​តើ​បុរស​កណ្តាប់ដៃ​ដែក​ហ្វីលីពីន Rodrigo Duterte ជា​នរណា​? និពន្ធដោយ : ថ្មីៗ       August-22-2016, 9:19 pm         7578

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​តើ​បុរស​កណ្តាប់ដៃ​ដែក​ហ្វីលីពីន Rodrigo Duterte ជា​នរណា​?លោក Duterte នាអំឡុង​កាន់តំណែងជាអភិបាលក្រុង Davao ពី​ឆ្នាំ​១៩៨៨ ដល់ឆ្នាំ១៩៩៨។ ប្រភេពរូបថត Rene Lumawag​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​មិនបាន​ពីរ​ខែ​ផង លោក Rodrigo Duterte (​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​) បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​មជ្ឈដ្ឋាន​ក្នុងស្រុក តំបន់ និង​អន្តរជាតិ​ផងដែរ​។ ហើយ​នោះ ក៏​ព្រោះតែ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ លោក ឌើ​ទើ​តេ ដែល​គេ​ហៅថា​ក្រៅ​ជា​«​អ្នក​ដាក់ទណ្ឌកម្ម​» បាន​អនុវត្ត​យុទ្ធសាស្ត្រ​កណ្តាប់ដៃ​ដែក​ក្នុងការ​បោសសម្អាត​បទល្មើស និង​បញ្ហា​គ្រឿងញៀន​ដែលជា​គោលនយោបាយ​អាទិភាព​របស់លោក​យ៉ាងខ្លាំង​ក្លា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថែមទាំង​ព្រមាន​ចំពោះ​រាល់​បុគ្គល រដ្ឋ និង​ស្ថាប័ន​ធំៗ​ដែល​ហ៊ាន​រិះគន់​លោក​ទៀតផង ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ប្រើប្រាស់​ពាក្យសម្តី​យ៉ាង​ក្រោធគ្រាដ និង​វាយប្រហារ​ខ្លាំង​លើ​អង្គការសហប្រជាជាតិ​ដែលជា​ស្ថាប័ន​កំពូល​ពិភពលោក ដែល​បាន​រិះគន់​ចំណាត់ការ​បង្ក្រាប​បទល្មើស​នៅ​ប្រទេស​ហ្វីលីពីន​របស់លោក​ថា​បាន​បំពាន​នឹង​ច្បាប់​ធ្ងន់ធ្ងរ​។ លោក​ប្រធានាធិបតី​រូបនេះ បាន​វាយបក​ទៅកាន់​អង្គការសហប្រជាជាតិ ថា មិនដែល​ហ៊ាន​និយាយ​អ្វី​សោះ​ពី​ប្រទេស ដែល​បាន​ទម្លាក់​គ្រាប់បែក និង​បង្ក​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​បាន​បំផ្លាញ​ភូមិ និង​អាយុជីវិត​របស់​ប្រជាជន​ជាច្រើន​នាក់​នោះ​។

១. តើ​ពិតជា​គ្មាន​បុគ្គល ឬ​អង្គការ​ណាមួយ​អាច​បញ្ឈប់​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​មែនឬ​?
​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២១ ខែសីហា​ម្សិលមិញ លោក​ប្រធានាធិបតី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រហែលជា​យើង​ត្រូវ​សម្រេចចិត្តថា ចែកផ្លូវ​គ្នា​ជាមួយ​អង្គការសហប្រជាជាតិ​ហើយ​។ យក​យើង​ចេញទៅ ព្រោះ​អ្នក (UN) មិនដែល​បានធ្វើ​អ្វី​ឡើយ​។ ហើយ​លោក ថែមទាំង​បាន​ហៅ​អង្គការសហប្រជាជាតិ​ថា អង្គការ​អត់ឃ្លាន​ពិភពលោក ព្រោះ​ពិភពលោក​គ្មាន​ចំណីអាហារ​គ្រប់គ្រាន់​ឡើយ​។​»

​ការ​ប្រតិកម្ម​ខ្លាំង​បែបនេះ ធ្វើឡើង​ក្រោយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​លោក បានបញ្ជាក់​ជាថ្មី​ពី​គោលជំហរ​មិន​រាថយ​របស់លោក​ដោយ​ថែមទាំង​ហ៊ាន​ដាក់​អាយុជីវិត​ដើម្បី​បម្រើ​ប្រទេសជាតិ​។ « យើង មិនអាច​កសាង​ប្រ​ទស​លើ​គំនរ​ឆ្អឹង​របស់​ប្រជាជន​យើង​បានឡើយ​។ ក៏ប៉ុន្តែ​ប្រសិនបើ ស្ថានភាព​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ដើម្បី​ការពារ​ប្រទេសជាតិ ខ្ញុំ សូម​និយាយ​ម្តង​ហើយ​ម្តងទៀត​រហូត​ទាល់តែ​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ចងចាំ​ក្នុង​ចិត្ត​របស់​សាធារណជន ថា​ខ្ញុំ សូម​ដាក់​កិត្តិយស ជីវិត ឬ​ត្រូវ​បាត់បង់​តំណែង​ប្រធានាធិបតី​... ដោយ​ខ្ញុំ​មិន​អនុ​ញ្ញា​អ្នក​ណាមួយ​បំផ្លាញ​ប្រទេស​របស់​យើង និង​ក្មេងជំនាន់ក្រោយ​របស់​យើង​បានឡើយ​។  នេះ​ជាការ​លើកឡើង​របស់លោក Duterte ពាក់ព័ន្ធ​ចំណាត់ការ​បង្ក្រាប​គ្រឿងញៀន និង​បទល្មើស នាឱកាស​នៃ​ការ​រម្លឹក​ខួប​លើក​ទី​១១៥ នៃ​ការបង្កើត​ប៉ូលិស​ហ្វីលីពីន​។
​តើ​បុរស​កណ្តាប់ដៃ​ដែក​ហ្វីលីពីន Rodrigo Duterte ជា​នរណា​? និពន្ធដោយ : ថ្មីៗ       August-22-2016,  9:19 pm         7578

​បើ​យោងតាម​របាយការណ៍​ប៉ូលិស​ហ្វីលីពីន អ្នក​សេព និង​ជួញដូរ​គ្រឿងញៀន ជាង​ប្រាំមួយរយ​នាក់ ត្រូវបាន​សម្លាប់​គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែកក្កដា ខណៈ សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ចុះផ្សាយ​ថា ចំនួន​អ្នកស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ កើនឡើង​លើសពី​មួយ​ពាន់​នាក់​ហើយ​នោះ​។ ការសម្លាប់​នេះ ស្ថិតក្រោម​តាម​បទបញ្ជា​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដែលជា​ចំណាត់ការ​ក្នុងការ​បោសសម្អាត​គ្រឿងញៀន និង​បទល្មើស​ចេញពី​សង្គម​ហ្វីលីពីន​។​

​ចំនួន​អ្នកស្លាប់​ដ៏​ច្រើន​នេះ បាន​រង​ការរិះគន់​ខ្លាំង​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏ដូចជា​មន្ត្រី​អង្គការសហប្រជាជាតិ ដោយ​ចោទថា បាន​បំពាន​សិទ្ធិមនុស្ស​តាមរយៈ​ការសម្លាប់​ភាគច្រើន​គឺ​ក្រៅ​ប្រព័ន្ធតុលាការ​។ យ៉ាងណាក៏ដោយ ការរិះគន់​នេះ មិនអាច​បញ្ឈប់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​បានឡើយ​។ ផ្ទុយទៅវិញ លោក​ប្រធានាធិបតី ថែមទាំង​ផ្គើន​ជាមួយនឹង​ពាក្យសម្តី និង​ការព្រមាន​ធ្ងន់ៗ​ទៀតផង​។

​តាមពិតទៅ ការសម្លាប់​ឈ្មួញ ឬ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន មិនមែនជា​បញ្ហា​ថ្មី​ដែល​ទើបតែ​លើកឡើង​នោះទេ ពោលគឺ បញ្ហា​នេះ ត្រូវបាន​ជជែក​ខ្លាំង តាំងពី​អំឡុងពេល​នៃ​ការ​ឃោស​ន​បោះឆ្នោត​មកម្ល៉េះ​។ ក្នុងពេលនោះ បុរស​កណ្តាប់ដៃ​ដែក​រូបនេះ ធ្លាប់បាន​សន្យាថា នៅពេល​លោក ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី លោក នឹង​សម្លាប់​ជនល្មើស ១​ម៉ឺន​នាក់ ហើយ​យក​សាកសព​ទាំងនោះ​ឲ្យ​ត្រី​ស៊ី​ទៀតផង​។ អ្វី​គួរកត់សម្គាល់​នោះ បើទោះជា​លោក បានបញ្ជាក់​ពី​គោលនយោបាយ​ឃោរឃៅ​យ៉ាង​ដូច្នេះហើយ ប្រជាពលរដ្ឋ​នៅតែ​គាំទ្រ​រូបលោក​យ៉ាងច្រើន​លើសលប់​ទៀតផង​។

​ទាក់ទិន​បញ្ហា​នេះដែរ លោក Rogelio Braga អ្នកនិពន្ធ​ចម្រៀង​និង​ប្រលោមលោក​ហ្វីលីពីន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា បើតាម​របាយការណ៍​ស្ទង់​មតិ ប្រជាប្រិយភាព​ប្រធានាធិបតី​ខ្ពស់​ណាស់ ហើយ​ប្រជាជន​ហ្វីលីពីន ៩១ ភាគរយ​ជឿជាក់​លើ​អ្វីដែល​លោក Duterte កំពុង​ធ្វើ​លើ​ឈ្មួញ​គ្រឿងញៀន​។​

​លោក​បន្តថា «​ប្រជាជន​ហ្វីលីពីន ៩១​ភាគរយ​ហើយ​ដែល​ជឿជាក់ថា លោក Duterte ធ្វើតាម​អ្វីដែល​សន្យា​បាន​។ តែបើ​និយាយ​ពី​អ្នកប្រឆាំង​លោក​វិញ គ្មាន​អ្នកណា​ក្រៅពី​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី Aquino និង​ក្រុម​អភិជន​មួយចំនួន​ផង​។ តែ​លាក់បាំង​អី ខ្ញុំ​ឃើញថា​សូម្បីតែ​ក្រុម​អភិជន​ហ្វីលីពីន​ដែល​នៅក្នុង​វិស័យ​មួយចំនួនធំ​នោះ​ក៏​ពេញចិត្ត​ចំពោះ​គោលនយោបាយ​របស់​លោក Duterte ដែរ​»​។​

២. នរណា​គឺជា​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte?
​សូម​ជម្រាប​ផងដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​នៅ​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ បន្ទាប់ពី​លោក ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​បណ្តា​ប្រជាពលរដ្ឋ​ហ្វីលីពីន​តាមរយៈ​ការបោះឆ្នោត​សកល​ថ្ងៃទី​០៩​ខែឧសភា​កន្លងទៅ​។ ប្រធានាធិបតី​ដំបូង​ហ្វីលីពីន​ដែល​មក​ខេត្ត​មិន​ដា​ណាវ​រូបនេះ ទទួលបាន​ការទុកចិត្ត និង​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ក៏​ព្រោះតែ​លោក​មិន​ត្រឹម​តែមាន​កម្រិតវប្បធម៌​ខ្ពស់​នោះទេ តែ​លោក ថែមទាំង​មាន​ស្នាដៃ និង​គោលនយោបាយ​ពិត​ប្រក​ដ​ក្នុងការ​ដឹកនាំ​ទៀតផង​។

​ឈ្មោះ​ក្រៅ​ជា​«​អ្នក​ទណ្ឌកម្ម​» ដែលមាន​វ័យ​៧១​ឆ្នាំ​រូបនេះ  គឺជា​អតីត​និស្សិត​ច្បាប់​នៃ​ពី​មហាវិទ្យាល័យ San Beda ហើយ​លោក ជា​អតីត​និស្សិត​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន​នៅ​ឆ្នាំ​១៩៦៨​ផងដែរ​។ លោក ឌើ​ទើ​តេ បាន​ប្រលូក​ខ្លួន​ក្នុង​កិច្ចការ​ជា​អ្នកច្បាប់ បន្ទាប់ពី​រូបលោក បាន​ប្រលង​ជាប់​ក្នុង​គណៈមេធាវី​ហ្វីលីពីន​ក្នុង​ឆ្នាំ​១៩៧៣​។ បន្ថែម​ពីនេះ លោក ធ្លាប់​ធ្វើជា​ជំនួយការ​រដ្ឋអាជ្ញា​ក្រុង​ផងដែរ​។

​លោក ឌើ​ទើ​តេ បាន​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោតជាតិ​លើកដំបូង និង​ត្រូវបាន​ជ្រើសរើស​ជា​អភិបាលក្រុង​ដា​វ៉ា​វ (Davao) នៅក្នុង​ឆ្នាំ​១៩៨៨​។ ហើយ​លោក បាន​កាន់កាប់​តំណែង​នេះ​រហូតមក ពោលគឺ​រហូតដល់​លោក ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ហ្វីលីពីន​តាមរយៈ​ការបោះឆ្នោត​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ​។

​ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​ក្រុង​ដា​វ៉ា​វ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ លោក ឌើ​ទើ​តេ បានប្រែក្លាយ​ទីក្រុង​មួយ​នេះ​ឲ្យ​ក្លាយជា​ទីក្រុង​ដែលមាន​ការអភិវឌ្ឍ និង​មាន​សន្តិភាព​បំផុត​នៃ​ប្រទេស​ហ្វីលីពីន​។ ការណ៍​ដែល​អាច​ប្រែក្លាយ​ឲ្យ​ទៅជា​បែបនេះ ក៏​ព្រោះតែ​លោក បាន​អនុវត្ត​គោលនយោបាយ​ទាក់ទាញ​អ្នកវិនិយោគ​តាមរយៈ​ការ​បោសសម្អាត​បទល្មើស​ដែលជា​គោលនយោបាយ​ដែល​លោក បាននិងកំពុង​តែ​យកមកអនុវត្ត​ក្នុងនាម​ជា​ប្រធានាធិបតី​នោះឯង​។​

​មានរឿង​ដែល​នឹកស្មាន​មិន​ដល់​ជាច្រើន ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​របស់លោក ឌើ​ទើ​តេ ជា​អភិបាលក្រុង​។ តែ​អ្វីដែល​គួរកត់សម្គាល់​ពី​អត្តចរិត​របស់លោក​នោះ លោក ឌើ​ទើ​តេ មិនមែនជា​ប្រភេទ​មេដឹកនាំ​ដែល​ចូលចិត្ត​ការសរសើរ​ពី​អ្នកណា​ឡើយ​។ ជាក់ស្តែង​នោះ នៅ​ឆ្នាំ​២០១៤ លោក បាន​ច្រានចោល​ការផ្តល់​ពានរង្វាន់​«​អភិបាលក្រុង​ល្អ​បំផុត​ពិភពលោក » ដោយ​មូលនិធិ The City Mayors ដោយ​លោក​ឆ្លើយតប​ថា «​លោក មិនមែន​ធ្វើការ​ដើម្បី​ជោគជ័យ​ខ្លួនឯង​ឡើយ ប៉ុន្តែ ក៏​ព្រោះតែ នោះ​គឺជា​អ្វីដែល​ប្រជាជន​ចង់​ឲ្យ​លោក​ធ្វើ​នោះទេ​។​»

​ឯកសារពិគ្រោះ​៖