គ្រោះបោកម៉ូតូដ៏រន្ធត់ ពេលបើកម៉ូតូប្រណាំងសាកល្បង

កីឡាករជាតិអ៊ីតាលី «Lorenzo Baldassarri» បានសម្រេចបាន​នូវការបើកបរ ដោយប្រើ​រយៈពេល​ខ្លី​ជាង​គេ​បង្អស់ នៅក្នុង​ការបើក​បរ​ត្រៀម​សាក​ល្បង នៃការប្រណាំងម៉ូតូ «Moto2» ដើម្បីដណ្ដើមយកពាន​រង្វាន់​ធំ នៅក្នុង​ប្រទេស​ឆេក​ កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។ ផ្ទុយទៅវិញ កីឡាករ «Thomas Lüthi» មកពីប្រទេសស្វីស បានរងគ្រោះ​ដួល​ម៉ូតូ ដ៏​គួរ​ឲ្យ​រន្ធត់ នៅ​ពេល​ដែល​ការ​សាក​ល្បង​លើក​ទីបី បាន​ចាប់​ផ្ដើម​បាន​បន្តិច។
គ្រោះបោកម៉ូតូដ៏រន្ធត់ ពេលបើកម៉ូតូប្រណាំងសាកល្បង

ទិដ្ឋភាពភ្លាត់ចំណាប់ ដួលម៉ូតូជាច្រើនត្រឡប់ តែសំណាងល្អ អ្នកបើកម៉ូតូ កីឡាករ «» មិនបានរងរបួសអ្វីធំដុំឡើយ។ (រូបផ្តិតពីវីដេអូ)

គ្រោះថ្នាក់បានកើតឡើង នៅពេលដែលក្រុមកីឡាករប្រណាំងម៉ូតូទាំងនេះ ចាប់ផ្ដើមធ្វើការរត់សាកល្បង ជា​លើក​ទី៣ ដែលសុទ្ធសឹងជាការសាកល្បង ធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅមុនការប្រកួតដណ្ដើមពានរង្វាន់ធំ នៃ​«Moto2» នៅក្នុងប្រទេសឆែក ដែលប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យស្អែកឡើង។

ផ្ទុយស្រឡះពីសភាពគ្រោះថ្នាក់ ដែលគេឃើញម៉ូតូ និងអ្នកបើកបានប៉ើងខ្លួនជាច្រើនត្រឡប់នោះ កីឡាករ​ជាតិ​ស្វីស «Thomas Lüthi» ត្រូវបានគេរាយការណ៍មកថា មិនមានរងរបួសអ្វីធំដុំនោះទេ។

Grosse chute de Thomas Luthi en début de séance, la moto qui passe au dessus du grillage. #Moto2 #MotoGP #CzechGP pic.twitter.com/ccIMR6bXtF

— Jonathan (@JonathanNascar) 20 août 2016

រីឯកីឡាករជាតិបារាំង «Johann Zarco» ដែលជាជើងឯក ទទួលបានកាលពីការប្រណាំង​លើកមុននោះ មិន​ទទួល​គ្រោះ​ថ្នាក់​អ្វីទេ តែកីឡាករជើងឯក ទទួលបានចំណាត់ថ្នាក់ មកនៅត្រឹមតែលេខបួនប៉ុណ្ណោះ ពីការ​សាក​ល្បង​ទាំង​បី​លើក៕

» គ្រោះថ្នាក់មួយទៀត របស់កីឡាករ «Thomas Lüthi»៖

Thomas Luthi crashes during qualyfing. #Moto2 #MotoGP #CzechGP pic.twitter.com/HCpNlZmcje

— Jonathan (@JonathanNascar) 20 août 2016