ទាហាន​អា​មេ​រិ​ក​២៥.០០០​នាក់​ និង​ទាហាន​កូរ៉េ​ខាងត្បូង​៥០.០០០​នាក់​ ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ ក្រោយ​សភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

​ដោយ​មិន​ខ្វល់​ទៅ​នឹង​ប្រតិកម្ម​របស់​កូរ៉េ​ខាងជើង​ និង​ក្រោយ​មាន​សភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​នោះ​ នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ កងកម្លាំង​ទាហាន​អា​មេ​រិ​ក​ និង​កងកម្លាំង​ទាហាន​កូរ៉េ​ខាងត្បូង​ បាន​ចាប់ផ្តើម​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួម​គ្នា​មួយ​ ដោយ​មានឈ្មោះ​ថា​ "UFG"​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​សារព័ត៌មាន​ Reuters​ ។​

ទាហាន​អា​មេ​រិ​ក​២៥.០០០​នាក់​ និង​ទាហាន​កូរ៉េ​ខាងត្បូង​៥០.០០០​នាក់​ ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ ក្រោយ​សភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

​សេចក្តីថ្លែងការណ៍​មួយ​រវាង​មេបញ្ជាការ​យោធា​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ថា​ សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួម​គ្នា​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២​ ខែសីហា​ រហូត​ដល់​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

ទាហាន​អា​មេ​រិ​ក​២៥.០០០​នាក់​ និង​ទាហាន​កូរ៉េ​ខាងត្បូង​៥០.០០០​នាក់​ ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ ក្រោយ​សភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​ប្រមាណ​២៥.០០០​នាក់​ ត្រូវ​បាន​រាយការណ៍​ថា​ បាន​ចូលរួម​លំ​ហាត់​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​កងកម្លាំង​ទាហាន​កូរ៉េ​ខាងត្បូង​ចំនួន​ប្រមាណ​៥០.០០០​នាក់​ ដោយ​លំ​ហាត់​សមយុទ្ធ​យោធា​នេះ​ ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​ជា​ជំនួយ​ដល់​ការ​ប្រយុទ្ធ​ និង​ការ​ចល័ត​កម្លាំង​ទ័ព​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់​ឲ្យ​មាន​ប្រសិទ្ធភាព​ ៕​

Related