ស្រីស្អាត អត់ដឹងអីផង! ចុះពីលើម៉ូតូ ហូតខ្សែក្រវាត់ វាយ និងធាក់១ជើង..ប៉ូលិសចាប់បាន ប្រាប់ថា…

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានស្ត្រី ជាអ្នករកស៊ីផ្លូវភេទ ចោទប្រកាន់ថា បានយកខ្សែក្រវ៉ាត់ វាយមកលើរូបនាង ព្រមទាំងទាត់នាង មួយជើង ថែមទៀតផង ខណៈពេល ដែលនាង កំពុងតែអង្គុយញុំាបាយ នៅលើបង់ ធ្វើអោយមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅជិតខាងនោះ ដេញចាប់បាន កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២១ ខែសីហា តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្តិ ខាងជើងភោជនីយដ្ឋាន ទន្លេសាប ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសម្តី របស់នារីរងគ្រោះ ដែលមាន ឈ្មោះ ស្រីមុំ អាយុ៣២ឆ្នាំ មានទីលំនៅ ផ្ទះជួល ម្តុំផ្សារតូច បានអោយដឹងថា មុនពេល កើតហេតុ រូបនាង កំពុងតែអង្គុយ ញុំាបាយ នៅបង់តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្តិ ជាមួយមិត្តភក្តិម្នាក់ទៀត ស្រាប់តែ ជនសង្ស័យ មិនដឹងមកពីណាទេ បានយកខ្សែក្រវ៉ាត់ មកវាយនាង ត្រូវជាំពេញខ្លួន ព្រមទាំងទាត់នាង ចំស្មាមួយជើងទៀតផង ភ្លាមៗនោះ រូបនាងបានស្រែក អោយគេជួយ ធ្វើអោយជន សង្ស័យភ័យ រត់ឡើងជិះម៉ូតូ ដែលបញ្ឆេះចាំ រួចជាស្រេច បំរុងជិះចេញទៅ តែត្រូវប្រជាពលរដ្ឋ ដែលឃើញហេតុការ នាំគ្នាចាប់ ទាញទំលាក់ មកវិញ បានម្នាក់ និងបក្សពួកម្នាក់ទៀត បានជិះម៉ូតូ គេចខ្លួនបាត់
ស្រមោល។

ចំណែកជនសង្ស័យវិញ បាននិយាយថា មុនពេលកើតហេតុ ពួកគេមានគ្នា ២នាក់ ទើបតែចេញពីផឹកស៊ី ហើយក៏បបួលគ្នា បំរុងចូលក្លឹបកំសាន្ត ទ្រូហ្វេស ដែលមាន ទីតាំងនៅតាមបណ្តោយ ព្រះស៊ីសុវត្តិ តែពេលជិះ មកជិតដល់ក្លឹបកំសាន្ត ទៅហើយ រូបគេ ក៏បានលឺបុរសម្នាក់ ដែលឈរកាងស្រី ម្តុំកន្លែងកើតហេតុ ជេររូបគេ ធ្វើអោយរូបគេ ដែលជិះពីក្រោយ លោតទៅរកមុខអ្នកជេរ ។ តែពេលចុះទៅដល់ រកមុខអ្នកជេរ មិនឃើញ ឃើញតែនារីរងគ្រោះអង្គុយ ក៏ដោះខ្សែក្រវ៉ាត់ វាយតែម្តងទៅ។ ជនសង្ស័យ បានបន្ថែមថា រូបគេ គ្មានបំណង ទៅវាយនារីរងគ្រោះទេ តែដោយសារ រូបគេមើលច្រឡំ ស្មានតែមនុស្សប្រុស ។

ក្រោយពេលកើតហេតុ សម្ថកិច្ច បាននាំភាគីទាំងសងខាង មកប៉ុស្តិ ដើម្បីធ្វើការសំរួលគ្នា ។ ភាគីរងគ្រោះ បានទារសំណង ជំងឺចិត្តចំនួន១០០០ដុល្លា តែដោយសារ ខាងជនបង្ករ គ្មានប្រាក់ទើបសុំត្រឹម៣០០ដុល្លា ។

បន្ទាប់ពីមានការ សំរបសំរួល ពីខាងកំលាំង មានសមត្ថកិច្ច ទើបជនរងគ្រោះ យល់ព្រមទទួលសំណង ជំងឺចិត្ត ចំនួន៣០០ដុល្លា ដើម្បីបញ្ចប់រឿង ត្រឹមហ្នឹង មិនមានការប្តឹងបន្ត ៕ ស្រីស្អាត អត់ដឹងអីផង! ចុះពីលើម៉ូតូ ហូតខ្សែក្រវាត់ វាយ និងធាក់១ជើង..ប៉ូលិសចាប់បាន ប្រាប់ថា…ស្រីស្អាត អត់ដឹងអីផង! ចុះពីលើម៉ូតូ ហូតខ្សែក្រវាត់ វាយ និងធាក់១ជើង..ប៉ូលិសចាប់បាន ប្រាប់ថា…ស្រីស្អាត អត់ដឹងអីផង! ចុះពីលើម៉ូតូ ហូតខ្សែក្រវាត់ វាយ និងធាក់១ជើង..ប៉ូលិសចាប់បាន ប្រាប់ថា…ស្រីស្អាត អត់ដឹងអីផង! ចុះពីលើម៉ូតូ ហូតខ្សែក្រវាត់ វាយ និងធាក់១ជើង..ប៉ូលិសចាប់បាន ប្រាប់ថា…ស្រីស្អាត អត់ដឹងអីផង! ចុះពីលើម៉ូតូ ហូតខ្សែក្រវាត់ វាយ និងធាក់១ជើង..ប៉ូលិសចាប់បាន ប្រាប់ថា…

សហការី KBN

ប្រភព៖ KBN

  • ស្រីស្អាត អត់ដឹងអីផង! ចុះពីលើម៉ូតូ ហូតខ្សែក្រវាត់ វាយ និងធាក់១ជើង..ប៉ូលិសចាប់បាន ប្រាប់ថា…已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:ជីវិតនិងសង្គម
Tags: