ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​៥, ប្រាក់​៥, សំរឹទ្ធ​៦​ពី SEAPA Petanque Championship នៅ​ឡាវ​ និពន្ធដោយ : សឿន វណ្ណឌេត       August-22-2016, 8:59 pm         276

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​៥, ប្រាក់​៥, សំរឹទ្ធ​៦​ពី SEAPA Petanque Championship នៅ​ឡាវ​​ក្រោយពី​ធ្វើការ​ប្រកួត​តាំងពី​ថ្ងៃទី​១៧-២០ ខែសីហា កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​បានឈ្នះ​មេដាយ​សរុប​ចំនួន​១៦​គ្រឿងក្នុង​នោះ​មាស​៥​គ្រឿង​, ប្រាក់​៥ និង​សំរឹទ្ធ​៦ ពី​ព្រឹត្តិការណ៍ The 3rd SEAPA Petanque Championship 2016 នៅ​ប្រទេស​ឡាវ ដែលមាន​ប្រទេស​ចូលរួម​ទាំងអស់​ចំនួន​៤​ប្រទេស​។ 

​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​បានឈ្នះ​មេដាយមាស​៥ ប្រាក់​៥ និង​សំរឹទ្ធ​៦ ពី​ការប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ The 3rd SEAPA Petanque Championship 2016 នៅ​ប្រទេស​ឡាវ ដែលមាន​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​៤​ប្រទេស​ចូលរួម​ក្នុងនោះ​មាន​កម្ពុជា សិង្ហ​បុរី ឡាវ និង​វៀតណាម​។
ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​៥, ប្រាក់​៥, សំរឹទ្ធ​៦​ពី SEAPA Petanque Championship នៅ​ឡាវ​ និពន្ធដោយ : សឿន វណ្ណឌេត       August-22-2016,  8:59 pm         276

​មេដាយមាស​៥​គ្រឿង​នេះ​កម្ពុជា​រកបាន​លើ​វិញ្ញាសា​២​ទល់​២​នាក់​(​ឃួន លី​ហ៊​, កៅ ភ​ក្ត្រី​) ១​គ្រឿង​, វិញ្ញាសា​៣​ទល់​៣​ចម្រុះ​(​ម៉ី ស​ភ័ក្ត្រ​, សំ សូ​រិ​យ៉ា​, សុខ ចាន់​មាន​, យ៉ា ដា​រ៉ា​រិ​ទ្ធ​) ១​គ្រឿង​, វិញ្ញាសា​វាយ​ពិន្ទុ​នារី​(​កែ ឡេង​) ១​គ្រឿង​, វិញ្ញាសា​១​ទល់​១​នាក់​(​ស៊ុន ស្រី​យ៉ា​) ១​គ្រឿង និង​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នារី​(​ឃួន យ៉ា​រី​, ស្រាង សុរ៉ា​ឃីម​, ស៊ុន គ​ន្ធា និង​ដួង ឌី​ណា​) ១​គ្រឿង​។​

​ចំណែក​មេដាយប្រាក់​ទាំង​៥​គ្រឿង​រកបាន​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​(​ទីវ រដ្ឋា​) ១​គ្រឿង​, វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​(​ទីវ រដ្ឋា​, កុង សុភ​ក្ត្រា​, ឃួន លី​ហ៊​, កៅ ភក្តី​) ១​គ្រឿង​, វិញ្ញាសា​វាយយក​ពិន្ទុ​បុរស​(​សុខ ចាន់​មាន​)១​គ្រឿង​,​វិញ្ញាសា​២​ទល់​២​នាក់​(​កែ ឡេង​, អ៊ុន ស្រីមុំ​) ១​គ្រឿង និង​វិញ្ញាសា​៣​ទល់​៣(​ស៊ុន ស្រី​យ៉ា​, កែវ សុ​វណ្ណា​, កែ ឡេង​, និង​អ៊ុន ស្រីមុំ​) ១​គ្រឿង​។​
ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​៥, ប្រាក់​៥, សំរឹទ្ធ​៦​ពី SEAPA Petanque Championship នៅ​ឡាវ​ និពន្ធដោយ : សឿន វណ្ណឌេត       August-22-2016,  8:59 pm         276

​ខណៈ​មេដាយ​សំរឹទ្ធ​ទាំង​៦​គ្រឿង​រកបាន​ដោយ​កីឡាករ កុយ សុភ​ក្ត្រា ១​គ្រឿង​(​វាយយក​ពិន្ទុ​យុវជន​), ម៉ី សុភ័ក្ត្រ ១​គ្រឿង​(​វាយយក​ពិន្ទុ​បុរស​), សំ សូ​រិ​យ៉ា ១​គ្រឿង​(១​នាក់​ទល់​១​នាក់​បុរស​), សុខ ចាន់​មាន និង យ៉ា​ដា​រ៉ា​រិ​ទ្ធ ១​គ្រឿង​(២​នាក់​ទល់​២​នាក់​បុរស​), និង​កីឡាការិនី ដួង ឌី​ណា ២​គ្រឿង​(​វាយយក​ពិន្ទុ និង​១​នាក់​ទល់​១​នាក់​)​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍ SEAPA Petanque Championship របស់​កម្ពុជា​ដោយ​កាលពី​លើក​ទី​១​ដែល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើមបាន​មេដាយមាស​៣, ប្រាក់​២ និង​សំរិទ្ធ​មួយចំនួន ចំណែក​លើក​ទី​២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ដណ្តើមបាន​មេដាយមាស​៣, ប្រាក់​២ និង​សំរិទ្ធ​៣៕
ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយមាស​៥, ប្រាក់​៥, សំរឹទ្ធ​៦​ពី SEAPA Petanque Championship នៅ​ឡាវ​ និពន្ធដោយ : សឿន វណ្ណឌេត       August-22-2016,  8:59 pm         276