ជប៉ុន​បង្កើន​ថវិកាជាតិ​ដើម្បី​ទិញ​និង​ជួសជុល​យន្តហោះ​ចម្បាំង​ប្រឆាំង​ចិន​ និពន្ធដោយ : ថ្មីៗ       August-22-2016, 8:39 pm         994

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន​បង្កើន​ថវិកាជាតិ​ដើម្បី​ទិញ​និង​ជួសជុល​យន្តហោះ​ចម្បាំង​ប្រឆាំង​ចិន​​ជប៉ុន​ត្រៀម​បង្ហាញ​កញ្ចប់​សំណើ​ថវិកា​យោធា​ដែលមាន​ទំហំ​ច្រើន​រហូតដល់ ៥១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៧​។ កញ្ចប់​ថវិការ​ថ្មី​នឹង​រួមចំណែក​សំខាន់​ក្នុងការ​បង្កើន​សមត្ថភាព​កងទ័ពអាកាស​ជប៉ុន ព្រោះ​វា​គ្របដណ្តប់​លើ​គម្រោង​បំពាក់​សព្វាវុធ​, ទិញ​យន្តហោះ​ចម្បាំង​ថ្មី និង​ជួសជុល​ថែ​ទាំង​យន្តហោះ​ចម្បាំង​ផង​។ ជប៉ុន​ទំនងជា​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​ដើម្បី​ទប់ទល់​មហា​យក្ស​ចិន​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​កញ្ចប់​សំណើ​ថវិកា​យោធា​ជប៉ុន​សម្រាប់​ឆ្នាំ ២០១៧ នឹង​កើន​ឡើងដល់ ៥១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី Sputnik ដែល​ចុះផ្សាយ​ថ្ងៃ​ចន្ទ ទី ២២ ខែសីហា​នេះ​។ កញ្ចប់​ថវិកា​នេះ​គ្របដណ្តប់​ទាំង​ផែនការ​នាំចូល​សព្វាវុធ​ថ្មី​, ជួសជុល​យន្តហោះ​ចម្បាំង​ចាស់ និង​បំពាក់​សព្វាវុធ​ផងដែរ​។​

​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០១៧ នឹងត្រូវ​ប្រើប្រាស់​ក្នុង​គម្រោង ជួសជុល​សព្វាវុធ​ជាពិសេស​យន្តហោះ​ខូច​ឬ​ចាស់ ដើម្បី​ធ្វើយ៉ាងណា​អនុញ្ញាត​ឲ្យ​យន្តហោះ​ទាំងនេះ​អាច​ចេញ​ប្រតិបត្តិការ​ឡើងវិញ​បាន​ក្នុង​កាលៈទេសៈ​ចាំបាច់​។​

​ហើយ​កងទ័ព​ស្វ័យការពារ​ជប៉ុន​ក៏​ត្រៀម​ប្រើប្រាស់ កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំនេះ​ដើម្បី​អនុវត្ត​គម្រោង​បង្កើន​សមត្ថភាព​វាយប្រហារ​របស់​កង​យន្តហោះ​ចម្បាំង F-15 ជប៉ុន​ប្រហែល​200 គ្រឿង​ផងដែរ​។ ក្រុង​តូ​ក្យូ​នឹង​ត្រៀម​បង្កើន​ចំនួន​មី​ស៊ី​ល​ដែល​ត្រូវ​បំពាក់​ឲ្យ​យន្តហោះ​ប្រដេញ F-15 នេះ ដោយ​មួយគ្រឿង​ត្រូវ​បំពាក់​មី​ស៊ី​ល​ដល់ ១៦ ដើម​ឯណោះ​។​

​ក្រៅពីនេះ ជប៉ុន​ក៏មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី ហើយ​គេ​វាយតម្លៃថា​យន្តហោះ​ប្រដេញ​ថ្មី​អាចជា​យន្តហោះ​ស៊េរី​ទំនើប F-35 ផងដែរ​។ យ៉ាងណាមិញ គេ​នៅ​មិនទាន់​អាច​ទទួលបាន​ការបកស្រាយ​ពី​មន្ត្រី​យោធា​ជប៉ុន​រឿង​នាំចូល​យន្តហោះ​ចម្បាំង​នេះឡើយ ដោយសារ​វា​ជា​រឿង​សម្ងាត់​ការពារជាតិ ហើយ​ចំនួន​យន្តហោះ​ចម្បាំង F-35 ប៉ុន្មាន​គ្រឿង​ដែល​ជប៉ុន​ចង់​ទិញ​ក៏​មិនទាន់​អាច​ដឹង​ដែរ​។​

​យ៉ាងណាក៏ដោយ ក៏​បង្កើន​កញ្ចប់​លុយ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ជាពិសេស​ពង្រឹងសមត្ថភាព​កងទ័ពអាកាស​នេះ ជា​យុទ្ធសាស្ត្រ​របស់​ក្រុង​តូ​ក្យូ​ក្នុង​ការប្រឆាំង​រដ្ឋាភិបាល​ចិន ដែល​កំពុងមាន​ជម្លោះ​ដែន​កោះ​ជាមួយ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងកើត​នោះ​៕