សប្បុរសជន នៅ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន លោកយាយ​ទុរគត អាយុ​៨១​ឆ្នាំរស់នៅ​យ៉ាង​លំបាក​ជាមួយ​ចៅប្រុស​អាយុ​១០​ឆ្នាំ

​ខេត្តកំពង់ឆ្នាំង៖ សប្បុរសជន រស់នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក ថ្ងៃទី​២១ ខែ សីហា ឆ្នាំ​២០១៦ បាន​នាំយក​អំណោយ​នូវ​ទឹកប្រាក់​ចំនួន​ជាង​១៤០ ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ មួយចំនួន​ទៅ​ប្រគល់ ដោយ​ផ្ទាល់ដៃ ជូន លោកយាយ​ទុរគត អាយុ​៨១​ឆ្នាំ ដែល​កំពុង​រស់​យ៉ាង​លំបាក ជាមួយ​ចៅប្រុស អាយុ​១០ ឆ្នាំ ក្នុង​ដី​ស្ថានីយ៍​រថភ្លើង​រមាស ក្នុង ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ។

លោក ហួត ជា នាយក ក្រុមហ៊ុន ផ្គត់ផ្គង់ សំភារៈ​សំណង់ បានអោយដឹងថាៈ ក្រោយពី​បានទទួល​​នូវ​ព័ត៌មាន ពី​ទុក្ខលំបាក របស់​លោកយាយ អ៊ូ យឿន​អាយុ​៨១​ឆ្នាំ តាមរយៈ​សារព័ត៌មាន កោះសន្តិភាព ​ដែល កំពុង​រស់​យ៉ាង​លំបាក​ដោយបាន ចៅប្រុស​ឈ្មោះ ឈិន វីរៈ ហៅ អា ច​យ អាយុ​១០​ឆ្នាំ​រៀន​ថ្នាក់​ទី ២ ដើ​ត​រើស​អេតចាយ បាន ប្រាក់ បន្តិចបន្តួច ទិញ​បាយ​សម្ល ចិញ្ចឹម​លោក យាយ​នៅក្នុង​ខ្ទម សាងសង់​លើដី​ស្ថានីយ​រថភ្លើង រួចមក រូបលោក​និង​ក្រុមគ្រួសារ បាន​មូលមតិ​គ្នា ប្រមូល​ថវិការ និង​ទិញ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​មក​ប្រគល់ជូន​លោក យាយ ក្នុងនោះ​មាន ក្រុមហ៊ុន ហ៊ួ​ត ជា និង​បុគ្គលិក ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​, ម្ចាស់​ហាង ហ៊ួ​ត សុខ​គា​ចំនួន​២០​ម៉ឺន​រៀល​, ម្ចាស់​ហាង ហួត គា​ម ចំនួន​២០​ម៉ឺន​រៀល ម្ចាស់​ហាង ម៉េង សិទ្ឋិ ចំនួន ៨​ម៉ឺន​រៀល ម្ចាស់​ហាង រិ​ទ្ឋ ម៉ី ១២​ម៉ឺន​រៀល និង លោក សែម បូ​ណាត ៤​ម៉ឺន​រៀល សរុប​ទឹកប្រាក់​មាន​ចំនួន ១៤៤​ម៉ឺន​រៀល ក្រៅពីនោះ​នៅមាន អង្ករ​១០០​គីឡូក្រាម មី​១​កេះ ទឹក​ផ្លែឈើ​១​កេះ ទឹក​សិ​ទ្ឋ​វី​តា​ល់​១​កេះ ទឹកដោះគោឆៅ​២​យួរ ត្រីខ​២​យួរ មុង​១ កន្ទេល​១ ភួយ​១ មី​កំប៉ុង​
៣​យួរ និង​ផ្លែក្រូច​១​ផ្លូន​ផងដែរ ។​

022e2

លោក​ក៍​សូម​ថ្លៃ​អំណរគុណ ដល់​សារព័ត៌មាន​ក្នុងស្រុក​ដែល​បាន​ផ្តល់ព័ត៌មាន ពិត ស្តីពី​ទុក្ខ​លំ​បាល របស់​លោកយាយ​ខាងលើនេះ​ផងដែរ ក្នុងនាម​លោក ជា​កូន​ខ្មែរ​មួយរូប និង​ក្រុមគ្រួសារ តែងតែ​ធ្វើបុណ្យ​ចែកទាន គ្រប់​ទៅ​កន្លែង កន្លងមក ហើយ​នៅ​ថ្ងៃទី​២២​ខែសីហា​នេះ ០​លោក និង​ក្រុមគ្រួសារ​នឹង អញ្ជើញ​ទៅ​ចូលរួម​ចែក​អំណោយ នៅ​ស្រុក​កោះដាច់​ខេត្តកណ្តាល​បន្តទៀត ដែល​តាម​ការប្រមាណ ទឹកប្រាក់​ដែល​នឹងត្រូវ​ចូលរួម​ចែក​អំណោយ​នោះ​មាន​ជាង​២​លាន​រៀល​។​

022e3

​លោក គុយ ឡេង មេឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស ក្នុងពេល​នោះដែរ បាន​ថ្លែងអំណរគុណ ដល់ លោក ហ៊ួ​ត ជា និង​ក្រុមគ្រួសារ ដែល​បាន​ឈ្លាត​ឱកាស​ដ៏​មានតម្លៃ នាំយក​នូវ​អំណោយ ដ៍​ច្រើន​ស​ន្ឋឹ​ក ស​ន្ឋា​ប់​មក​ជូន​លោកយាយ អ៊ូ យឿន ដែល​កំពង់​ជួប​ការលំបាក់ ខ្វះខាត​ជីវភាព រស់នៅ​ជាមួយ​ចៅប្រុស យ៉ាង​លំបាក​នេះ សូមអោយ ជូនពរ​ដល់​សប្បុរស​ជន​ទាំងអស់ ដែល​នាំយក​អំណោយ​មក​ជូន​លោកយាយ​ក្នុងថ្ងៃនេះ សូម​ជួប​នូវ​ពុ​ទ្ឋ​ពរ​ទាំង​៤​ប្រការ​គឺ អាយុៈ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ។​

022e1

សូមបញ្ជាក់ថាៈ​យាយ អ៊ូ យឿន ត្រូវបាន កូនស្រី​គាត់ ឈ្មោះ ប្រាក់ ដាវី បានចេញ​ទៅរក ស៊ី ហើ យ​បាន​បាត់​រហូត ដោយ​បន្សល់ទុក​កូនប្រុស​ម្នាក់​ឈ្មោះ ឈិន វីរៈ ហៅ​អា ច​យ អោយ​គាត់​មើល ថែរក្សា ដោយ​មិនដែល​បានផ្តល់​លុយកាក់​មកអោយ​គាត់​១​រៀល​ឡើយ ។ លោកយាយ​បាន​ធ្លាក់ខ្លួន​ពិការ​កាលពី​២​ឆ្នាំមុន​ដោយ​ធ្លាក់​លើ​គ្រែ​រហូតមក ត្រូវបាន​ចៅប្រុស និង​អ្នកស្រុក​ជិតខាង​ជួយ​ចិញ្ចឹម ៕ រិទ្ធិជ័យ
022e2

022e3
022e1