ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​យុវជន​រស់នៅ​ក្បែរ​ខាង​បើក​ទ្វារផ្ទះ​ចូល​កាប់​ក្បាល​ជាច្រើន​កាំបិត​ផ្អើល​ទាំងយប់​

ខេត្តកណ្ដាល៖ ស្ត្រីចំណាស់ម្នាក់ ត្រូវបុរសរស់នៅក្បែរខាងបើកទ្វារផ្ទះចូលយកកាំបិតបុ័ងតោ១កាប់ក្បាលជាច្រើនកាំបិតបណ្តាលឲ្យរបួសធ្ងន់កាលពីវេលាម៉ោង០០ និង៣០ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នាទីនៅចំណុចផ្ទះជនរងគ្រោះ ភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។ បន្ទាប់ពីបង្ករបួសស្នាមសាច់ញាតិជនរងគ្រោះបានប្តឹងសមត្ថកិច្ច ហើយជនដៃដល់ត្រូវបានឃាត់ខ្លួន។

KA-22-08-2016-08

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស្រី សុខវង្ស ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ រងរបួសក្បាលផ្នែកខាងក្រោយ ០៣កន្លែងនិងលើភ្នែកខាងឆ្វេង១កន្លែង ។ ចំណែកជនដៃដល់មានឈ្មោះ ឈឹម ឈាង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំខេត្តកណ្ដាល មុខរបរ កម្មករ(ឃាត់ខ្លួន)។

KA-22-08-2016-13

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះ និងជនសង្ស័យជាមនុស្សរស់នៅជិតខាងគ្នា ហើយមិនដែលមានទំនាស់ទាស់ទែងគ្នាអ្វីឡើយ។ ជនរងគ្រោះគឺជាមនុស្សមានចិត្តទូលាយ រាល់ពេលមានចំណីអាហារ គឺតែងតែឲ្យទៅជនសង្ស័យហូបចុកជាញឹកញាប់ ។ប៉ុន្តែជនសង្ស័យមានគំនិតច្រណែននឹងជនរងគ្រោះ ដោយគិតថា ជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន ។ លុះមកដល់វេលាកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះកំពុងតែសម្រាក ក្នុងផ្ទះក៏ស្រាប់តែជនសង្ស័យបើកទ្វារ ចូលទៅក្នុងផ្ទះជនរងគ្រោះដោយក្នុងដៃមានកាន់កាំបិតបុ័ងតោ០១ រួចកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាឲ្យរងរបួសជាទម្ងន់ ។

KA-22-08-2016-09

#ក្រោយពីបានទួលព័ត៌មានប្តឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញស្រុកសហការជាមួយប៉ុស្ដិ៍បានចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានជនសង្ស័យនៅវេលាម៉ោង ០៨ និង០០នាទីថ្ងៃដដែល ។ ហើយបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

KA-22-08-2016-11