំាងអស់​គោរព​គោលការណ៍​និង​ការ​ណែនំា​ក្នុង​ការ​បើក​អាជីវកម្ម​ ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ឲ្យ​គ្រប់​ភ្នាក់ងារ។ ផ្នែក​មួយ​នៃ​គោលការណ៍ បាន​បញ្ជាក់ថា​ភ្នាក់ងារមិន​ត្រូ​វបើក​អាជីវកម្ម ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់​ត្បូង​ពេជ្រ ខារ៉ាអូខេ ស្ប៉ា ជា​ពិសេស​អាជីវកម្ម ដែល​ខុស​ច្បាប់​នៅ​ក្នុង​ការ​អនុលោម​តាម​ច្បាប់​កម្ពុជា ជ្រក​ក្រោម​ស្លាកវីង​នោះ​ទេ។

 

នៅ​ក្នុង​ករណី ដែល​ក្រុមហ៊ុន​រក​ឃើញ​ថា​ភ្នាក់ងារវីង បាន​រំលោភ​លើ​នីតិវិធី ដែល​បាន​និយាយ​រៀបរាប់​នៅ​ខាង​លើ។ ក្រុមហ៊ុន​នឹង​ធ្វើការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់ ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាំងអស់​ដែល​ទាក់​ទង​ទៅ​នឹងករណី​នេះ។ គុណភាព​ពាណិជ្ជកម្ម និង​សន្តិសុខ​គឺ​ជា​តម្លៃ​ដែល​វីង​បន្ត​លើក​កម្ពស់​ដល់​ភ្នាក់ងារ វីង របស់​យើង​ទាំង​អស់»។

 

វីង​បាន​បន្ត​ផ្តោត និង​ជំរុញ​គោលការណ៍​នៃ​ការ​ណែនំា​លើ​អាជីវកម្ម​របស់​ភ្នាក់ងារ​វីង ដែល​បាន​អនុវត្ត​តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា៕

 

អត្ថបទៈ ពាណិជ្ជកម្ម