អីយ៉ា! តារាចម្រៀងថ្មីដែល «ហង្សមាស» ឱ្យមហាជនទស្សន៍ទាយ តាមពិតជា…(មានវីដេអូ)

6 Videos


កាលពីមួយរយៈមុនផលិតកម្មហង្សមាសបានឱ្យមហាជនទស្សន៍ទាយឈ្មោះតារាចម្រៀងថ្មីមួយដួងដែលទើបបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនជាលើកដំបូង តែពេលនេះផលិតកម្មយក្សនេះបានបញ្ចេញឈ្មោះតារាចម្រៀងរូបនេះជាសាធារណហើយ ម្នកា់នោះគឺ កញ្ញា ឈីន រតនៈ ។

អីយ៉ា! តារាចម្រៀងថ្មីដែល «ហង្សមាស» ឱ្យមហាជនទស្សន៍ទាយ តាមពិតជា…(មានវីដេអូ)

មហាជនបានទស្សន៍ទាយរួចជាស្រេចហើយថា តារាចម្រៀងលាក់មុខដែលបញ្ចេញតែសំនៀងបែបរ៉ក់ពីរោះរណ្ដំចិត្តនោះគឺជា ឈីន រតនៈ ព្រោះតែគ្រប់គ្នាបានកត់សម្គាល់សមត្ថភាពសំឡេងរបស់តារាចម្រៀងស្រីរូបនេះតាំងតែពីបានស្ដាប់ក្នុងការប្រកួតក្នុងវិធី The VoiceCambodia រដូវកាលទី ២ មកម្ល៉េះ ។

អីយ៉ា! តារាចម្រៀងថ្មីដែល «ហង្សមាស» ឱ្យមហាជនទស្សន៍ទាយ តាមពិតជា…(មានវីដេអូ)

ទោះបីជា ឈីន រតនៈ មិនបានទទួលពានក្នុងការប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះក៏ដោយ ក៏តារាស្រីពន្លកថ្មីរូបនេះ បានទាញយកការចាប់អារម្មណ៍យ៉ាងច្រើនផុសផុលព្រោះតែសមត្ថភាពដ៏លេចធ្លោរបស់នាង ។

អីយ៉ា! តារាចម្រៀងថ្មីដែល «ហង្សមាស» ឱ្យមហាជនទស្សន៍ទាយ តាមពិតជា…(មានវីដេអូ)

ការបង្ហាញវត្តមានក្នុងផលិតកម្មយក្សរស្មីហង្សមាសនេះ បើតាមការប៉ាន់ស្មាន ឈីន រតនៈ ពិតជាអាចទាញយកប្រជាប្រិយភាពយ៉ាងឆាប់រហ័សមិនខាន ព្រោះតែសំឡេងដែលពិបាករកគូប្រដូចរបស់នាង ៕ ភូមិន្ទ

អីយ៉ា! តារាចម្រៀងថ្មីដែល «ហង្សមាស» ឱ្យមហាជនទស្សន៍ទាយ តាមពិតជា…(មានវីដេអូ)អីយ៉ា! តារាចម្រៀងថ្មីដែល «ហង្សមាស» ឱ្យមហាជនទស្សន៍ទាយ តាមពិតជា…(មានវីដេអូ)អីយ៉ា! តារាចម្រៀងថ្មីដែល «ហង្សមាស» ឱ្យមហាជនទស្សន៍ទាយ តាមពិតជា…(មានវីដេអូ)