បែក​ធ្លាយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ថត​ដោយ Xiaomi Remid Pro

Xiaomi ទើបតែប្រកាសចេញនូវទូរសព្ទកាមេរ៉ាភ្លោះដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Redmi Pro ។ គ្រប់គ្នាមានការងឿងឆ្ងល់ថា តើកាមេរ៉ាភ្លោះដែលក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីរបស់ចិនមួយនេះបំពាក់លើទូរសព្ទរបស់ខ្លួន មានសមត្ថភាព ប៉ុណ្ណា ? អាចស៊ីដាច់ទូរសព្ទកាមេរ៉ាភ្លោះរបស់ LG និង Huawei ដែរឬទេ ?

ប៉ុន្តែកាលពីពេលថ្មីៗនេះរូបថតចំនួន ៨ សន្លឹកដែលត្រូវបានគេអះអាងថាថតដោយប្រើប្រាស់ Xiaomi Redmi Pro បានកំពុងតែធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែគុណភាពនៃរូបថតដែលទទួលបានគឺស្រស់ស្អាត មិនចាញ់កាមេរ៉ាអាជីព (DSLR) នោះទេ។

ខាងក្រោមនេះជារូបថតដែលគេអះអាងថាថតដោយប្រើប្រាស់ Xiaomi Redmi Pro ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា Xiaomi Redmi Pro មាន CPU ចំនួន ៣ ប្រភេទផ្សេងគ្នា គឺ Deca-core ល្បឿន 2.5 GHz សម្រាប់ម៉ូឌែល Exclusive edition, Deca-core ល្បឿន 2.3 GHz សម្រាប់ម៉ូឌែល High edition និង Deca-core ល្បឿន 2.1 GHz សម្រាប់ម៉ូឌែល Standard edition។ ចំណែកឯ RAM និងអង្គផ្ទុកទិន្នន័យមានពីរជម្រើសគឺ អង្គផ្ទុកទិន្នន័យទំហំ128 GB មានរ៉េម 4 GB (Exclusive edition) និង អង្គផ្ទុកទិន្នន័យ 32/64 GB, មានរ៉េម 3 GB (ម៉ូឌែល High និង Standard edition )។

អេក្រង់របស់វាមានទំហំ 5.5 អ៊ីញប្រភេទ OLED មាន Resolution ទំហំ 1080 x 1920 pixels និង ដង់ស៊ីតេអេក្រង់ទំហំ 401 ppi។ កាមេរ៉ាខាងក្រោយមួយមានទំហំ 13mp និងមួយទៀតទំហំ 5mp ខាងមុខទំហំ 5mp  បំពាក់នូវប្រព័ន្ធប្រតិបត្តិការ  Android v6.0 (Marshmallow)។ វាក៏បានបំពាក់នូវប៊ូតុងស្កេនក្រយៅដៃ មានថ្មទំហំធំរហូតដល់ 4050 mAh និងអាចប្រើប្រាស់ស៊ីមបានដល់ទៅ ២ ប្រើប្រាស់ប្រព័ន្ធ 4G បាន។ ចំណែកឯតម្លៃប្រហែល 200$ ជាង (តម្លៃលក់នៅចិន) ៕

  • បែក​ធ្លាយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ថត​ដោយ Xiaomi Remid Pro已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:បច្ចេកវិទ្យា
Tags: