លោក ហ៊ុន សែន ជំរុញ​ឲ្យ​ពង្រឹង​គោល​នយោបាយ​ច្រក​ចេញ​ចូល​តែ​មួយ​និង​បំបាត់​អំពើ​ពុក​រលួយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​មន្ទីរ​ក្រសួង​របស់​រដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ពង្រឹង​គោល​នយោបាយ​ច្រក​ចេញ​ចូល​តែ​មួយ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ និង​ភាព​អសកម្ម​នានា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា «កន្លង​ទៅ​ខ្ញុំ​បាន​ប្រើ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​កម្ចាត់​អំពើ​ពុក​រលួយ​រវាង​អ្នក​ជាប់​ពន្ធ និង​អ្នក​បង់​ពន្ធ​អត់​ជួប​មុខ​គ្នា​ទេ លេង​តាម​ប្រព័ន្ធ​ធនាគារ...»

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​ស្ដីពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ សីហា។

លោក ហ៊ុន សែន បន្ត​ថា ការ​កែ​ទម្រង់​រដ្ឋបាល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ កន្លង​មក​ទទួល​បាន​ផល​ល្អ និង​មាន​ការ​ពេញ​ចិត្ត​ពី​អ្នក​វិនិយោគ​ជាច្រើន។ លោក​បញ្ជាក់​ទៀត​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្លាយ​ជា​សហគមន៍​គ្រួសារ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​មុខងារ និង​តួនាទី​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។