អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Spider-Man មិន​ពេញ​ចិត្ត​​ពេល​ដឹង​ថា​​តួ​ស្រី​នឹង​សម្ដែង​ដោយ Zendaya

អ្នកគ្រប់គ្នាដឹងរួចមកហើយថាតារាសម្ដែងប្រុស Tom Holland គឺតារាសម្ដែងជា Peter Parker (Spider-Man) ដែលវាបានបង្ហាញតាមរយៈការបង្ហាញខ្លួនក្នុងខ្សែភាពយន្ត Captain America Civil War ។

ក្រោយពីអ្នកគ្រប់គ្នាបានស្គាល់នូវតួឯកប្រុសថ្មីនៃខ្សែភាពយន្ត Spider-Man ដែលនឹងចាក់បញ្ជាំងនៅឆ្នាំក្រោយនេះ តួឯកស្រីក៏ត្រូវបានបញ្ចេញឲ្យដឹងជាសាធារណៈ ប៉ុន្តែការបង្ហាញមុខមាត់ពិតនៃតួឯកស្រីថ្មីនេះវាបានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មិនពេញចិត្តទាល់តែសោះ ព្រោះពួកគេគិតថា តារាសម្ដែងស្រី Zendaya មិនសាកសមនឹងសម្ដែងជាតួឯកស្រីក្នុងរឿងនេះនោះទេ ព្រោះតែនាងជាតារាសម្ដែងស្បែកខ្មៅ។

Tom Holland
Zendaya

Since Mary Jane is being played by a Black woman, can MLK be played by a White man in a next movie about him?

— Jason Bergkamp (@keksec__org)

គួរបញ្ជាក់ឲ្យដឹងផងដែរថា មុនពេលដែល ខ្សែភាពយន្ត Captian America Civil War ចាក់បញ្ជាំងក៏ធ្លាប់មានពាក្យរិះគន់ទៅលើតួអង្គ Spider-Man ថ្មីផងដែរ ដោយពួកគេបាននិយាយថា Tom ក្មេងខ្លាំងណាស់មិនសមសម្ដែងជា Spider-Man នោះទេ។ ប៉ុន្តែក្រោយការបញ្ចេញនូវ Trailer ក៏ដូចជាចាក់បញ្ជាំងអ្នកគាំទ្រក៏បានបិទមាត់លែងលើករឿងនេះមកនិយាយព្រោះតែបានឃើញពីសមត្ថភាពសម្ដែងរបស់គេ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះតួឯកស្រីថ្មីក្នុងរឿង Spider-Man ?

  • អ្នក​គាំទ្រ​ខ្សែភាពយន្ត​ Spider-Man មិន​ពេញ​ចិត្ត​​ពេល​ដឹង​ថា​​តួ​ស្រី​នឹង​សម្ដែង​ដោយ Zendaya已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:កំសាន្ត
Tags: