កម្មករ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ របស់​កូរ៉េ​ខាងត្បូង​ថា​ ព្យួរការងារ​ខុសច្បាប់​

​កម្មករ​ កម្មការិនី​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​អាយ​សោ​ន​ ខេ​ប៊​ល​ ខេ​ម​បូ​ ខូ​អិ​ល​ធី​ឌី​ (Isound​ Cable​ Cambo​ Co.,​ Ltd.)​ មាន​ទីតាំង​ឋិត​នៅ​ផ្លូវជាតិ​លេខ​៤​ ភូមិ​រំដួល​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បាន​ចោទប្រកាន់​ទៅ​លើ​និយោជក​ក្រុមហ៊ុន​នេះ​ថា​ បាន​ព្យួរ​កិច្ចសន្យាការងារ​កម្មករ​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​គ្មាន​ការ​អនុញ្ញាត​យល់ព្រម​ពី​អធិការ​ការងារ​)​ ។​

កម្មករ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ របស់​កូរ៉េ​ខាងត្បូង​ថា​ ព្យួរការងារ​ខុសច្បាប់​

កម្មករ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ របស់​កូរ៉េ​ខាងត្បូង​ថា​ ព្យួរការងារ​ខុសច្បាប់​

​លើស​ពី​នេះ​ ក្រុម​កម្មករ​ កម្មការិនី​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ ចំនួន​១០៦​នាក់​ នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ បាន​នាំ​គ្នា​ដាក់​ញត្តិ​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ឲ្យ​និយោជក​ក្រុមហ៊ុន​ដោះស្រាយ​នូវ​សំណើ​របស់​ខ្លួន​ចំនួន​៣​ចំណុច​សំខាន់ៗ​ គឺ​ ៖​ ១-​ផ្តល់​ប្រាក់​ឈ្នួល​ពេញលេញ​ ឬ​សម​ស្រប​ទាក់ទង​នឹង​ការ​ព្យួរ​កិច្ចសន្យាការងារ​កម្មករ​ និយោជិត​ ពីព្រោះ​ការ​ព្យួរ​កិច្ចសន្យាការងារ​នេះ​មិន​មានការ​អនុញ្ញាត​ពី​អធិការ​ការងារ​ឡើយ​ ។​ ២-​ដក​ពាក្យបណ្តឹង​ពី​ស្ថាប័ន​តុលាការ​វិញ​ដែល​ក្រុមហ៊ុន​បាន​ប្តឹង​ថ្នាក់ដឹកនាំ​សហជីព​ និង​កម្មករ​ និយោជិត​មួយ​ចំនួន​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤៣៦​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ (​បទ​ញុះញង់​ឲ្យ​ធ្វើ​កូដកម្ម​ខុសច្បាប់​ ធ្វើ​កូដកម្ម​ខុសច្បាប់​ និង​ធ្វើ​ឲ្យ​ខូចខាត​)​ ។​ ៣-​ទូទាត់​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​កម្មករ​ និយោជិត​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ​ក្នុង​ករណី​ក្រុមហ៊ុន​បិទទ្វារ​លែង​ដំណើរការ​អាជីវកម្ម​ជា​ស្ថាពរ​ ។​

កម្មករ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ របស់​កូរ៉េ​ខាងត្បូង​ថា​ ព្យួរការងារ​ខុសច្បាប់​

កម្មករ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ របស់​កូរ៉េ​ខាងត្បូង​ថា​ ព្យួរការងារ​ខុសច្បាប់​

​ក្រៅ​អំពី​ការ​ដាក់​ញត្តិ​គោរព​ជូន​ថ្នាក់ដឹកនាំ​រដ្ឋសភា​ និង​នាយក​រដ្ឋមន្ត្រី​ ក្រុម​កម្មករ​ កម្មការិនី​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ ក៏​បាន​យក​ញត្តិ​ទៅ​ដាក់​ជូន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​ ប៉ុន្តែ​ជា​រឿង​ចម្លែក​ គឺ​មន្ត្រី​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​មិន​ទទួលយក​ញត្តិ​របស់​កម្មករ​ កម្មការិនី​នោះ​ឡើយ​ ។​

កម្មករ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ របស់​កូរ៉េ​ខាងត្បូង​ថា​ ព្យួរការងារ​ខុសច្បាប់​

កម្មករ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​ Isound​ Cable​ Cambo​ របស់​កូរ៉េ​ខាងត្បូង​ថា​ ព្យួរការងារ​ខុសច្បាប់​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុមហ៊ុន​ Isound​ Cable​ Cambo​ Co.,​ Ltd.​ ដែល​ជា​ក្រុមហ៊ុន​ផលិត​បរិក្ខារ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នោះ​ មាន​ដើមទុន​ចុះបញ្ជី​ក្រុមហ៊ុន​នា​ចុងឆ្នាំ​២០១១​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​មាន​លោក​ Ha​ Chang​ Ho​ សញ្ជាតិ​កូរ៉េ​ ជានា​យក​ក្រុមហ៊ុន​ ។​ ក្រុមហ៊ុន​នេះ​មាន​កម្មករ​ និយោជិតបច្ចុប្បន្ន​សរុប​ប្រមាណ​ជាង១.០០០នាក់​ (ប្រកាសនៅពាក់កណ្តាលឆ្នាំ២០១២ មានកម្មករ និយោជិតសរុបចំនួន៦៥០នាក់ ) ៕​

Related