ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»

6 Videos


ស្របពេលជាមួយសត្វសុនខ ( ឆ្កែ ) រាប់លានក្បាលត្រូវបានគេសម្លាប់យកសាច់មកបរិភោគនោះ នាពេលបច្ចុប្បន្ននេះមានកុលសម្ព័នមួយក្រុមឈ្មោះ «Miao» ដែលពួកគេមិនបានធ្វើបាប ក៏ដូចជាបរិភោគសាច់សុនខឡើយ ផ្ទុយទៅវិញក្រុមកុលសម្ព័នមួយនេះថែមទាំងនាំគ្នាគោរពសត្វសុនខប្រៀបដូចជាអ្នកមានគុណយ៉ាងដូច្នេះដែរ ។

ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»

«Miao» គឺជាក្រុមកុលសម្ព័នមួយក្រុមដែលសព្វថ្ងៃទឹកដីរបស់ពួកគេមានចំនួន ១២ ភូមិ នៅក្បែរតំបន់ ហ្ស៊ីជី (Zhijin) ខេត្តគួយចូវ (Guizhou) ភាគខាងជើងប្រទេសចិន ។

ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»

ក្រុមកុលសម្ព័នមួយនេះតែងតែធ្វើបុណ្យគោរពដល់សត្វសុនខជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យនេះមានឈ្មោះថា បុណ្យ«ដង្ហែសុនខ» ។

ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»

តាមការលើកឡើងរបស់ប្រភពព័ត៌មានបានឲ្យដឹងថា បុណ្យ«ដង្ហែសុនខ» គឺជាពិធីបុណ្យប្រពៃណីមួយក្នុងគោលបំណងចង់បង្ហាញពិភពលោកឲ្យស្គាល់នូវតម្លៃនៃសត្វសុនខ និង លះបង់ការបរិភោគ ក៏ដូចជាការចងកម្មពារជាមួយសត្វសុនខជាដើម ហើយក្នុងពិធីបុណ្យនេះដែរ គឺតម្រូវឲ្យតំណាងសត្វសុនខមួយក្បាលស្លៀករ៉ូបដូចមនុស្ស និង មានអ្នកសែងឈើស្នែងប្រៀបដូចជាពលទាហ៊ានសែងព្រះមហាក្សត្រយ៉ាងដូច្នេះដែរ ។

ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»

តាមជំរឿងព្រងរបស់កុលសម្ព័ន«Miao» បានបង្ហាញថា សត្វសុនខ គឺជាបុព្វបុរសដំបូងដែលជួយស្វែងរកប្រភពទឹកឲ្យកុលសម្ព័នពួកគេ និង នាំពួកគេទៅរកសេចក្ដីរុងរឿងថែមទៀតផង ៕

( ប្រភព ៖ សៀងហៃអ៊ីស ) កុសល

ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»

  • ប្លែក! សុនខ ក្លាយជាអ្នកមានគុណរបស់កុលសម្ព័ន្ធ «Miao»已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:​អន្តរជាតិ
Tags: