នុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំ

6 Videos


សម្រាប់លោក នុម សនរ៉ាម (Num Sornram) ត្រូវបានទស្សនិកជទទួលស្គាល់ថា ជាតារាឯកប្រុសដែលកតញ្ញូតាធម៌ចំពោះឪពុកម្តាយ។ គួរបញ្ជាក់ដែរថា តារាផ្សេងៗចូលចិត្តរៀបចំខួបកំណើតជាមួយមិត្តភក្តិជិតស្និទ្ធ និង សង្សាររបស់ពួកគេ ប៉ុន្តែចំពោះលោក នុម សនរ៉ាម ក៏មានខួបកំណើតក្នុងថ្ងៃទី២២ ខែសីហា ដូចគ្នាដែរ តែលោកបែរជាយកថ្ងៃដ៏ពិសេសនេះ សម្តែងការដឹងគុណចំពោះឪពុកម្តាយ។

នុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំ
ក្នុងថ្ងៃដ៏ពិសេសនេះ លោក នុម សនរ៉ាម បានក្រាបសំពះចំពោះឪពុកម្តាយរបស់លោក ថែមទាំងប្រាថ្នាចង់កើតជាកូនរបស់លោកទាំងពីរគ្រប់ៗជាតិ។ ពេលស្តាប់ឮបែបនេះ ពិតជាធ្វើឱ្យទស្សនិកជនរំភើបចិត្ត និង ស្ងើចសសើរចំពោះចិត្តកតញ្ញូតាធម៌របស់លោក នុម សនរ៉ាម យ៉ាងខ្លាំង។

នុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំ
លោក នុម សនរ៉ាម ថែមទាំងបង្ហើបពាក្យក្នុងចិត្តថា លោកមានការដឹងគុណចំពោះឪពុកម្តាយលោកយ៉ាងខ្លាំង ព្រោះទោះជាកន្លងមកមិនថាមានឬក្រ លោកទាំងពីរមិនដែលឱ្យលោក នុម សនរ៉ាម រស់ក្នុងភាពលំបាកវេទនាអ្វីឡើយ ហើយថែមទាំងតស៊ូទំនុកបម្រុងផ្តល់ការសិក្សាឱ្យបានចប់សព្វគ្រប់។

នុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំ
ពេលនេះអាយុលោកទាំងពីរចាស់ ជារឿងដែលធ្វើឱ្យលោក នុម សនរ៉ាម កាន់តែមានការបារម្ភចំពោះសុខភាពរបស់ពួកគាត់ តែមិនថាមានរឿងអ្វីកើតឡើង លោក នុម សនរ៉ាម បានសន្យាថា លោកនឹងមើលរក្សាឪពុកម្តាយរបស់លោកដល់ទីបំផុត ហើយបើលោកបានធ្វើអ្វីខុសឆ្គង ក៏សុំឱ្យលោកទាំងពីរជួយខមាទោស ហើយប្រសិនបើមានជាតិក្រោយ លោក នុម សនរ៉ាម សុំប្រាថ្នាកើតជាកូនរបស់ឪពុកម្តាយលោកទៀត៕ ខេរី (ប្រភព៖ អឹមថៃ)

នុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំនុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំនុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំនុម សនរ៉ាម ក្រាបសំពះឪពុកម្តាយ ឆ្លងខួប ៤២ ឆ្នាំ